This is an automatically generated PDF version of the online resource cambodia.mom-rsf.org/en/ retrieved on 2019/07/17 at 03:03
Reporters Without Borders (RSF) & Cambodian center for independant media - all rights reserved, published under Creative Commons Attribution-NoDerivatives 4.0 International License.
Cambodian center for independant media LOGO
Reporters without borders

លោក សុខ​ ចំរើន

លោក សុខ​ ចំរើន

លោក សុខ ចំរើន គឺជាម្ចាស់ នាយក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនទូរទស្សន៍ខ្សែកាបរាជធានីភ្នំពេញ (ភីភីស៊ីធីវី) ខូអិលធីឌី ដែលដំណើរការទូរទស្សន៍ CTV8 ដែលជាប៉ុស្តិ៍ទូរទស្សន៍សម្រាប់ទស្សនាដោយឥតគិតថ្លៃ។ ក្រៅពីម្ចាស់ក្រុមហ៊ុនភីភីស៊ីធីវី លោកក៏ជានាយកប្រតិបត្តិ និងជានាយកនៃក្រុមហ៊ុនទូរទស្សន៍ខ្សែកាបអង្គរ អិលធីឌី (AKCTV) ដែល ផ្តល់សេវាទូរទស្សន៍ខ្សែកាបនៅសៀមរាប និងខេត្តកំពង់ធំ និងទូរទស្សន៍ខ្សែកាប CKCTV នៅក្រុងព្រះសីហនុ។

 

ក្នុងឆ្នាំ 2009 លោក សុខ ចំរើន ត្រូវបានផ្តល់អាជ្ញាប័ណ្ណពីក្រសួងព័ត៌មាន ដើម្បីចែកចាយបណ្តាញទូរទស្សន៍អនឡាញ ឬ អ៊ីនធឺណេត (IPTV) លើបណ្តាញខ្សែកាបអុបទិករបស់ខ្លួន ដោយដំណើរការផ្តាច់មុខក្នុងវិស័យនេះ។ ក្នុងឆ្នាំដដែលនោះ គាត់ត្រូវបានតែងតាំងជាទីប្រឹក្សាក្រសួងព័ត៌មាន ដែលមានឋានៈស្មើអគ្គនាយក។ គាត់ក៏ជាសមាជិកនៃគណកម្មាធិការកាកបាទក្រហមកម្ពុជា ដែលជាស្ថាប័នគ្រប់គ្រងដោយភរិយារបស់នាយករដ្ឋមន្ត្រី។ គាត់មានងារជាឯកឧត្តម និងឧកញ៉ា។

 

 

ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ/ក្រុម
ផ្នែកប្រព័ន្ធផ្សព្វផ្សាយ