ម្ចាស់កម្មសិទ្ធិប្រព័ន្ធផ្សព្វផ្សាយ

ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ​ភាគច្រើន ​គឺ​ជាប់​ពាក់ព័ន្ធ​ជាមួយ​ក្រុមហ៊ុនដែល​ផ្ដោត​លើ​​ប្រព័ន្ធផ្សព្វផ្សាយ​។ ជាលទ្ធផល ស្ថាប័នប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​ ៤១​ ដែល​ត្រូវ​បាន​សិក្សា ​ជា​កម្មសិទ្ធិ​របស់​មនុស្ស ​២៧​នាក់ ដែល​មាន​ក្រុមហ៊ុន​សរុប​ទាំង​អស់​ ៣០​។ ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយអង្គរធំ ក្រុមហ៊ុន CBS មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ក្រុមហ៊ុនបាយ័ន និង​ក្រុមហ៊ុនទន្លេគ្រុប​ គឺជាក្រុមហ៊ុន​ដែល​មានស្ថាប័ន​​ប្រព័ន្ធផ្សព្វផ្សាយ​លើសពីពីរ នៅ​ក្នុង​វិស័យ​តែ​មួយ​។

មានតែ​មនុស្ស​ពីរ​នាក់​ប៉ុណ្ណោះ​ ដែល​មាន​ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយយ៉ាង​តិច​មួយ ​នៅ​ក្នុង​វិស័យ​នីមួយ​ៗ៖

 

  • លោក សាយ ឈុំ មាន​ទូរទស្សន៍​ និង​វិទ្យុ​អប្សរា ព្រមទាំង​កាសែតរស្មីកម្ពុជា។
  • លោកស្រី ហ៊ុន ម៉ាណា មាន​បណ្ដាញប្រព័ន្ធផ្សព្វផ្សាយ​បាយ័ន និង​កាសែតកម្ពុជា​ថ្មី។

 

 

 

ម្ចាស់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា