This is an automatically generated PDF version of the online resource cambodia.mom-rsf.org/en/ retrieved on 2018/11/20 at 22:09
Reporters Without Borders (RSF) & Cambodian center for independant media - all rights reserved, published under Creative Commons Attribution-NoDerivatives 4.0 International License.
Cambodian center for independant media LOGO
Reporters without borders

ក្រុមការងារ

ក្រុមការងារ​គម្រោង MOM នៅ​កម្ពុជា

កញ្ញា Lisa- Maria Kretschmer ជាអ្នកគ្រប់គ្រងគម្រោង​​ "ការត្រួតពិនិត្យភាពជាម្ចាស់នៃប្រព័ន្ធផ្សព្វផ្សាយ" (MOM) ដែលទទួលខុសត្រូវជាចម្បង ទៅលើការបង្កើតវិធីសាស្រ្ត និងការអនុវត្តន៍គម្រោងនេះនៅក្នុងប្រទេសកម្ពុជា។ កាលពីមុន កញ្ញា​បានធ្វើការនៅក្នុងវិស័យសិទ្ធិមនុស្ស និងភាពធ្វើឲ្យប្រសើឡើង សម្រាប់​ស្ថាប័ន​ផ្សេង​ៗ​ ដូចជាក្នុង​ ទីភ្នាក់ងារអភិវឌ្ឍន៍អាល្លឺម៉ង់ (GIZ) និងសមាជិកនៃសភាអាល្លឺម៉ង់។ ក្នុងឆ្នាំ២០១១ កញ្ញា​បានគាំទ្រគម្រោងស្រាវជ្រាវ អន្តរជាតិមួយ ស្តីពីតួនាទីនៃប្រព័ន្ធផ្សព្វផ្សាយនៅក្នុងជម្លោះ នៅសាកលវិទ្យាល័យ Ludwig-Maximilian នាទីក្រុង Munich។ បទពិសោធន៍នេះ​រួមចំណែកដល់ការងារ MOM បច្ចុប្បន្ននេះជាច្រើន ដូចជាមុខតំណែងពីមុនរបស់នាង នៅក្នុងនាយកដ្ឋានទំនាក់ទំនង និងទីភ្នាក់ងារ (រកប្រាក់ចំណេញ និងមិនរកប្រាក់ចំណេញ) ក្នុងការបង្កើតការយល់ដឹងដល់សាធារណៈ ពីកង្វល់នៃសិទ្ធិមនុស្ស។ កញ្ញាបានសិក្សាជំនាញ​ទំនាក់ទំនងនយោបាយ សារព័ត៌មាន និងសេដ្ឋកិច្ច ក្នុងប្រទេសអាល្លឺម៉ង់ (LMU ទីក្រុង Munich, Fu ទីក្រុងប៊ែកឡាំង) ហូឡង់ ដាណឺម៉ាក និងអុីស្រាអែល។

លោកស្រី Clothilde Le Coz ជាអ្នកស្រាវជ្រាវជាន់ខ្ពស់ នៃគម្រោង “ការត្រួតពិនិត្យភាពជាម្ចាស់នៃប្រព័ន្ធផ្សព្វផ្សាយ” (MOM) នៅក្នុងប្រទេសកម្ពុជា។ លោកស្រីបានធ្វើការជាអ្នកកាសែតឯករាជ្យនៅកម្ពុជា អស់​រយៈពេល ៣ឆ្នាំ និងបានធ្វើការជាមួយនឹងអង្គការ​ CCIM ក្នុងឋានៈជាអ្នកពិគ្រោះយោបល់ផ្នែកអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ នៅពេលដែលលោកស្រីទើប​មកដល់កម្ពុជា​។ ពីមុន​មក លោកស្រីធ្លាប់ធ្វើការជាប្រធានអង្គការ​អ្នក​រាយការណ៍​គ្មានព្រំដែន ប្រចាំ​នៅទីក្រុង​វ៉ាស៊ីនតោន ដែលជាកន្លែងលោកស្រីបានធ្វើការជាចម្បង លើបញ្ហាតម្លាភាព និងសុវត្ថិភាពអ្នកកាសែត តាមរយៈអនឡាញ។ លោកស្រីបានទទួលសញ្ញាបត្រអនុបណ្ឌិត ផ្នែកទំនាក់ទំនងអន្តរជាតិ និងសារព័ត៌មាន និងបរិញ្ញាបត្រ​ផ្នែកវិទ្យាសាស្ត្រនយោបាយ និងទស្សនវិជ្ជា។ លោកស្រីបានសិក្សានៅប្រទេសបារាំង កាណាដា និងសហរដ្ឋអាមេរិក។

លោក អុិត សូធឿត ធ្វើការជាជំនួយការផ្នែកស្រាវជ្រាវ សម្រាប់គម្រោង “ការត្រួតពិនិត្យលើភាពជាម្ចាស់នៃប្រព័ន្ធផ្សព្វផ្សាយ” (MOM) នៅក្នុងប្រទេសកម្ពុជា។ លោកបានបញ្ចប់ការសិក្សា ពីដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្ន លោកជាបណ្ណាធិការ​ព័ត៌មាន នៅ​ព័ត៌មាន​អនឡាញ (VODដែលជាប្រព័ន្ធផ្សព្វផ្សាយ នៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)។ មុនលោកចូលបម្រើការនៅអង្គការ​ CCIM លោកបានធ្វើការជាមន្ត្រីផ្នែក​​ប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ អស់រយៈពេលបីឆ្នាំ ឲ្យអង្គការមិនរកប្រាក់ចំណេញមួយ​នៅក្នុងប្រទេសថៃ។

លោក គុណ ចិន្តា ធ្វើជាជំនួយការផ្នែកបញ្ជូលទិន្ន័យ ស៊ីអឹមអែស សម្រាប់គម្រោង “ការត្រួតពិនិត្យលើភាព​ជាម្ចាស់នៃប្រព័ន្ធផ្សព្វផ្សាយ” (MOM) នៅក្នុងប្រទេសកម្ពុជា។ លោក បានបញ្ចប់ការសិក្សាផ្នែកបរិញ្ញាបត្រ ផ្នែកគ្រប់គ្រង​ប្រព័ន្ធផ្សព្វផ្សាយ ពីដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ នៃសាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ក្នុងឆ្នាំ២០១៤។ បច្ចុប្បន្ន លោក គុណ ចិន្តា ជាបណ្ណាធិការព័ត៌មាន និង អ្នកផលិតកម្មវិធីទូរទស្សន៍ នៅសារព័ត៌មានអនឡាញ វីអូឌី (VOD) ដែលជាប្រព័ន្ធផ្សព្វផ្សាយ នៃមជ្ឈមណ្ឌលកម្ពុជា​ដើម្បី​ប្រព័ន្ធផ្សព្វផ្សាយ​ឯករាជ្យ (CCIM)។ មុនលោកចូលបម្រើការនៅអង្គការ​ CCIM លោក ធ្លាប់បម្រើការជាមន្ត្រីព័ត៌មាន​នៅអង្គការ​ទស្សន​ពិភពលោក, អ្នកយកព័ត៌មានផ្នែកវីដេអូ នៅវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA), និងជាអ្នកផលិតភាពយន្ត​ឯករាជ្យ។ លោក គឺជាអ្នកប្រឹក្សាពិគ្រោះយោបល់ផ្នែកប្រព័ន្ធផ្សព្វផ្សាយផងដែរ។

លោក សុក សំអឿន

លោក Olaf Steenfadt ជាប្រធានគម្រោង “ការត្រួតពិនិត្យភាពជាម្ចាស់នៃប្រព័ន្ធផ្សព្វផ្សាយ “​សម្រាប់អង្គការ​អ្នករាយការណ៍​គ្មានព្រំដែន។ អស់​រយៈពេល​ជាច្រើនឆ្នាំ លោកបានចូលរួមជាទីប្រឹក្សា និងជាគ្រូបង្វឹកសម្រាប់ពហុប្រព័ន្ធផ្សព្វផ្សាយ ជាពិសេសនៅក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍។ បទពិសោធន៍ធ្វើ​ការ​ជាមួយ​អង្គការអន្តរជាតិ និងអង្គការមិនមែនរដ្ឋាភិបាល បាននាំរូបលោកទៅកាន់​អឺរ៉ុបភាគអាគ្នេយ៍ និងពិភពអារ៉ាប់។ លោកធ្លាប់បានបម្រើការឲ្យ ARD និង ZDF នៅក្នុងតួនាទីជាច្រើន រួមទាំងពិធីករវិទ្យុ ពិធីករទូរទស្សន៍ អ្នកនិពន្ធស៊ើបអង្កេត អ្នកឆ្លើយឆ្លងក្នុងស្រុក និងបរទេស ក៏ដូចជានៅក្នុងការអភិវឌ្ឍ និងកម្មវិធីទីផ្សារផងដែរ។ លោក Olaf បង្រៀនផ្នែកប្រវត្តិនៃប្រព័ន្ធផ្សព្វផ្សាយ គោលនយោបាយ និង​បទប្បញ្ញត្តិ​ប្រព័ន្ធផ្សព្វផ្សាយ នៅតាមសាកលវិទ្យាល័យនៅប្រទេសអាល្លឺម៉ង់ និងអឺរ៉ុប។

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ត្រូវបានបង្កើតឡើង​នៅទីក្រុងភ្នំពេញ (ប្រទេសកម្ពុជា) នៅក្នុងឆ្នាំ២០០៧។ អង្គការនេះ​ត្រូវបានចុះបញ្ជីជាមួយក្រសួងមហាផ្ទៃ ជាអង្គការមិនមែនរដ្ឋាភិបាល។ បេសកកម្មរបស់អង្គការ​នេះ​ គឺដើម្បីលើកកម្ពស់អភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ និងការអនុវត្តន៍សិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា តាមរយៈការអភិវឌ្ឍនៃបរិយាកាសប្រព័ន្ធផ្សព្វផ្សាយពហុនិយម និងឯករាជ្យ។ CCIM ត្រូវបានដឹកនាំដោយលោក [ប៉ា ងួនទៀង ជាអតីតអនុប្រធាន​នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា]។

អង្គការ CCIM គឺជានីតិបុគ្គលនៃវិទ្យុវីអូឌី (VOD) ដែលដើមឡើយបានចាប់ផ្តើមចាក់ផ្សាយ កាលពីខែមករា ឆ្នាំ២០០៣ ក្រោមការត្រួតពិនិត្យនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (មមសក)។ នៅខែតុលា ឆ្នាំ២០០៨ អង្គការ CCIM បានដំណើរ​ការនូវវិទ្យុរបស់ខ្លួន ដែលមានឈ្មោះថា សារិកា ដោយជួលអាជ្ញាប័ណ្ណពីលោកស្រី ឆាយ ចាន់រិទ្ធ សូលីដា ជាអ្នកជំនួញខ្មែរមួយរូប។ ដំបូងឡើើយ វិទ្យុសារិកាបានចាក់ផ្សាយភាគច្រើន​កម្មវិធីអប់រំ និងផ្តល់ព័ត៌មានទៅប្រជាជនកម្ពុជា តាមរលកធាតុអាកាស។ នៅ​ឆ្នាំ​២០០៩ វិទ្យុ​វីអូឌីចាប់​ផ្ដើម​ដំណើរ​ការ​តាម​រយៈ​រលក​ធាតុអាកាស​របស់​វិទ្យុ​សារិកា​។ អង្គការ​ CCIM បាន​និង​កំពុង​ដាក់​ពាក្យ​ស្នើ​សុំ​អាជ្ញាប័ណ្ណពីក្រសួង​ព័ត៌មាន ប៉ុន្តែ​ពុំ​ដែល​ទទួល​បាន​។ នៅចុងបញ្ចប់នៃត្រីមាសទីមួយនៃឆ្នាំ២០០៩ អង្គការ CCIM បានចាប់ផ្តើមប្រតិបត្តិការ ជាមួយនឹងស្ថានីយវិទ្យុមួយនៅក្នុងខេត្តសៀមរាប និងនៅឆ្នាំ២០០៩ សារិកាអេហ្វអឹមផ្សាយទៅខេត្តចំនួន ១៤ ក្នុងចំណោម ២៤ ខេត្តក្រុង ដោយមានសក្តានុពលនៃអ្នកស្តាប់ប្រមាណជា ៨,៥ លាន នៃប្រជាជន​សរុប​ ១៤ លាននាក់។ ចាប់តាំងពីឆ្នាំ២០១១មក អង្គការ​ CCIM បាននិងកំពុងអភិវឌ្ឍន៍នូវវិធីសាស្រ្តប្រព័ន្ធផ្សព្វផ្សាយចម្រុះ​ ក្នុងការផលិត និងផ្សព្វផ្សាយនូវមាតិកា តាមរយៈ​៖

  • ការប្រើប្រាស់ VOD ជាកម្មវិធីវិទ្យុ
  • ដំណើការវិទ្យុសារិកា ដែលជាបណ្តាញវិទ្យុផ្សព្វផ្សាយ
  • ការអភិវឌ្ឍផលិតផល និងផ្សព្វផ្សាយតាមអុីនធឺណិត (www.vodhotnews.com)
  • រៀបចំក្រុមផលិតកម្មវិធី​ទូរទស្សន៍ និងវីដេអូ

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ចាត់ទុកការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការកែលម្អអភិបាលកិច្ចបែបប្រជាធិបតេយ្យ និងការអនុវត្តន៍សិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។ ការរួមបញ្ចូលគ្នានៃ (I) ឯករាជ្យ​ភាព​នៃ​ប្រព័ន្ធផ្សព្វផ្សាយពី​រដ្ឋាភិបាល និងឥទ្ធិពលខាងក្រៅផ្សេងទៀត (II) ការលើកកម្ពស់សេរីភាពក្នុង​ការ​បញ្ចេញមតិ និងសិទ្ធិ​ទទួលបានព័ត៌មាន (III) ភាពជាតំណាងនៃតម្រូវការសាធារណៈ ក្នុងការធ្វើសេចក្តីសម្រេចចិត្ត (IV) ការធ្វើឲ្យប្រសើរឡើងគុណភាពនៃការផលិតព័ត៌មាន គឺជាការអភិវឌ្ឍ​ប្រព័ន្ធផ្សព្វផ្សាយ ដែលមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ចង់បានសម្រាប់ប្រទេសកម្ពុជា។ បន្ទាប់មកទៀត ដោយរក្សាបាននូវលំហូរនៃព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងមានភាពត្រឹមត្រូវ រក្សានូវកាតព្វកិច្ចតម្លាភាព និងគណនេយ្យភាព។ តម្លាភាព និងគណនេយ្យភាពបែបនេះ ផ្តល់ឲ្យពលរដ្ឋនូវព័ត៌មានដែលពួកគេត្រូវការ ដើម្បីធ្វើសេចក្តីសម្រេចចិត្តនានា ដែលជះឥទ្ធិពលទៅដល់បុគ្គលផ្ទាល់ គ្រួសារ សហគមន៍ និងថ្នាក់ជាតិ។

វិទ្យុសំឡេងប្រជាធិបតេយ្យ បានចាប់ផ្តើមប្រតិបត្តិការក្នុងឆ្នាំ២០០៩ លើរលកធាតុអាកាសវិទ្យុសារិកា។ មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ បានដាក់ពាក្យសុំអាជ្ញាប័ណ្ណវិទ្យុមួយ នៅក្រសួងព័ត៌មាន ប៉ុន្តែមិនត្រូវបានផ្តល់ឲ្យនោះទេ។

លោកអ្នកអាចអានព័ត៌មាន​បន្ថែម ពីគុណតម្លៃ និងគោលការណ៍វិជ្ជាជីវៈ របស់​មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ តាមរយៈ http://www.ccimcambodia.org/about-us

អង្គការ​អ្នករាយការណ៍គ្មានព្រំដែន

 

អង្គការ​អ្នករាយការណ៍គ្មានព្រំដែន ត្រូវបានបង្កើតឡើងនៅក្នុងទីក្រុង Montpellier ប្រទេសបារាំង ក្នុងឆ្នាំ១៩៨៥ ដោយអ្នកកាសែតចំនួន ៤រូប។ វាត្រូវបានចុះឈ្មោះនៅក្នុងប្រទេសបារាំង ដោយឈ្មោះជាអង្គការមិនរកប្រាក់ចំណេញ និងមានការប្រឹក្សាពីអង្គការសហប្រជាជាតិ និងអង្គការយូណេស្កូ។ អង្គការ​អ្នករាយការណ៍គ្មានព្រំដែន ធ្វើការតស៊ូមតិលើសេរីភាពប្រព័ន្ធផ្សព្វផ្សាយ គាំទ្រប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងការពារអ្នកកាសែតដែលស្ថិតក្នុងសភាពគ្រោះថ្នាក់នៅទូទាំងពិភលោក។ បេសកកម្មរបស់អង្គការមួយនេះរួមមាន៖

  • បន្តការត្រួតពិនិត្យទៅលើការវាយប្រហារទៅសេរីភាពព័ត៌មាន នៅទូទាំងពិភពលោក
  • ថ្កោលទោសការវាយប្រហារនានាលើប្រព័ន្ធផ្សព្វផ្សាយ
  • ធ្វើសកម្មភាពដោយសហការជាមួយរដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងការចាប់ពិរុទ្ធ និងច្បាប់ដែលរឹតបន្តឹងសេរីភាពក្នុងការបញ្ចេញមតិ
  • ជួយអ្នកកាសែតដែលត្រូវបានគេធ្វើទុក្ខបុកម្នេញ ព្រមទាំងក្រុមគ្រួសាររបស់គេ ខាងស្មារតី​​ និងហិរញ្ញវត្ថុ
  • ផ្ដល់ជំនួយខាងសម្ភារៈ ដល់អ្នកឆ្លើយឆ្លងព័ត៌មាន​សង្គ្រាម នៅក្នុងគោលបំណងបង្កើនសុវត្ថិភាពរបស់ពួកគេ។

ចាប់តាំងពីឆ្នាំ១៩៩៤មក សាខាអង្គការ​នេះ​នៅ​ប្រទេស​អាល្លឺម៉ង់ សកម្មនៅក្នុងទីក្រុងប៊ែកឡាំង។ ទោះបីជាសាខាអាល្លឺម៉ង់នេះ បានធ្វើការយ៉ាងជិតស្និទ្ធជាមួយលេខាធិការដ្ឋានអន្ដរជាតិនៅទីក្រុងប៉ារីស ដើម្បីស្រាវជ្រាវ និងវាយតម្លៃសេរីភាពប្រព័ន្ធផ្សព្វផ្សាយ នៅទូទាំងពិភពលោកនោះក៏ដោយ វានៅតែមានតួនាទីរៀបចំ និងគ្រប់គ្រងផ្នែកហិរញ្ញវត្ថុដោយឯករាជ្យ។ នៅក្នុងតួនាទីនេះ អង្គការ​សាខា​នេះ​បានដាក់ពាក្យ​ស្នើ​សុំ​ជំនួយ ពី​ក្រសួងសហព័ន្ធអាល្លឺម៉ង់ សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ ដើម្បីផ្តល់ហិរញ្ញប្បទានដល់គម្រោងការត្រួតពិនិត្យភាពជាម្ចាស់នៃប្រព័ន្ធផ្សព្វផ្សាយនេះ។