This is an automatically generated PDF version of the online resource cambodia.mom-rsf.org/en/ retrieved on 2018/11/19 at 18:54
Reporters Without Borders (RSF) & Cambodian center for independant media - all rights reserved, published under Creative Commons Attribution-NoDerivatives 4.0 International License.
Cambodian center for independant media LOGO
Reporters without borders

ប្រព័ន្ធផ្សព្វផ្សាយ​បង្កើត​ថ្មី

វិទ្យុវាយោ​ - FM 105.5

វិទ្យុវាយោ FM ត្រូវបានបើកសម្ពោធនៅឆ្នាំ២០១០ ក្នុងខេត្តបាត់ដំបង ដោយលោក អ៊ឹង ឌីប៉ូឡា និងអ្នកស្រី សេង ពិសី ម្ចាស់ហាងអាយឃែរ ដែលជាហាងវ៉ែនតាអុបទិកនាំមុខគេមួយនៅកម្ពុជា។ នៅឆ្នាំ២០១១ ស្ថានីយនេះបានប្តូរទីតាំងមកទីក្រុងភ្នំពេញ។ តាំងពីពេលនោះមក ស្ថានីយនេះផ្សាយកម្មវិធីរបស់ខ្លួនទៅខេត្តបាត់ដំបង (FM 88) ខេត្តសៀមរាប (FM 88) និងក្រុងព្រះសីហនុ (FM 102.5)។

 

វិទ្យុវាយោ FM ផ្តោតការផ្សាយទៅលើព័ត៌មាន និងចម្រៀង។ បុគ្គលិកភាគច្រើនរបស់វិទ្យុនេះ គឺជាក្រុម​ព័ត៌មាន ដោយមានសមាជិក ២០នាក់​ ក្នុងចំណោម ៣០នាក់ គឺជាអ្នកសារព័ត៌មាន។ វិទ្យុវាយោ FM ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Vayo Media Group គឺជាក្រុមហ៊ុន​មួយ​ដែល​បានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម។ យោងតាមលោក ឌីប៉ូឡា គ្រួសាររបស់គាត់បានបើកស្ថានីយវិទ្យុឡេីង សម្រាប់គោលបំណងមុខជំនួញ និងដើម្បីចូលរួមក្នុង​ការអភិវឌ្ឍ​​ធនធានមនុស្សនៅកម្ពុជា។

 

ការពិតសំខាន់

ការគាំទ្រពីមិត្តអ្នកអាន

៤%

ប្រភេទនៃភាពជាម្ចាស់កម្មសិទ្ធិ

ឯកជន

លទ្ធភាព​ចែកចាយ

ទូទាំងប្រទេស

ប្រភេទមាតិកា

ឥតគិតថ្លៃ

ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ/ក្រុម

ក្រុមហ៊ុន​វាយោគ្រុប

ភាពជាម្ចាស់កម្មសិទ្ធិ

ម្ចាស់កម្មសិទ្ធិផ្ទាល់ខ្លួន

ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ/ក្រុម
ការពិត

ព័ត៌មានទូទៅ

ឆ្នាំបង្កើត

2010

ស្ថាបនិក

លោក អ៊ឹង ឌីប៉ូឡា និងអ្នកស្រី សេង ពិសី - លោក អ៊ឹង ឌីប៉ូឡា និងអ្នកស្រី សេង ពិសី ម្ចាស់ហាងអាយឃែរ ដែលជាហាងវ៉ែនតាអុបទិកនាំមុខគេមួយនៅកម្ពុជា។

ទំនាក់ទំនង

Building No. 216B, 7th Floor, Norrodom Blvd. Sangkat Tonle Bassac, Khan Chamkar Morn, Phnom Penh, Cambodia(PHONE) 077 60 85 88 (MAIL) info@vayofm.com (WEB) wwwl.vayofm.com

ព័ត៌មានស្តីពីហិរញ្ញវត្ថុ

ប្រាក់ចំណូល (ជា Mill. $)

Missing Information

ប្រតិបត្តិការប្រាក់ចំណេញ (ជា Mill. $)

Missing Information

ការផ្សាយពាណិជ្ជកម្ម (ជា % នៃការឧបត្ថម្ភ)

Missing Information

ចំណែកទីផ្សារ

Missing Information

ព័ត៌មានបន្ថែម

ប្រភពនៃប្រវត្តិប្រព័ន្ធផ្សព្វផ្សាយ

ទិដ្ឋភាពប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា រាប់បញ្ចូលប្រព័ន្ធផ្សព្វផ្សាយថ្មីៗ យ៉ាងហោចណាស់ចំនួនពីរ គឺទូរទស្សន៍មួយ និងកាសែតមួយ។ ដោយសារតែស្ថានីយទូរទស្សន៍ និង​កាសែត​នេះ​ទើបចាប់​ផ្តើមសកម្មភាពផ្សាយ និង​បោះពុម្ព​របស់ខ្លួន នៅឆ្នាំ២០១៥នេះ គម្រោង​ MOM សម្រេចមិនបញ្ចូលស្ថាប័ន​ទាំង​ពីរ​នេះ​ ទៅ​ក្នុង​ចំណោម​ស្ថាប័ន​ដែល​ជាប់ពាក់ព័ន្ធបំផុត​ក្នុង​ការ​សិក្សានេះ​ទេ។ ដោយហេតុថា ប្រព័ន្ធផ្សព្វផ្សាយទាំងពីរ ទើបតែបង្កើតបានតិចជាងមួយឆ្នាំ ចំណែកទីផ្សារ​នៃ​ទស្សនិកជនដែល​យើង​មាន​ នៅមិនទាន់អាច​ប្រាប់​ពី​ប្រជាប្រិយភាព​នៃ​ស្ថាប័ន​ទាំង​ពីរ​នេះ​នៅ​ឡើយ​ទេ​។

យ៉ាងណាក្តី ជាការគួរឲ្យកត់សម្គាល់មួយ ដែលកំណើនរបស់ស្ថានីយថ្មីនេះ កំពុងមានសម្ទុះ​យ៉ាងខ្លាំង ហើយ​យុទ្ធសាស្ត្ររបស់គេ ក៏ហាក់មានភាពក្តៅគគុកជាងប្រព័ន្ធផ្សព្វផ្សាយមានស្រាប់ក្នុងទីផ្សារ។ ស្ថាប័ន​​ទាំងពីរ​នេះ កំពុងប្រមូលយកអ្នកយកព័ត៌មាន និងបុគ្គលិកការិយាល័យព័ត៌មានមានស្រាប់​ ដោយធ្វើ​ឲ្យមានការប្រកួតប្រជែងកាន់តែខ្លាំង ទាំងក្នុងវិស័យទូរទស្សន៍​ ទាំងវិស័យបោះពុម្ពផ្សាយ ដែលមានការប្រមូលផ្តុំខ្លាំងរួចស្រាប់ទៅហើយ។​