This is an automatically generated PDF version of the online resource cambodia.mom-rsf.org/en/ retrieved on 2018/11/19 at 19:37
Reporters Without Borders (RSF) & Cambodian center for independant media - all rights reserved, published under Creative Commons Attribution-NoDerivatives 4.0 International License.
Cambodian center for independant media LOGO
Reporters without borders

ប្រព័ន្ធផ្សព្វផ្សាយ​បង្កើត​ថ្មី

កាសែតខ្មែរ​ថាម

កាសែត​ខ្មែរថាម ត្រូវបានសម្ពោធដំបូងជាលក្ខណៈតាមអ៊ីនធឺណិតប៉ុណ្ណោះ នៅខែកុម្ភៈ ឆ្នាំ២០១៤ និងបានក្លាយជាកាសែតប្រចាំសប្តាហ៍ នៅខែឧសភា ឆ្នាំ២០១៤។ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៥ វាបានក្លាយជាកាសែតប្រចាំថ្ងៃមួយ។

 

​ខ្មែរថាម ជាកម្មសិទ្ធិរបស់ជនជាតិម៉ាឡេស៊ី ឈ្មោះ T. Mohan (Mohan Tirvgmanasam Banddam) និងកូនស្រីរបស់គាត់ ឈ្មោះ Ashwini Rajkumari Mohan។ កាសែត​នេះក៏មានអត្ថបទបន្ថែមផងដែរ ចេញផ្សាយជាភាសាខ្មែរ ភាសាបារាំង ទំព័រយុវជនថ្ងៃនេះ កុមារប្រចាំសប្តាហ៍ និងព័ត៌មានប្រចាំសប្តាហ៍។

 

យោងតាមសារព័ត៌មាននេះ ៦៥ភាគរយ នៃអ្នកចូលទស្សនាគេហទំព័ររបស់ខ្លួន គឺមកពីប្រទេសកម្ពុជា ដែលការបោះពុម្ពរៀងរាល់ថ្ងៃសុក្រ មានចំនួន ៨០០០ ច្បាប់ ខណៈដែលថ្ងៃធម្មតា មានចំនួន ៦០០០ ច្បាប់។

ការពិតសំខាន់

ប្រភេទនៃភាពជាម្ចាស់កម្មសិទ្ធិ

ឯកជន

លទ្ធភាព​ចែកចាយ

ទូទាំងប្រទេស

ប្រភេទមាតិកា

លក់

ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ/ក្រុម

ក្រុមហ៊ុន Virtus Media Group

ភាពជាម្ចាស់កម្មសិទ្ធិ

រចនាសម្ព័ភាពជាម្ចាស់កម្មសិទ្ធិ

​ខ្មែរថាម ជាកម្មសិទ្ធិរបស់ជនជាតិម៉ាឡេស៊ី ឈ្មោះ T. Mohan (Mohan Tirvgmanasam Banddam) និងកូនស្រីរបស់គាត់ ឈ្មោះ Ashwini Rajkumari Mohan។

ម្ចាស់កម្មសិទ្ធិផ្ទាល់ខ្លួន

ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ/ក្រុម
ការពិត

ព័ត៌មានទូទៅ

ឆ្នាំបង្កើត

2014

ស្ថាបនិក

លោក T. Mohan គឺជាជនជាតិម៉ាឡេស៊ី។ លោក T. Mohan ជាលើកដំបូងបានចាប់ផ្តើមប្រឡុកចូលរួមក្នុងទីផ្សារកម្ពុជា នៅទសវត្សរ៍ឆ្នាំ១៩៩០។ លោក មានគ្រងភាគហ៊ុន២០% នៃក្រុម BlueMac Group និងគ្រប់គ្រងចម្ការរបស់ក្រុមហ៊ុន Virtus Green Plantations ។ នៅឆ្នាំ២០១៥ លោកត្រូវបានកាសែត ឌឹ

ទំនាក់ទំនង

Khmer Times Virtus Media Pte Ltd 1F/2F, No. 7, Street 252, Sangkat Chak Tomuk, Khan Dau Penh, Phnom Penh, Kingdom of Cambodia (PHONE) 023 221 660 (MAIL) info@khmertimeskh.com (WEB) www.khmertimeskh.com

ព័ត៌មានស្តីពីហិរញ្ញវត្ថុ

ប្រាក់ចំណូល (ជា Mill. $)

Missing Data

ប្រតិបត្តិការប្រាក់ចំណេញ (ជា Mill. $)

Missing Data

ការផ្សាយពាណិជ្ជកម្ម (ជា % នៃការឧបត្ថម្ភ)

Missing Data

ចំណែកទីផ្សារ

Missing Data

ព័ត៌មានបន្ថែម

ទិដ្ឋភាពប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា រាប់បញ្ចូលប្រព័ន្ធផ្សព្វផ្សាយថ្មីៗ យ៉ាងហោចណាស់ចំនួនពីរ គឺទូរទស្សន៍មួយ និងកាសែតមួយ។ ដោយសារតែស្ថានីយទូរទស្សន៍ និង​កាសែត​នេះ​ទើបចាប់​ផ្តើមសកម្មភាពផ្សាយ និង​បោះពុម្ព​របស់ខ្លួន នៅឆ្នាំ២០១៥នេះ គម្រោង​ MOM សម្រេចមិនបញ្ចូលស្ថាប័ន​ទាំង​ពីរ​នេះ​ ទៅ​ក្នុង​ចំណោម​ស្ថាប័ន​ដែល​ជាប់ពាក់ព័ន្ធបំផុត​ក្នុង​ការ​សិក្សានេះ​ទេ។ ដោយហេតុថា ប្រព័ន្ធផ្សព្វផ្សាយទាំងពីរ ទើបតែបង្កើតបានតិចជាងមួយឆ្នាំ ចំណែកទីផ្សារ​នៃ​ទស្សនិកជនដែល​យើង​មាន​ នៅមិនទាន់អាច​ប្រាប់​ពី​ប្រជាប្រិយភាព​នៃ​ស្ថាប័ន​ទាំង​ពីរ​នេះ​នៅ​ឡើយ​ទេ​។

យ៉ាងណាក្តី ជាការគួរឲ្យកត់សម្គាល់មួយ ដែលកំណើនរបស់ស្ថានីយថ្មីនេះ កំពុងមានសម្ទុះ​យ៉ាងខ្លាំង ហើយ​យុទ្ធសាស្ត្ររបស់គេ ក៏ហាក់មានភាពក្តៅគគុកជាងប្រព័ន្ធផ្សព្វផ្សាយមានស្រាប់ក្នុងទីផ្សារ។ ស្ថាប័ន​​ទាំងពីរ​នេះ កំពុងប្រមូលយកអ្នកយកព័ត៌មាន និងបុគ្គលិកការិយាល័យព័ត៌មានមានស្រាប់​ ដោយធ្វើ​ឲ្យមានការប្រកួតប្រជែងកាន់តែខ្លាំង ទាំងក្នុងវិស័យទូរទស្សន៍​ ទាំងវិស័យបោះពុម្ពផ្សាយ ដែលមានការប្រមូលផ្តុំខ្លាំងរួចស្រាប់ទៅហើយ។​