This is an automatically generated PDF version of the online resource cambodia.mom-rsf.org/en/ retrieved on 2018/11/19 at 18:29
Reporters Without Borders (RSF) & Cambodian center for independant media - all rights reserved, published under Creative Commons Attribution-NoDerivatives 4.0 International License.
Cambodian center for independant media LOGO
Reporters without borders

វិទ្យុបារាំងអន្តរជាតិ (RFI)

វិទ្យុបារាំងអន្តរជាតិ (RFI)

វិទ្យុ​បារាំង​អន្តរជាតិ​ត្រូវ​បាន​គេ​ស្គាល់​ភាគច្រើន​ជាពាក្យ​កាត់​ថា RFI គឺ​សេវាវិទ្យុសាធារណៈ​របស់​ប្រទេស​បារាំង​ដែល​ផ្សព្វផ្សាយ​ចេញ​ពី​ទីក្រុង​ប៉ារីស និង​ទូទាំង​ពិភពលោក​។ RFI ផ្សាយ​២៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ទៅ​​ទូទាំង​ពិភព​លោកជា​ភាសា​បារាំង និងភាសា១២​ផ្សេង​ទៀត តាមរយៈ​រលក​ធាតុអាកាស FM ខ្លី និង​មធ្យម តាម​ខ្សែកាប និង​តាម​ប្រព័ន្ធអ៊ីនធើណែត​ rfi.fr។ វា​ជា​ប៉ុស្តិ៍​របស់ក្រុមហ៊ុន France Médias Monde (RFI – France24 – MCD) ដែល​ជា​ក្រុមហ៊ុន​របស់​រដ្ឋ​។

 

វិទ្យុបារាំង​អន្តរជាតិ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៧៥ ជា​ផ្នែក​មួយនៃ​វិទ្យុ​របស់​រដ្ឋាភិបាល​បារាំង​ និង​ជំនួស​ឲ្យ​ស្ថានីយ​វិទ្យុ​ឯកជន​មួយ​ដែល​ត្រូវបាន​រឹបអូស​ដោយ​អាល្លឺម៉ង់​នៅ​អំឡុង​ពេលនៃ​ការ​កាន់កាប់​របស់​បារាំង​ និង​ជំនួស​ឲ្យ​វិទ្យុ​សំឡេងបារាំង (Vocie of France) ដែល​ត្រូវ​បាន​ដំណើរ​ការ​នៅ​ក្នុង​របប​ Vichy ពី​ឆ្នាំ​១៩៤១ ដល់​ឆ្នាំ​១៩៤៤ វិទ្យុ RTF Radio Paris (ឆ្នាំ​១៩៤៥) និង​វិទ្យុ ORTF Radio Paris (ឆ្នាំ​១៩៦៥)​។ ក្នុង​ឆ្នាំ​១៩៨៦ សភាបារាំង​បាន​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ច្បាប់​ដោយ​អនុញ្ញាត​ឲ្យ​វិទ្យុបារាំង​អន្តរជាតិ​អាច​ដំណើរ​ការ​ដោយ​ខ្លួន​ឯង​ ឯករាជ្យ​ពី​វិទ្យុសំឡេង​បារាំង​។

 

វិទ្យុ​បារាំង​អន្តរជាតិ​ដំណើរ​ការ​ក្រោម​ការ​ជ្រោមជ្រែង​ និង​ទទួល​កញ្ចប់​ថវិកា​ពី​ក្រសួង​ការបរទេស​បារាំង​។ វិទ្យុ​បារាំង​អន្តរជាតិ​ក៏​ជា​ម្ចាស់​កម្មសិទ្ធិ​លើ Monte Carlo Doualiya (​ពី​មុន​ជា វិទ្យុ Radio Monte Carlo Middle East) ដែល​ផលិត​កម្មវិធី​ជា​ភាសា​អារ៉ាប់​នៅ​ទីក្រុង​ប៉ារីស និង​ចាក់ផ្សាយ​កម្មវិធីទាំង​នោះ​តាម​រយៈ​ម៉ាស៊ីន​បញ្ជូន​នៅ​ក្នុង​ប្រទេស​ Cyprus ទៅ​កាន់​ប្រិយមិត្ត​អ្នក​ស្ដាប់​នៅ​មជ្ឈឹម​បូព៌ា និង​អាហ្វិកខាង​ត្បូង​។

 

អ្នក​ស្ដាប់​ប្រមាណ​៣៤,៥លាននាក់​នៅ​ទូទាំង​ពិភព​លោក​បើក​ស្ដាប់​វិទ្យុបារាំង​អន្តរជាតិ​រៀងរាល់​សប្ដាហ៍ និង​ទម្រង់​នៃ​ប្រព័ន្ធផ្សព្វផ្សាយ​ថ្មី​នៃ​វិទ្យុនេះ​បាន​ទាក់ទាញ​បាន​ការ​​ចូលទស្សនា​បាន​៨លាន​ដង​ក្នុង​១ខែ​។

ការពិតសំខាន់

ក្រុមហ៊ុនមេ

ក្រុមហ៊ុនរដ្ឋ France Médias Monde (RFI – France24 – MCD)

ទម្រង់អាជីវកម្ម

រដ្ឋ

ទម្រង់ច្បាប់

ក្រុមហ៊ុន លីមីតធីត (Limited Company)

ផ្នែកអាជីវកម្ម

ប្រព័ន្ធផ្សព្វផ្សាយ

ភាពជាម្ចាស់កម្មសិទ្ធិ

ម្ចាស់កម្មសិទ្ធិផ្ទាល់ខ្លួន

ទម្រង់ប្រព័ន្ធផ្សព្វផ្សាយ
ការពិត

ព័ត៌មានទូទៅ

ឆ្នាំបង្កើត

1975

ស្ថាបនិក

ដ្ឋាភិបាលបារាំង

ទំនាក់ទំនង

No. 315, Preah Ang Duong (St. 110), corner of Preah Monivong (St. 93), Canadia Towner, 21st Floor Phnom Penh, Cambodia (WEB) km.rfi.fr

ព័ត៌មានបន្ថែម