ក្រុមហ៊ុនហង្សមាសវីដេអូ

ក្រុមហ៊ុនហង្សមាសវីដេអូ

ក្រុមហ៊ុនហង្សមាសវីដេអូ ត្រូវបានបង្កើតនៅឆ្នាំ១៩៩៤ ជា [ក្រុមហ៊ុនផលិតកម្មចម្រៀង និងវីដេអូ] មួយ។ នៅខែឧសភា ឆ្នាំ២០០៩ ក្រុមហ៊ុននេះបានសម្ពោធ [ស្ថានីយវិទ្យុហង្សមាស FM (១០៤.៥ មេកាហឺត) ដែលធ្វើការផ្សាយចម្រៀងដែលផលិតផ្តាច់មុខ ដោយក្រុមហ៊ុនដើមរបស់ខ្លួន]។ បន្ទាប់មកទៀត ក៏មានការសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយវិទ្យុរស្មីហង្សមាស FM (៩៥.៧ មេកាហឺត)។ នៅឆ្នាំ២០១២ ក្រុមហ៊ុននេះក៏បានសម្ពោធ [ស្ថានីយទូរទស្សន៍ហង្សមាស HDTV] ដែលផ្តោតការផ្សាយចម្បងទៅលើការកម្សាន្ត។ ក៏ប៉ុន្តែ កម្មវិធីព័ត៌មានពេលព្រឹករបស់ទូរទស្សន៍នេះ គឺមានប្រជាប្រិយបំផុត ក្នុងចំណោមអ្នកទស្សនាប៉ុស្តិ៍ទូរទស្សន៍នេះ។ បន្ទាប់មក ក្រុមហ៊ុននេះបានពង្រីកបន្ថែមទៀត ដោយបង្កើតប៉ុស្តិ៍ទូរទស្សន៍រស្មីហង្សមាស HDTV ដែលមាតិកាផ្សាយរបស់ប៉ុស្តិ៍នេះ គឺស្រដៀងទៅនឹងប៉ុស្តិ៍ហង្សមាស HDTV ដែរ។ បន្ថែមពីលើស្ថានីយទូរទស្សន៍ និងវិទ្យុ ក្រុមហ៊ុននេះក៏បានសម្ពោធគេហទំព័រព័ត៌មានមួយ ដែលព័ត៌មានថ្មីៗត្រូវបានធ្វើបច្ចុប្បន្នភាពយ៉ាងទៀតទាត់ ហើយទាំងកម្មវិធីវិទ្យុ ទាំងទូរទស្សន៍ គឺមានដាក់នៅលើគេហទំព័រនោះ។

 

ជាសរុប ក្រុមហ៊ុនហង្សមាសវីដេអូគ្រប់គ្រងទៅលើ:

 

ប៉ុស្តិ៍ទូរទស្សន៍ហង្សមាស HDTV និងរស្មីហង្សមាស HDTV

ប៉ុស្តិ៍វិទ្យុហង្សមាស និងរស្មីហង្សមាស

ផលិតកម្មភាពយន្តរស្មីហង្សមាស

ផលិតកម្ម Phleng Records

ផលិតកម្ម WE (សម្ពោធនៅឆ្នាំ២០១៥)។

 

ការពិតសំខាន់

ទម្រង់អាជីវកម្ម

ឯកជន

ទម្រង់ច្បាប់

ក្រុមហ៊ុន លីមីតធីត (Limited Company)

ផ្នែកអាជីវកម្ម

ប្រព័ន្ធផ្សព្វផ្សាយ និង កំសាន្ត

ភាពជាម្ចាស់កម្មសិទ្ធិ

ម្ចាស់កម្មសិទ្ធិផ្ទាល់ខ្លួន

ទម្រង់ប្រព័ន្ធផ្សព្វផ្សាយ
Other Media Outlets

ស្ថាប័នទូរទស្សន៍ផ្សេងពីនេះ

ទូរទស្សន៍ហង្សមាស

ស្ថាប័នវិទ្យុផ្សេងពីនេះ

វិទ្យុហង្សមាស

ការពិត

ព័ត៌មានទូទៅ

ឆ្នាំបង្កើត

1994

បុគ្គលិក

MD

ទំនាក់ទំនង

No, 132-134Eo, St. 182 Sangkat Boeung Prolit, Khan 7 Makara Phnom Penh, Cambodia (PHONE) 023 452 3333 023 721 516 (MAIL) info@hangmeas.com.kh (WEB) www.hangmeas.com.kh

ព័ត៌មានស្តីពីហិរញ្ញវត្ថុ

ប្រាក់ចំណូល (ទិន្ន័យផ្នែកហិរញ្ញវត្ថុ/ស្រេចចិត្ត)

MD

ប្រតិបត្តិការប្រាក់ចំណេញ (ជា Mill. $)

MD

Advertising (in % of total funding)

MD