ប្រព័ន្ធផ្សព្វផ្សាយ​បង្កើត​ថ្មី

វិទ្យុអាស៊ីសេរី

វិទ្យុអាស៊ីសេរីត្រូវបានបង្កើតឡើងនៅថ្ងៃទី១២ ខែមីនាឆ្នាំ១៩៩៦ ក្រោមបទប្បញ្ញត្តិនៃច្បាប់ផ្សព្វផ្សាយអន្តរជាតិឆ្នាំ១៩៩៤ ដែលជាសាជីវកម្មឯកជន មិនរកប្រាក់ចំណេញ។ វិទ្យុអាស៊ីសេរី ត្រូវបានទទួលការឧបត្ថម្ភថវិកាប្រចាំឆ្នាំ ពីក្រុមប្រឹក្សាភិបាលនៃប្រព័ន្ធផ្សព្វផ្សាយអាមេរិក (BBG)។

នៅឆ្នាំ២០១៧ វិទ្យុអាស៊ីសេរីត្រូវបានបង្ខំឱ្យបិទការិយាល័យនៅភ្នំពេញ បន្ទាប់ពីប្រតិបត្តិការបានជិត ២០ឆ្នាំ ។ យោងតាមសេចក្តីថ្លែងការណ៍ផ្ទាល់ អាស៊ីសេរី បាននិយាយថា "ការបង្ក្រាបដោយឥតឈប់ឈររបស់រដ្ឋាភិបាលទៅលើសំឡេងឯករាជ្យ ក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ បានធ្វើឱ្យអាស៊ីសេរី មិនអាចបើកទ្វារដំណើរការបាន ខណៈធានានូវភាពសុចរិតនៃបេសកកម្មសារព័ត៌មានរបស់វិទ្យុអាស៊ីសេរី" ។

នៅថ្ងៃទី២០ ខែកញ្ញាឆ្នាំ២០០៤ គេហទំព័ររបស់វិទ្យុអាស៊ីសេរី ក្នុងភាសាអាស៊ីចំនួនប្រាំបី បូកអង់គ្លេស និងគ្រាមភាសាបន្ថែមជាច្រើន ត្រូវបានដាក់ឱ្យដំណើរការ។ ចាប់តាំងពីពេលនោះមក តំបន់ទាំងនោះ ត្រូវបានធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់ជាមួយនឹងព័ត៌មាន និងលក្ខណៈពិសេសពីអាស៊ីអាគ្នេយ៍។

 

ការពិតសំខាន់

ប្រភេទនៃភាពជាម្ចាស់កម្មសិទ្ធិ

សហគមន៍/ឯកជន

លទ្ធភាព​ចែកចាយ

ទូទៅប្រទេស

ប្រភេទមាតិកា

ឥតគិតថ្លៃ

ភាពជាម្ចាស់កម្មសិទ្ធិ
ការពិត

ព័ត៌មានទូទៅ

ឆ្នាំបង្កើត

1996

ស្ថាបនិក

Richard Richter ជាប្រធានស្ថាបនិក។ អ្នកកាសែត ដែលមានកេរ្តិ៍ឈ្មោះល្បី Richter បានចូលនិវត្តន៍ក្នុងរដូវក្តៅឆ្នាំ២០០៦។

នាយកប្រតិបត្តិ

Bay Fang - ការីនិពន្ធប្រតិបត្តិ គ្រប់គ្រងទូទាំងតំបន់អាស៊ី។ លោកស្រី ជាអ្នកកាសែតជើងចាស់ និងជាអតីតអ្នកការទូត ហើយ ក៏ធ្លាប់បម្រើការជាជំនួយការរងឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសផងដែរ ដែលជាតួនាទីមួយ ដែលលោកស្រីបានឃ្លាំមើលការទូតសាធារណៈ និងកិច្ចការសាធារណៈ សម្រាប់អឺរ៉

ព័ត៌មានបន្ថែម

ទិដ្ឋភាពប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា រាប់បញ្ចូលប្រព័ន្ធផ្សព្វផ្សាយថ្មីៗ យ៉ាងហោចណាស់ចំនួនពីរ គឺទូរទស្សន៍មួយ និងកាសែតមួយ។ ដោយសារតែស្ថានីយទូរទស្សន៍ និង​កាសែត​នេះ​ទើបចាប់​ផ្តើមសកម្មភាពផ្សាយ និង​បោះពុម្ព​របស់ខ្លួន នៅឆ្នាំ២០១៥នេះ គម្រោង​ MOM សម្រេចមិនបញ្ចូលស្ថាប័ន​ទាំង​ពីរ​នេះ​ ទៅ​ក្នុង​ចំណោម​ស្ថាប័ន​ដែល​ជាប់ពាក់ព័ន្ធបំផុត​ក្នុង​ការ​សិក្សានេះ​ទេ។ ដោយហេតុថា ប្រព័ន្ធផ្សព្វផ្សាយទាំងពីរ ទើបតែបង្កើតបានតិចជាងមួយឆ្នាំ ចំណែកទីផ្សារ​នៃ​ទស្សនិកជនដែល​យើង​មាន​ នៅមិនទាន់អាច​ប្រាប់​ពី​ប្រជាប្រិយភាព​នៃ​ស្ថាប័ន​ទាំង​ពីរ​នេះ​នៅ​ឡើយ​ទេ​។

យ៉ាងណាក្តី ជាការគួរឲ្យកត់សម្គាល់មួយ ដែលកំណើនរបស់ស្ថានីយថ្មីនេះ កំពុងមានសម្ទុះ​យ៉ាងខ្លាំង ហើយ​យុទ្ធសាស្ត្ររបស់គេ ក៏ហាក់មានភាពក្តៅគគុកជាងប្រព័ន្ធផ្សព្វផ្សាយមានស្រាប់ក្នុងទីផ្សារ។ ស្ថាប័ន​​ទាំងពីរ​នេះ កំពុងប្រមូលយកអ្នកយកព័ត៌មាន និងបុគ្គលិកការិយាល័យព័ត៌មានមានស្រាប់​ ដោយធ្វើ​ឲ្យមានការប្រកួតប្រជែងកាន់តែខ្លាំង ទាំងក្នុងវិស័យទូរទស្សន៍​ ទាំងវិស័យបោះពុម្ពផ្សាយ ដែលមានការប្រមូលផ្តុំខ្លាំងរួចស្រាប់ទៅហើយ។​