This is an automatically generated PDF version of the online resource cambodia.mom-rsf.org/en/ retrieved on 2019/12/09 at 14:51
Reporters Without Borders (RSF) & Cambodian center for independant media - all rights reserved, published under Creative Commons Attribution-NoDerivatives 4.0 International License.
Cambodian center for independant media LOGO
Reporters without borders

លោកស្រី ជា ស៊ុនដាណែត

លោកស្រី ជា ស៊ុនដាណែត

អ្នកស្រី ជា ស៊ុនដាណែត កើតនៅឆ្នាំ១៩៥៨ គឺជាម្ចាស់ស្របច្បាប់នៃមណ្ឌលព័ត៌មានស្រ្តីកម្ពុជា (WMC) ហើយក៏ជាសហស្ថាបនិកម្នាក់​ក្នុងចំណោម ៥នាក់ ដែលបានបង្កើតវិទ្យុស្ត្រី (WMC) ក្នុងឆ្នាំ១៩៩៥។ រហូតមកដល់ពេលនេះ គាត់គឺជាមនុស្សតែម្នាក់គត់ ដែលនៅតែបន្តធ្វើជាអគ្គនាយក​វិទ្យុ WMC។ ចន្លោះឆ្នាំ១៩៧៩ និង​១៩៨១ អ្នកស្រី ជា ស៊ុនដាណែត គឺជាមន្ត្រីរៀបចំពិធីការ​សម្រាប់កាសែតកម្ពុជា និងត្រូវបានតែងតាំងជាអ្នកនិពន្ធ និងយកព័ត៌មានឲ្យកាសែតរដ្ឋ មួយឆ្នាំក្រោយមក។ បើទោះជាមិនធ្លាប់ទទួលការអប់រំក្នុងជំនាញសារព័ត៌មានជាផ្លូវការ តែគាត់ធ្លាប់ឆ្លងកាត់ការបណ្តុះបណ្តាល ​ពីអ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយអន្តជាតិ​ កាលពីពេលធ្វើជាមន្ត្រីរដ្ឋាភិបាល។ នៅពេលអ៊ុនតាក់ចូលមក​ដល់ គាត់បានចាប់យកអាជីពជាមន្ត្រីកម្មវិធី ឲ្យវិទ្យុអ៊ុនតាក់ ដែលត្រូវបានចាត់ទុកជាស្ថានីយវិទ្យុ​អព្យាក្រឹតដំបូងនៅកម្ពុជា ក្រោយ​ការដួលរលំនៃរបបខ្មែរក្រហម។​ នៅទីនោះហើយដែលគាត់បានជួបលោក រ៉យ ហែដ ដែលបានជួយជំរុញឲ្យអ្នកស្រីបង្កើតស្ថានីយ ដោយផ្តោតលើសិទ្ធិស្ត្រី។ គាត់បានចាប់ផ្តើមធ្វើការលើគំនិតនេះ ក្នុងឆ្នាំ១៩៩៥ ដោយធ្វើការជាមួយទីប្រឹក្សាជនជាតិអាមេរិក ​២នាក់។​ ក្រុមការងារត្រូវបានពង្រីក ដើម្បីឲ្យកាន់តែមានជំនាញបន្ថែមលើផ្នែកទូរទស្សន៍ ការបង្កើតបណ្តាញ ការធ្វើយុទ្ធនាការ ព្រម​ទាំង​ការផលិតមាតិកាដោយប្រើសំឡេង និងរូបភាព។ ដោយរួមគ្នាជាមួយស្ត្រីខ្មែរ​​ ៤នាក់ផ្សេងទៀត អ្នកស្រី ស៊ុនដាណែត បានបង្កើតវិទ្យុ WMC នៅក្នុងឆ្នាំដដែល។ គាត់បានធ្វើការ​ក្នុងនាមជានាយិកាកម្មវិធីវិទ្យុ។ វិទ្យុនេះបានទទួលអាជ្ញាប័ណ្ណពីក្រសួងព័ត៌មាន ក្នុងឆ្នាំ១៩៩៩។ បច្ចុប្បន្ន អ្នកស្រី ជា ស៊ុនដាណែត រស់នៅជាមួយស្វាមី នៅទីក្រុងភ្នំពេញ។

ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ/ក្រុម
ផ្នែកប្រព័ន្ធផ្សព្វផ្សាយ
ការពិត

ព័ត៌មានបន្ថែម

ប្រភព