This is an automatically generated PDF version of the online resource cambodia.mom-gmr.org/en/ retrieved on 2024/03/28 at 17:05
Global Media Registry (GMR) & Cambodian center for independant media - all rights reserved, published under Creative Commons Attribution-NoDerivatives 4.0 International License.
Cambodian center for independant media LOGO
Global Media Registry

ប្រព័ន្ធផ្សព្វផ្សាយ​បង្កើត​ថ្មី

វិទ្យុស្រ្តី FM ១០២

វិទ្យុស្រ្តី FM ១០២ ត្រូវគេស្គាល់ថាជាវិទ្យុរបស់មជ្ឈមណ្ឌលព័ត៌មានស្រ្តី ដែលបានបង្កើតឡើងនៅឆ្នាំ១៩៩៨ ដោយមជ្ឈមណ្ឌលព័ត៌មានស្រ្តី ហើយផ្សាយជាផ្លូវការនៅក្នុងឆ្នាំ១៩៩៩។ មជ្ឈមណ្ឌលព័ត៌មានស្រ្តី ជាអង្គការមិនមែនរដ្ឋាភិបាល និងជាអង្គការមិនរកប្រាក់ចំណូល ដែលបង្កើតឡេីងដោយការចុះសម្រុងគ្នា រវាងស្រ្តី ៥នាក់ ដើម្បីលើកកម្ពស់ និងពង្រឹងលទ្ធភាពស្រ្តី។ វិទ្យុនេះជាស្ថានីយពេញនិយជាងគេ ក្នុងចំណោមយុវវ័យក្នុងប្រទេសកម្ពុជា [BBC Media Action, 2014, p.13] ហើយនិងអ្នកស្តាប់ទូទៅ [CMRD, 2015]. កម្មវិធីវិទ្យុនេះ ផ្តោតចម្បងលើបញ្ហាស្រ្តី [KAS, 2009]។ វាជាវិទ្យុដំបូង ក្នុងចំណោមស្ថានីយវិទ្យុ ដែលហ៊ានឲ្យម៉ោងផ្សាយទៅវិទ្យុសំឡេងសហរដ្ឋអាមេរិក និងវិទ្យុអាស៊ីសេរី ដែលរាជរដ្ឋាភិបាលមានការមិនពេញចិត្ត [LICADHO, 2008]។ ប៉ុន្តែ មុនការបោះឆ្នោតឆ្នាំ២០១៣ វិទ្យុនេះត្រូវបានផ្អាកការផ្សាយបីបួនថ្ងៃ ដោយសារសេចក្តីបញ្ជារបស់ក្រសួងព័ត៌មាន ដោយហាមវិទ្យុទាំងអស់កុំឲ្យម៉ោងផ្សាយ ឬផ្សាយពីកម្មវីធីផលិតរបស់អ្នកជំនួយបរទេស កំឡុងពេលយុទ្ធនាការបោះឆ្នោត។ វិទ្យុស្រ្តី ជាវិទ្យុដំបូងដែលផ្សាយ និងគ្រប់គ្រងដោយអង្គការមិនមែនរដ្ឋាភិបាល ដោយផ្តោតសំខាន់លើការផ្លាស់ប្តូរសង្គម លើបញ្ហាស្រ្តី និងមិនផ្តោតលើផ្នែកនយោបាយ [LICADHO, 2008]។ វិទ្យុនេះ ត្រូវបានគេជឿថា អាចសុំបានច្បាប់ពីក្រសួងព័ត៌មាន ជាគុណសម្បត្តិរបស់សហប្រធាន ទីវ សារាយេត ដែលធ្លាប់ធ្វើការនៅក្រសួង និងជាមិត្តនឹងរដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ [LICADHO, 2008]។ ដោយមានជំនួយពីម្ចាស់ជំនួយផ្សេងៗគ្នា វិទ្យុស្រ្តីក៏បានលក់ម៉ោងផ្សាយ ទៅឲ្យអង្គការផ្សេងដទៃទៀតផងដែរ។ ស្ថានីយនេះ ត្រូវគេចាត់ទុកថាជាវិទ្យុឯករាជ្យនៅកម្ពុជា ដោយអ្នករាយការណ៍ព័ត៌មាន តែងសរសេរបង្ហាញពីប្រភពព័ត៌មានច្បាស់លាស់ និងរាយការណ៍ដោយអព្យាក្រឹត លើរឿងរបស់វិទ្យុនេះ [TI Cambodia, 2014]។ វិទ្យុស្រ្តីក៏មានផ្សាយលើ [គេហទំព័រមជ្ឈមណ្ឌលព័ត៌មានស្រ្តី] ដែលតែងតែផ្សាយព័ត៌មានថ្មីៗ លើគេហទំព័រព័ត៌មាន និងគេហទំព័រទូរទស្សន៍លើអុីនធឺណេត។

ការពិតសំខាន់

ការគាំទ្រពីមិត្តអ្នកអាន

៦%

ប្រភេទនៃភាពជាម្ចាស់កម្មសិទ្ធិ

ឯកជន

លទ្ធភាព​ចែកចាយ

ទូទាំងប្រទេស

ប្រភេទមាតិកា

ឥតគិតថ្លៃ

ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ/ក្រុម

មណ្ឌលព័ត៌មាន​ស្ត្រី​កម្ពុជា

ភាពជាម្ចាស់កម្មសិទ្ធិ

ម្ចាស់កម្មសិទ្ធិផ្ទាល់ខ្លួន

ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ/ក្រុម
ការពិត

ព័ត៌មានទូទៅ

ឆ្នាំបង្កើត

1998

ស្ថាបនិក

មណ្ឌលព័ត៌មាន​ស្ត្រី​កម្ពុជា

ទំនាក់ទំនង

No. 19A, St. 564, Sangkat Beoung Kak I, Khan Toul Kork, Phnom Penh, Cambodia (PHONE) 023 881 497 (MAIL) info@wmc.org.kh (WEB) www.wmc.org.kh

ព័ត៌មានស្តីពីហិរញ្ញវត្ថុ

ប្រាក់ចំណូល (ជា Mill. $)

Missing Information

ប្រតិបត្តិការប្រាក់ចំណេញ (ជា Mill. $)

Missing Information

ការផ្សាយពាណិជ្ជកម្ម (ជា % នៃការឧបត្ថម្ភ)

Missing Information

ចំណែកទីផ្សារ

Missing Information

ទិដ្ឋភាពប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា រាប់បញ្ចូលប្រព័ន្ធផ្សព្វផ្សាយថ្មីៗ យ៉ាងហោចណាស់ចំនួនពីរ គឺទូរទស្សន៍មួយ និងកាសែតមួយ។ ដោយសារតែស្ថានីយទូរទស្សន៍ និង​កាសែត​នេះ​ទើបចាប់​ផ្តើមសកម្មភាពផ្សាយ និង​បោះពុម្ព​របស់ខ្លួន នៅឆ្នាំ២០១៥នេះ គម្រោង​ MOM សម្រេចមិនបញ្ចូលស្ថាប័ន​ទាំង​ពីរ​នេះ​ ទៅ​ក្នុង​ចំណោម​ស្ថាប័ន​ដែល​ជាប់ពាក់ព័ន្ធបំផុត​ក្នុង​ការ​សិក្សានេះ​ទេ។ ដោយហេតុថា ប្រព័ន្ធផ្សព្វផ្សាយទាំងពីរ ទើបតែបង្កើតបានតិចជាងមួយឆ្នាំ ចំណែកទីផ្សារ​នៃ​ទស្សនិកជនដែល​យើង​មាន​ នៅមិនទាន់អាច​ប្រាប់​ពី​ប្រជាប្រិយភាព​នៃ​ស្ថាប័ន​ទាំង​ពីរ​នេះ​នៅ​ឡើយ​ទេ​។

យ៉ាងណាក្តី ជាការគួរឲ្យកត់សម្គាល់មួយ ដែលកំណើនរបស់ស្ថានីយថ្មីនេះ កំពុងមានសម្ទុះ​យ៉ាងខ្លាំង ហើយ​យុទ្ធសាស្ត្ររបស់គេ ក៏ហាក់មានភាពក្តៅគគុកជាងប្រព័ន្ធផ្សព្វផ្សាយមានស្រាប់ក្នុងទីផ្សារ។ ស្ថាប័ន​​ទាំងពីរ​នេះ កំពុងប្រមូលយកអ្នកយកព័ត៌មាន និងបុគ្គលិកការិយាល័យព័ត៌មានមានស្រាប់​ ដោយធ្វើ​ឲ្យមានការប្រកួតប្រជែងកាន់តែខ្លាំង ទាំងក្នុងវិស័យទូរទស្សន៍​ ទាំងវិស័យបោះពុម្ពផ្សាយ ដែលមានការប្រមូលផ្តុំខ្លាំងរួចស្រាប់ទៅហើយ។​