This is an automatically generated PDF version of the online resource cambodia.mom-rsf.org/en/ retrieved on 2019/12/09 at 13:37
Reporters Without Borders (RSF) & Cambodian center for independant media - all rights reserved, published under Creative Commons Attribution-NoDerivatives 4.0 International License.
Cambodian center for independant media LOGO
Reporters without borders

លោកស្រី យីន ផាន្នី

លោកស្រី យីន ផាន្នី

លោកស្រី យីន ផាន្នី អាយុ៥៥ឆ្នាំ គឺជាម្ចាស់ក្រុមហ៊ុនកោះសន្តិភាពគ្រុប។ ក្នុងទសវត្សរ៍ឆ្នាំ១៩៩០ លោកស្រីបានធ្វើការជាមួយប្តី លោក ថុង អ៊ុយប៉ាង ដើម្បីបោះពុម្ពផ្សាយកាសែតកោះសន្តិភាព ដែលជាកាសែតមួយ ក្នុងចំណោមកាសែត ដែលមានប្រជាប្រិយភាពបំផុតនៅកម្ពុជា ដែលត្រូវបានហាមឃាត់ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៩៣។ មុនពេលចូលរួមក្នុងការគ្រប់គ្រងកាសែតនេះ លោកស្រី យីន ផាន្នី ធ្លាប់ធ្វើការជាគិលានុបដ្ឋាយិកា នៅមន្ទីរពេទ្យមួយ នៅរាជធានីភ្នំពេញ។ ចាប់ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០០៥ លោកស្រី យីន ផាន្នី បានធ្វើជាចាងហ្វាងបោះពុម្ពផ្សាយ និងជាអ្នកចាត់ការទូទៅនៅកោះសន្តិភាព ខណៈដែលប្តីរបស់លោកស្រី មានតួនាទីជានិពន្ធនាយក។ នៅឆ្នាំ២០០៥ លោកស្រី បានប្រគល់ការងារគ្រប់គ្រងកាសែតនេះ ទៅឱ្យកូនស្រី ថុង សុវណ្ណរង្ស៊ី ដែលឥឡូវនេះ មានតួនាទីជាចាងហ្វាងបោះពុម្ពផ្សាយ។ ស្វាមីរបស់ ថុង សុវណ្ណរង្ស៊ី គឺលោក ជា ហ្គារូដា ដែលមានតួនាទីជាអ្នកចាត់ការទូទៅ។ បើតាមលោក ថុង អ៊ុយប៉ាង ជាស្វាមី នៅឆ្នាំដដែលនោះ លោកស្រី ផាន្នី ក៏បានទទួលងារជាឧកញ៉ា សម្រាប់ការចូលរួមចំណែក ក្នុងកិច្ចការសង្គម។

 

ក្នុងឆ្នាំ២០១០ លោកស្រី ផាន្នី បានក្លាយជាប្រធានក្រុមហ៊ុនកោះសន្តិភាពគ្រុបដែលជាក្រុមហ៊ុនមេរបស់កាសែតកោះសន្តិភាព ដែលបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មចាប់តាំងពីឆ្នាំ២០០៥មក។ លោកស្រី ក៏ជាម្ចាស់ និងជាប្រធានក្រុមហ៊ុន ANINA Tower នៅក្នុងរាជធានីភ្នំពេញផងដែរ។ គ្រួសារនេះ ក៏ជាម្ចាស់ហាង Central Superstore ដែលជាហាងលក់គ្រឿងទេស នៅជាប់នឹង ANINA Tower ។ លោកស្រី ក៏មានតំណែងកិត្តិយស ជាអនុប្រធាននៃកាកបាទក្រហមកម្ពុជា សាខារាជធានីភ្នំពេញ។ បច្ចុប្បន្នលោកស្រី រស់នៅទីក្រុងភ្នំពេញជាមួយស្វាមី កូនស្រីនិងកូនប្រសារ ខណៈកូនប្រុសពៅរបស់លោកស្រី កំពុងរស់នៅសហរដ្ឋអាមេរិក។

 

 

 

ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ/ក្រុម
ផ្នែកប្រព័ន្ធផ្សព្វផ្សាយ
ការពិត

ព័ត៌មានបន្ថែម

ប្រភព