This is an automatically generated PDF version of the online resource cambodia.mom-rsf.org/en/ retrieved on 2019/12/09 at 13:26
Reporters Without Borders (RSF) & Cambodian center for independant media - all rights reserved, published under Creative Commons Attribution-NoDerivatives 4.0 International License.
Cambodian center for independant media LOGO
Reporters without borders

លោកស្រី ហ៊ុន ម៉ាណា

លោកស្រី ហ៊ុន ម៉ាណា

លោកស្រី ហ៊ុន ម៉ាណា មានអាយុ ៣៥ឆ្នាំ ជាកូនស្រីច្បងក្នុងចំណោមកូនស្រីពីរនាក់ របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ក្នុងនាមស្រ្តីម្នាក់ លោកស្រីជាអគ្គនាយិកា លើក្រុមហ៊ុនយ៉ាងតិច ១៤ ក្រុមហ៊ុន រាប់បញ្ចូលទំាង ទូរទស្សន៍ និងវិទ្យុបាយ័ន ហើយនិងកាសែតកម្ពុជាថ្មីប្រចំាថ្ងៃ តាំងពីឆ្នាំ២០១០។ នៅក្នុងឆ្នាំ២០០៨ លោក ហ៊ុន សែន បានតែងតាំងលោកស្រីជាជំនួយការការិយាល័យរបស់លោក បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា បានឈ្នះអាសនៈនៅរដ្ឋសភា ចំនួន ៦៥ ភាគរយ ក្នុងការបោះឆ្នោតសភាថ្នាក់ជាតិ នៅខែកក្កដា។ យោងតាមក្រសួងព័ត៌មាន ការតែងតាំងបែបនេះបានបង្កលក្ខខណ្ឌល្អ ដែលលោកស្រីជាអគ្គនាយិកាស្ថានីយទូរទស្សន៍ និងវិទ្យុបាយ័ន នឹងមានលទ្ធភាពជួយលោកនាយករដ្ឋមន្រ្តី ក្នុងការសរសេររបាយការណ៍ឲ្យបានសមរម្យ។ លោកស្រី ហ៊ុន ម៉ាណា ជាប្រធានក្រុមហ៊ុនផ្សព្វផ្សាយហាយស៊ីស្ទេមបាយ័ន (Bayon Media Hight System, Co., Ltd) ហើយបានក្លាយជាអគ្គនាយិកាក្រុមហ៊ុន នៅពេលម្តាយរបស់លោកស្រី លោកស្រី ប៊ុន រ៉ានី បានប្រគល់ភាគហ៊ុនទាំងអស់ឲ្យ។ ក្រុមហ៊ុនផ្សព្វផ្សាយហាយស៊ីស្ទេមបាយ័ន បានចុះឈ្មោះនៅក្រសួងពាណិជ្ជកម្ម ចាប់តាំងពីឆ្នាំ១៩៩៦។ នៅឆ្នាំ២០១០ លោកស្រី ហ៊ុន ម៉ាណា បានក្លាយជាអគ្គនាយិកា និងជាប្រធានកាសែតកម្ពុជាថ្មីប្រចាំថ្ងៃ។ នៅឆ្នាំ២០០៩ [លោកស្រីបានរៀបការជាមួយលោក ឌី វិជ្ជា ជាកូនប្រុសរបស់លោក ហុក ឡង់ឌី ដែលជាអតីតអគ្គមេបញ្ជាការប៉ូលីសជាតិ]

 

ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ/ក្រុម
ផ្នែកប្រព័ន្ធផ្សព្វផ្សាយ
ការពិត

អាជីវកម្ម

គ្រួសារ និង មិត្តភ័ក្ត

សម្ព័ន្ធទំនាក់ទំនងសមាជិកគ្រួសារ និងមិត្តភ័ក្ត

លោកស្រី ហ៊ុន ម៉ាណា ជាកូនស្រីច្បងក្នុងចំណោមកូនស្រីពីរនាក់ របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ នៅឆ្នាំ២០០៩ លោកស្រី បានរៀបការជាមួយលោក ឌី វិជ្ជា ជាកូនប្រុសរបស់លោក ហុក ឡង់ឌី ដែលជាអតីតអគ្គមេបញ្ជាការប៉ូលីសជាតិ គឺត្រូវជាបងប្អូនសាច់ថ្លៃ។ បងប្រុសរបស់លោកស្រី គឺលោក ហ៊ុន ម៉ានិត បានរៀបការជាមួយប្អូនស្រី លោក ឌី វិជ្ជា គឺលោកស្រី ចិន្តាវី។