This is an automatically generated PDF version of the online resource cambodia.mom-rsf.org/en/ retrieved on 2019/12/09 at 14:51
Reporters Without Borders (RSF) & Cambodian center for independant media - all rights reserved, published under Creative Commons Attribution-NoDerivatives 4.0 International License.
Cambodian center for independant media LOGO
Reporters without borders

លោក ជិន ភារុំ

លោក ជិន ភារុំ

លោក ជិន ភារុំ កើតក្នុងខេត្តកណ្តាល ក្នុងឆ្នាំ១៩៧០ គឺជាស្ថាបនិក និងជាម្ចាស់វិទ្យុទន្លេ FM ដែលជាស្ថានីយវិទ្យុមួយមានទីតាំងនៅទីក្រុងភ្នំពេញ ខេត្តសៀមរាប និងខេត្តកំពង់ចាម។ គាត់បានបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិ នៅឆ្នាំ១៩៩២។ ដោយប្រើពេល ៦ឆ្នាំ គាត់បានហ្វឹកហាត់ខ្លួនឯង និងចូលរៀនថ្នាក់កុំព្យូទ័រ គណនេយ្យ និងទីផ្សារ។ គាត់ធ្លាប់ធ្វើជានាយកផ្នែកទីផ្សារ នាយកសាលា អ្នកគ្រប់គ្រងភោជនីយដ្ឋាន និងជាអ្នកវិភាគធុរកិច្ចសម្រាប់ក្រុមហ៊ុន និងសាលារៀននានា ព្រមទាំងធ្លាប់បានចូលរួមវគ្គបណ្តុះបណ្តាល នៅប្រទេសថៃ អស់រយៈពេលពីរ ឬបីឆ្នាំ ក្នុងមុខជំនាញផ្សព្វផ្សាយម៉ាកទីផ្សារ។ នៅឆ្នាំ១៩៩៨ លោក ភារុំ បានបង្កើតភ្នាក់ងារផ្សព្វផ្សាយមួយ ឈ្មោះថា PA SERVICES ដែលគាត់បានច្របាច់បញ្ចូលគ្នា ជាមួយក្រុមហ៊ុនភ្នាក់ងារផ្សព្វផ្សាយពាណិជ្ជកម្ម Priority Group ដែលគាត់បានបង្កើតឡើងក្នុង​ឆ្នាំ២០០០ ដើម្បីផ្តល់សេវាទីផ្សារ ទំនាក់ទំនងសាធារណៈ និងពិធីការ។ ខណៈដែលគ្រួសាររបស់គាត់ជាម្ចាស់កម្មសិទ្ធិផ្តាច់មុខ ទៅលើមុខជំនួញនេះ លោក ភារុំ បានចែកចាយផលប្រយោជន៍ជាមួយបុគ្គលិករបស់គាត់។ នៅឆ្នាំ២០០៥ គាត់បានបង្កើតសម្ព័ន្ធទន្លេ ដែលបានដំណើរការវិទ្យុទន្លេ FM នៅសៀមរាប ភ្នំពេញ និងកំពង់ចាម។ គាត់អះអាងថា គាត់បានចាប់ផ្តើមបើកស្ថានីយវិទ្យុ គឺដើម្បីចែករំលែកចំណេះដឹង និងការអប់រំទៅដល់ប្រជាជន និងប្រើប្រាស់វាជាវេទិកាមួយ ដើម្បីលើកកម្ពស់ និងគាំទ្រដល់មុខជំនួញផ្សេងទៀត។ លោក ភារុំ ក៏បានវិនិយោគផងដែរ នៅក្នុងវិស័យអចលនទ្រព្យ និងពាណិជ្ជកម្មទូទៅ ប៉ុន្តែគាត់បានបដិសេធមិនផ្តល់ព័ត៌មានលម្អិត អំពីមុខជំនួញទាំងនោះទេ។ នៅពេលនេះ គាត់ដើរតួជាអ្នកប្រឹក្សាឱ្យក្រុមហ៊ុន និងមុខជំនួញរបស់គាត់ ខណៈដែលប្រតិបត្តិការ ត្រូវបានដំណើរការដោយបុគ្គលិករបស់គាត់។ បច្ចុប្បន្ន លោក ភារុំ រស់នៅទីក្រុងភ្នំពេញជាមួយប្រពន្ធរបស់គាត់ គឺលោកស្រី ឈុំ រចនា ដែលជានាយិកាក្រុមហ៊ុន Tonle Group និងជាមួយកូនចំនួនបីនាក់។

ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ/ក្រុម
ផ្នែកប្រព័ន្ធផ្សព្វផ្សាយ
ការពិត

អាជីវកម្ម

គ្រួសារ និង មិត្តភ័ក្ត

សម្ព័ន្ធទំនាក់ទំនងសមាជិកគ្រួសារ និងមិត្តភ័ក្ត

នៅឆ្នាំ១៩៩៨ លោក ភារុំ បានបង្កើតភ្នាក់ងារផ្សព្វផ្សាយមួយ ឈ្មោះថា PA SERVICES ដែលគាត់បានច្របាច់បញ្ចូលគ្នា ជាមួយក្រុមហ៊ុនភ្នាក់ងារផ្សព្វផ្សាយពាណិជ្ជកម្ម Priority Group ដែលគាត់បានបង្កើតឡើងក្នុង​ឆ្នាំ២០០០ ដើម្បីផ្តល់សេវាទីផ្សារ ទំនាក់ទំនងសាធារណៈ និងពិធីការ។ ខណៈដែលគ្រួសាររបស់គាត់ជាម្ចាស់កម្មសិទ្ធិផ្តាច់មុខ ទៅលើមុខជំនួញនេះ លោក ភារុំ បានចែកចាយផលប្រយោជន៍ជាមួយបុគ្គលិករបស់គាត់។

ព័ត៌មានបន្ថែម

ប្រភព