This is an automatically generated PDF version of the online resource cambodia.mom-gmr.org/en/ retrieved on 2024/04/19 at 09:01
Global Media Registry (GMR) & Cambodian center for independant media - all rights reserved, published under Creative Commons Attribution-NoDerivatives 4.0 International License.
Cambodian center for independant media LOGO
Global Media Registry

លោក T. Mohan

លោក T. Mohan មានសញ្ជាតិម៉ាឡេស៊ី បានចាប់ផ្តើមចូលប្រឡូកនៅក្នុងទីផ្សារកម្ពុជាដំបូង នៅទសវត្សរ៍ឆ្នាំ១៩៩០ ដោយនៅពេលនោះ លោកគឺជាអ្នកគ្រប់គ្រងទូទៅ នៃកាសែត Cambodia Times ចាប់ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៥ និងកាសែត Cambodia Today ចាប់ពីឆ្នាំ១៩៩៥ ដល់ឆ្នាំ១៩៩៦។ លោក Mohan ក៏បានបង្កើតនូវ Cambodian Business Review ប្រចាំខែ នៅក្នុងឆ្នាំ១៩៩៨ (ដែលមានចំនួន ៣០០០ ច្បាប់ នេះបើតាមក្រសួងព័ត៌មាន)។ នៅអំឡុងពេលនោះ លោកក៏បានជួយបង្កើតនូវ សម្ព័ន្ធអ្នកកាសែតកម្ពុជាផងដែរ។ លោក Mohan គឺជាតំណាងតែមួយគត់ សម្រាប់ក្រុមហ៊ុន BlueMac Resources SDN នៅក្នុងប្រទេសកម្ពុជា ជាក្រុមហ៊ុនមួយមានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ី ដែលជាម្ចាស់នៃ Virtus Green Plantations ផងដែរ។ លោកកាន់កាប់ ២០ ភាគរយ នៃក្រុមហ៊ុន BlueMac និងគ្រប់គ្រងចម្ការរបស់ Virtus Green Plantations។ នៅក្នុងឆ្នាំ២០១៥ លោក Mohan ធ្លាប់បានក្លាយជាចំណុចអារម្មណ៍ នៃកាសែតឌឹខេមបូឌាដេលី លើការធ្វើសេចក្តីរាយការណ៍អំពីការរឹបអូសដីធ្លី។ ទោះជាយ៉ាងណាក៏ដោយ ការអះអាងដូច្នេះ ត្រូវបានលោកធ្វើការច្រានចោលនៅក្នុងកាសែត Khmer Times។

 

 

ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ/ក្រុម
ផ្នែកប្រព័ន្ធផ្សព្វផ្សាយ
ការពិត

ព័ត៌មានបន្ថែម

ប្រភព