This is an automatically generated PDF version of the online resource cambodia.mom-rsf.org/en/ retrieved on 2019/12/09 at 14:51
Reporters Without Borders (RSF) & Cambodian center for independant media - all rights reserved, published under Creative Commons Attribution-NoDerivatives 4.0 International License.
Cambodian center for independant media LOGO
Reporters without borders

លោក សេង ប៊ុនវ៉េង ហៅ "អាចារ្យ អេ"

លោក សេង ប៊ុនវ៉េង ហៅ "អាចារ្យ អេ"

លោក សេង ប៊ុនវ៉េង ធ្លាប់ជាម្ចាស់សាលាបង្រៀនបើកបរ២៣តុលា មុននឹងក្លាយជាម្ចាស់ស្ថានីយវិទ្យុ ABC នៅឆ្នាំ២០០៨។ ខណៈដែលវិទ្យុនេះធ្វើការផ្សាយចម្បងទៅលើព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ និងចម្រៀង សំឡេងវិទ្យុនេះចាប់ផ្តើមប្រែប្រួល នៅពេលការបោះឆ្នោតជាតិជិតមកដល់។ ក្នុងវិទ្យុ លោក សេង ប៊ុនវ៉េង ត្រូវបានគេស្គាល់ថាជា “អាចារ្យ អេ” ។ នៅមុនការបោះឆ្នោតជាតិឆ្នាំ២០១៣បន្តិច លោក សេង ប៊ុនវ៉េង ត្រូវបានចោទប្រកាន់ដោយរដ្ឋាភិបាល ថាបានរំលោភទៅលើច្បាប់ការបោះឆ្នោត ទាក់ទង​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ នៅក្នុងកម្មវិធីផ្សាយពេលព្រឹករបស់ខ្លួន ដោយគាត់បានគំរាមអ្នកស្តាប់​ថា នឹងមាន​រដ្ឋប្រហារ​កើតឡើង​ ប្រសិនបើគណបក្សប្រឆាំងឈ្នះការបោះឆ្នោត។ ក្នុងខែកញ្ញា ឆ្នាំដដែលនេះ គាត់បានប្រកាសឱ្យមានការប្រមូលផ្តុំដ៏ធំមួយ ដើម្បីជំរុញគណបក្សប្រឆាំង ​ឱ្យចូលរួមក្នុងពិធី​បើក​នី​តិ​កាល​រដ្ឋសភា។ គណបក្សប្រឆាំងបានប្រកាសថា ពួកគេនឹងធ្វើពហិការមិនចូលរួមនោះទេ។

ផ្នែកប្រព័ន្ធផ្សព្វផ្សាយ