ហ៊ី ចាន់ហាន
លោក ហ៊ី ចាន់ហាន កើតនៅឆ្នាំ១៩៨៤ គឺជាស្ថាបនិក និងជាអ្នកកាន់អាជ្ញាប័ណ្ណរបស់ KQube.net ដែលជា គេហទំព័រព័ត៌មាន ដែលបានបើកដំណើរការកាលពីខែមករាឆ្នាំ២០១៤ ហើយបានចុះបញ្ជីជាមួយក្រសួងព័ត៌មាននៅខែកក្កដាឆ្នាំដដែល។ លោក ហ៊ី ចាន់ហាន បានបញ្ចប់ការសិក្សាជំនាញសរសេរកម្មវិធី (Software Engineering) និងក៏ជាបេក្ខជនបរិញ្ញាបត្រជាន់ខ្ពស់ MBA។ លោក ហ៊ី ចាន់ហាន បានធ្វើការក្នុងអាជីវកម្មអនឡាញអស់រយៈពេលជាង៩ឆ្នាំនៅក្នុងការអភិវឌ្ឍន៍ពាណិជ្ជកម្មអេឡិចត្រូនិចនិងទីផ្សារអ៊ិនធឺណិត។ បច្ចុប្បន្ន លោក ជាអគ្គនាយកក្រុមហ៊ុន CINet Technology Co. , Ltd ដែលជាក្រុមហ៊ុនគ្រប់គ្រងពាណិជ្ជកម្មអេឡិចត្រូនិច, ប្រព័ន្ធផ្សព្វផ្សាយសង្គម, អចលនទ្រព្យ, កាសែតអេឡិចត្រូនិក និងប្រព័ន្ធកក់តាមអ៊ីនធឺណិត។ គាត់ក៏ចូលរួមផងដែរនៅក្នុងការអភិវឌ្ឍន៍ iOS / Android និងប្រព័ន្ធបង់ថ្លៃតាមអនឡាញ។ លោក ហ៊ី ចាន់ហាន បច្ចុប្បន្ន រស់នៅទីក្រុងភ្នំពេញ។