This is an automatically generated PDF version of the online resource cambodia.mom-gmr.org/en/ retrieved on 2024/04/20 at 17:09
Global Media Registry (GMR) & Cambodian center for independant media - all rights reserved, published under Creative Commons Attribution-NoDerivatives 4.0 International License.
Cambodian center for independant media LOGO
Global Media Registry

បឺណាដ គ្រីសឺ​ (Bernard Krisher)

 បឺណាដ គ្រីសឺ​ (Bernard Krisher)

លោក Bernard Krisher មានអាយុ ៨៤ឆ្នាំ គឺជាអតីតអ្នកនាំពាក្យសារព័ត៌មាន Newsweek និងជាប្រធានការិយាល័យនៅប្រទេសជប៉ុន។ លោកកើតនៅក្នុងប្រទេសអាឡឺម៉ង់ និងបានរៀននៅសហរដ្ឋអាមេរិក បន្ទាប់បានរួចជីវិតពីរបបប្រល័យពូជសាសន៍ណាស៊ី ហើយគាត់បានមកទស្សនកិច្ចនៅកម្ពុជាលើកដំបូង នៅឆ្នាំ១៩៥៨។ នៅទសវត្សរ៍ឆ្នាំ១៩៨០ លោក Krisher បានក្លាយជាអ្នកនាំពាក្យនៅទីក្រុងតូក្យូ សម្រាប់សារព័ត៌មាន Fortune Magazine និងបានបង្កើតទស្សនាវដ្តី FOCUS នៅក្រោមក្រុមហ៊ុនបោះពុម្ពផ្សាយជប៉ុនដ៏ធំមួយ។

 

លោក Krisher បានមកកម្ពុជានៅឆ្នាំ១៩៩១ និងបានសម្ពោធកាសែត The Cambodia Daily នៅឆ្នាំ១៩៩៣។ គាត់នៅតែជាម្ចាស់ និងអ្នកបោះពុម្ពផ្សាយ រហូតមកទល់បច្ចុប្បន្ន។ ទន្ទឹមនឹងនេះដែរ គាត់បានបង្កើតអង្គការជំនួយពិភពលោកសម្រាប់កម្ពុជា និងអង្គការមូលនិធិសម្រាប់ជនរងគ្រោះរបស់ប្រទេសជប៉ុន សម្រាប់កម្ពុជា ដែលជាអង្គការមិនមែនរដ្ឋាភិបាលឯករាជ្យពីរ ធ្វើការផ្តោតលើការផ្តល់ឱកាសសម្រាប់យុវជន និងជនក្រីក្រនៅក្នុងប្រទេស។

 

យោងតាមលោក Krisher “ក្នុងនាមជាជនជាតិអាមេរិកាំងម្នាក់ [គាត់] មានអារម្មណ៍ថា វាជាកាតព្វកិច្ចរបស់ [គាត់] ក្នុងការសងទៅដល់ប្រជាជនកម្ពុជាវិញ សម្រាប់ការខូចខាតដែលប្រទេសរបស់ [គាត់] បានធ្វើមកលើពួកគេ។ សម្តេចព្រះបាទ នរោត្តម សីហនុ មានការពេញចិត្តចំពោះការចូលរួមរបស់លោក សម្រាប់ប្រទេសរបស់ព្រះអង្គ ហើយបានលើកសរសើរជាបន្តបន្ទាប់ អំពី [...] មជ្ឈមណ្ឌលព្យាបាលសីហនុនៃក្តីសង្ឃឹម និងសាលារៀនជាង ៥០០ នៅជនបទ ដែល [អង្គការរបស់គាត់] បានជួយកសាង។

 

ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ/ក្រុម
ផ្នែកប្រព័ន្ធផ្សព្វផ្សាយ
ការពិត

គ្រួសារ និង មិត្តភ័ក្ត

សម្ព័ន្ធទំនាក់ទំនងសមាជិកគ្រួសារ និងមិត្តភ័ក្ត

អនុចាងហ្វាងការផ្សាយកាសែតនេះ គឺជាកូនស្រីលោក Krisher ហើយនាងក៏ជាអនុប្រធានអង្គការជំនួយពិភពលោកសម្រាប់កម្ពុជា (World Assistance for Cambodia)។ អ្នកគ្រប់គ្រងទូទៅ គឺជាកូនប្រសារប្រុសរបស់លោក Krisher។ ប្រធានផ្នែកជំនួញ ក៏ជាសមាជិកនៃក្រុមប្រឹក្សាភិបាល នៃអង្គការជំនួយពិភពលោកសម្រាប់កម្ពុជា។

ព័ត៌មានបន្ថែម