This is an automatically generated PDF version of the online resource cambodia.mom-gmr.org/en/ retrieved on 2024/04/16 at 15:46
Global Media Registry (GMR) & Cambodian center for independant media - all rights reserved, published under Creative Commons Attribution-NoDerivatives 4.0 International License.
Cambodian center for independant media LOGO
Global Media Registry

ប្រព័ន្ធផ្សព្វផ្សាយ​បង្កើត​ថ្មី

ទូរទស្សន៍ហង្សមាស

ដោយសម្ពោធការចាក់ផ្សាយនៅខែមករាឆ្នាំ២០១២, ទូរទស្សន៍ហង្សមាសជាទូរទស្សន៍ដែលចាក់ផ្សាយមិនគិតពីថ្លៃសេវា ផ្សាយចេញពីទីក្រុងភ្នំពេញ។ ទូរទស្សន៍នេះផ្សាយគ្របដណ្តប់ពេញផ្ទៃប្រទេស និងអាចចូលមើលតាមប្រព័ន្ធអ៊ីនធឺណេតនិងផ្កាយរណប។ វាជាប៉ុស្តិ៍ទូរទស្សន៍របស់ក្រុមហ៊ុនហង្សមាសវីដេអូជាផលិតកម្មធំជាងគេនៅក្នុងប្រទេសកម្ពុជាដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៤។

កម្មវិធីទូរទស្សន៍នេះ ផ្តោតសំខាន់លើការកម្សាន្ត។ ទោះជាយ៉ាងណា កម្មវិធីព័ត៌មានពេលព្រឹកជាកម្មវិធីដែលមានប្រជាប្រិយភាពសម្រាប់ទូរទស្សនិកជន [CMRD, ២០១៥]។ នៅក្នុងទីក្រុងទូរទស្សន៍ហង្សមាសមានប្រជាប្រិយភាពដូចទូរទស្សន៍បាយ័នដែរ [BBC Media Action, ២០១៤។ ទូរទស្សន៍ហង្សមាសមានទូរទស្សន៍សម្ព័ន្ធមួយ និងវិទ្យុសម្ព័ន្ធពីរស្ថានីយ។

 

ការពិតសំខាន់

ការគាំទ្រពីមិត្តអ្នកអាន

២៣ %

ប្រភេទនៃភាពជាម្ចាស់កម្មសិទ្ធិ

ឯកជន

លទ្ធភាព​ចែកចាយ

ទូទាំងប្រទេស

ប្រភេទមាតិកា

ឥតគិតថ្លៃ (VHF)

ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ/ក្រុម

ក្រុមហ៊ុនហង្សមាសវីដេអូ

ភាពជាម្ចាស់កម្មសិទ្ធិ

ម្ចាស់កម្មសិទ្ធិផ្ទាល់ខ្លួន

ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ/ក្រុម
ការពិត

ព័ត៌មានទូទៅ

ឆ្នាំបង្កើត

2012

ទំនាក់ទំនង

Street Tiger Factory, Bos Angkanh Village, Sangkat Prek Eng, Khan Chbar Ampeou, Phnom Penh, Cambodia (PHONE) 023 4523 333 (MAIL) info@hangmeasfm.com (WEB) www.hangmeas.com.kh

ព័ត៌មានស្តីពីហិរញ្ញវត្ថុ

ប្រាក់ចំណូល (ជា Mill. $)

Missing Information

ប្រតិបត្តិការប្រាក់ចំណេញ (ជា Mill. $)

Missing Information

ការផ្សាយពាណិជ្ជកម្ម (ជា % នៃការឧបត្ថម្ភ)

Missing Information

ចំណែកទីផ្សារ

Missing Information

ព័ត៌មានបន្ថែម

ប្រភពនៃប្រវត្តិប្រព័ន្ធផ្សព្វផ្សាយ

ឯកសារ

ទិដ្ឋភាពប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា រាប់បញ្ចូលប្រព័ន្ធផ្សព្វផ្សាយថ្មីៗ យ៉ាងហោចណាស់ចំនួនពីរ គឺទូរទស្សន៍មួយ និងកាសែតមួយ។ ដោយសារតែស្ថានីយទូរទស្សន៍ និង​កាសែត​នេះ​ទើបចាប់​ផ្តើមសកម្មភាពផ្សាយ និង​បោះពុម្ព​របស់ខ្លួន នៅឆ្នាំ២០១៥នេះ គម្រោង​ MOM សម្រេចមិនបញ្ចូលស្ថាប័ន​ទាំង​ពីរ​នេះ​ ទៅ​ក្នុង​ចំណោម​ស្ថាប័ន​ដែល​ជាប់ពាក់ព័ន្ធបំផុត​ក្នុង​ការ​សិក្សានេះ​ទេ។ ដោយហេតុថា ប្រព័ន្ធផ្សព្វផ្សាយទាំងពីរ ទើបតែបង្កើតបានតិចជាងមួយឆ្នាំ ចំណែកទីផ្សារ​នៃ​ទស្សនិកជនដែល​យើង​មាន​ នៅមិនទាន់អាច​ប្រាប់​ពី​ប្រជាប្រិយភាព​នៃ​ស្ថាប័ន​ទាំង​ពីរ​នេះ​នៅ​ឡើយ​ទេ​។

យ៉ាងណាក្តី ជាការគួរឲ្យកត់សម្គាល់មួយ ដែលកំណើនរបស់ស្ថានីយថ្មីនេះ កំពុងមានសម្ទុះ​យ៉ាងខ្លាំង ហើយ​យុទ្ធសាស្ត្ររបស់គេ ក៏ហាក់មានភាពក្តៅគគុកជាងប្រព័ន្ធផ្សព្វផ្សាយមានស្រាប់ក្នុងទីផ្សារ។ ស្ថាប័ន​​ទាំងពីរ​នេះ កំពុងប្រមូលយកអ្នកយកព័ត៌មាន និងបុគ្គលិកការិយាល័យព័ត៌មានមានស្រាប់​ ដោយធ្វើ​ឲ្យមានការប្រកួតប្រជែងកាន់តែខ្លាំង ទាំងក្នុងវិស័យទូរទស្សន៍​ ទាំងវិស័យបោះពុម្ពផ្សាយ ដែលមានការប្រមូលផ្តុំខ្លាំងរួចស្រាប់ទៅហើយ។​