This is an automatically generated PDF version of the online resource cambodia.mom-gmr.org/en/ retrieved on 2024/03/29 at 11:11
Global Media Registry (GMR) & Cambodian center for independant media - all rights reserved, published under Creative Commons Attribution-NoDerivatives 4.0 International License.
Cambodian center for independant media LOGO
Global Media Registry

លោក សយ សុភាព

លោក សយ សុភាព

លោក សយ សុភាព មានអាយុ ៤៤ឆ្នាំ ជាម្ចាស់ និងជាប្រធានមជ្ឈមណ្ឌលដើមអម្ពិល ដែលជាស្ថាប័នដឹកនាំកាសែតប្រចាំថ្ងៃដើមអម្ពិល ស្ថានីយវិទ្យុដើមអម្ពិល គេហទំព័រដើមអម្ពិល និងគេហទំព័រ សម្លឹងមើលថ្ងៃនេះ ដែលជាទស្សនាវដ្តីលើអុីនធឺណិត។ បន្ថែមពីសារព័ត៌មានខាងលើនេះ លោក សយ សុភាព ក៏ជាអ្នកចូលហ៊ុនក្នុងគេហទំព័រ ហ្វ្រេសញូស៍ Fresh News ជាគេហទំព័រសារព័ត៌មាន ដែលមានមាតិកាស្រដៀងនឹងសារព័ត៌មានដើមអម្ពិលដែរ [DAP Media Center, 2015]។ ដោយកើតក្នុងឆ្នាំ១៩៧២ (ឆ្នាំ១៩៧៤ លើឯកសារផ្លូវការ) ក្នុងទីក្រុងភ្នំពេញ លោក សយ សុភាព ចាប់ផ្តើមអាជីពជាអ្នកកាសែត នៅឆ្នាំ១៩៩៣ បន្ទាប់ពីការបោះឆ្នោតថ្នាក់ជាតិ ដែលរៀបចំដោយអ៊ុនតាក់ UNTAC ក្នុងគោលបំណងចង់ផ្សារភ្ជាប់ជាមួយអ្នកនយោបាយ។ នៅក្នុងឆ្នាំ១៩៩៤ លោក សយ សុភាព បានបង្កើតកាសែតមនសិការខ្មែរ ជាកាសែតប្រឆាំង ដែលបច្ចុប្បន្នគ្រប់គ្រងដោយតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ គឺលោក ដាំ សិដ្ឋ ហើយលោកបានធ្វើការនៅទីនោះ រយៈពេលដប់ឆ្នាំ។ ចន្លោះឆ្នាំ១៩៩៤ ដល់ឆ្នាំ២០០៥ លោក សយ សុភាព ក៏បានធ្វើការក្នុងកាសែតប្រឆាំងពីរទៀត ដូចជា សំឡេងយុវជនខ្មែរ និងឧត្តមគតិខ្មែរ។ ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ១៩៩៧ លោកបានធ្វើការនៅកាសែតកម្ពុជាថ្ងៃនេះ ដែលជាកាសែតរបស់អ្នកជំនួញម៉ាឡេសុី ឈ្មោះ T. Mohan ហើយបច្ចុប្បន្ន អ្នកជំនួញរូបនេះកំពុងគ្រប់គ្រងកាសែតឌឹខ្មែរថាម The Khmer Times។ លោក សយ សុភាព ក៏ជាជំនួយការរបស់លោក អៀង ម៉ូលី ដែលជារដ្ឋមន្រ្តីក្រសួងព័ត៌មាននាពេលនោះ។ ក្នុងឆ្នាំ១៩៩៧ គាត់ចាប់ផ្តើមធ្វើការជា [អ្នករាយការណ៍ព័ត៌មាន ដល់ទីភ្នាក់ងារព័ត៌មានឃ្យូដូ ប្រទេសជប៉ុន] ហើយក៏បង្កើតកាសែតដើមអម្ពិល នៅឆ្នាំ២០០៦ ជាមួយនឹងអ្នកកាសែតមួយក្រុម។ បីឆ្នាំក្រោយមក គាត់បានចាប់ផ្តើមស្ថានីយវិទ្យុដើមអម្ពិល និង គេហទំព័រព័ត៌មានដើមអម្ពិល ព្រមទាំងបង្កើតមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល។ នៅក្នុងខែតុលា ឆ្នាំ២០០៣ គាត់បានចាប់ផ្តើមធ្វើការនៅទូរទស្សន៍ស៊ីធីអិន ជាអ្នករាយការណ៍ និងវិភាគព័ត៌មាន ជាទីដែលកេរ្តិ៍ឈ្មោះរបស់គាត់ត្រូវបានស្គាល់ ក្នុងការយកព័ត៌មានរសើប ទាក់ទងនឹងបញ្ហាជម្លោះដីធ្លី។ នេះជាពេលដែលលោកកាន់តែខិតជិត ទៅនឹងការិយាល័យនាយករដ្ឋមន្រ្តី។ លោកចាប់ផ្តើមពាក់ព័ន្ធក្នុងបញ្ហានយោបាយ ក្នុងឆ្នាំ២០០៦ ខណៈពេលលោកជួយចរចា ក្នុងការដោះលែងមេដឹកនាំសង្គមស៊ីវិល ៥នាក់ និងការត្រឡប់ចូលក្នុងប្រទេសវិញ របស់លោក សម រង្សុី។ ចាប់តាំងពីពេលនោះ លោកត្រូវបានគេ ចោទថា មានភាពលម្អៀងក្នុងបញ្ហានយោបាយ និងត្រូវបានគេគំរាមដល់អាយុជីវិត ហើយត្រូវគេប្តឹង ចំពោះការរាយការណ៍ព័ត៌មានរបស់គាត់លើទូរទស្សន៍។ ក្នុងខែតុលា ឆ្នាំ២០០៨ គាត់ បានលាចេញពីទូរទស្សន៍ស៊ីធីអិនដោយប្រញាប់ បន្ទាប់ពីលោកត្រូវបានគេហាម មិនឲ្យរាយការណ៍ព័ត៌មានក្នុងស្ថានីយ ប៉ុន្តែ គាត់បានបន្តការងារនៅទីនោះ រហូតដល់ចុងឆ្នាំ២០១០។ នៅឆ្នាំ២០១១ គាត់បានចាប់ផ្តើមធ្វើការនៅ ទូរទស្សន៍បាយ័ន ជាអ្នកវិភាគព័ត៌មាន។ លោកក៏ជា នាយករងនៃសាកលវិទ្យាល័យបញ្ញាជាតិ មានបន្ទុកលើផ្នែកអាហារូបករណ៍ និងទំនាក់ទំនងផ្ទៃក្នុង និងជាអគ្គលេខារងនៃសមាគមអង្គរមាស។ លោក សយ សុភាព រស់នៅក្នុងទីក្រុងភ្នំពេញ លោកបានរៀបការ ៤ដង និងមានកូនប្រុសម្នាក់។

ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ/ក្រុម
ផ្នែកប្រព័ន្ធផ្សព្វផ្សាយ
ការពិត

ព័ត៌មានបន្ថែម

ប្រភព

Email correspondence with Deum Ampil Media Center (available upon request).