This is an automatically generated PDF version of the online resource cambodia.mom-gmr.org/en/ retrieved on 2024/03/28 at 17:33
Global Media Registry (GMR) & Cambodian center for independant media - all rights reserved, published under Creative Commons Attribution-NoDerivatives 4.0 International License.
Cambodian center for independant media LOGO
Global Media Registry

លោក នាង ផាត

លោក នាង ផាត

ឧត្ដមសេនីយ៍​ នាង ផាត គឺជាម្ចាស់អាជ្ញាប័ណ្ណស្ថានីយទូរទស្សន៍កងយោធពល​ខេមរភូមិន្ទ ​(ទូរទស្សន៍​ប៉ុស្តិ៍​លេខ៥) ដែលត្រូវ​បង្កើតឡើងក្នុងឆ្នាំ១៩៩៥ ក្រោមការវិនិយោគរួមគ្នា​ រវាង​សម្ព័ន្ធ​កាន់តាណា​របស់​ប្រទេស​ថៃ ដោយប្រើ​ឈ្មោះក្រុមហ៊ុនមីកាមីឌៀ និងក្រសួង​ការពារ​ជាតិ។ ឧត្ដមសេនីយ៍ នាង ផាត គឺជា​មេបញ្ជាការ​ផ្កាយ៤ និងជារ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិ។ នៅចន្លោះឆ្នាំ១៩៧៧ ដល់ឆ្នាំ១៩៧៨ លោកត្រូវ​បាន​បណ្តុះបណ្តាល​ជា​កងកុម៉ង់ដូ​នៅ​ប្រទេស​វៀតណាម។

 

ក្នុងនាមជាសមាជិក​នៃ​គណៈកម្មាធិការ​ក​ណ្តា​ល ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ត្រូវបានរិះគន់ចំៗ ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែមិថុនា ឆ្នាំ២០១០។ លោកនាយករដ្ឋមន្ត្រី​បានថ្លែង​ថា លោក នាង ផាត មិនបាន​ប្រើ​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ៥ ​ដើម្បី​បម្រើ​ផល​ប្រយោជន៍​យោធាកម្ពុជា បើទោះជាប៉ុស្តិ៍​នេះ​ ស្ថិតក្រោមការចាត់ចែង​របស់​គាត់ក្តី។ ក្រោយហេតុ​ការណ៍នេះ ទូរទស្សន៍​ប៉ុស្តិ៍​លេខ៥ ត្រូវបានគេរាយការណ៍ថា បានចាប់​ផ្តើម​បន្ថែមសេក្តីរាយការណ៍របស់​ខ្លួន មកលើ​សកម្មភាពកងទ័ព។

ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ/ក្រុម
ផ្នែកប្រព័ន្ធផ្សព្វផ្សាយ
ការពិត

ព័ត៌មានបន្ថែម