This is an automatically generated PDF version of the online resource cambodia.mom-gmr.org/en/ retrieved on 2024/04/20 at 04:39
Global Media Registry (GMR) & Cambodian center for independant media - all rights reserved, published under Creative Commons Attribution-NoDerivatives 4.0 International License.
Cambodian center for independant media LOGO
Global Media Registry

មណ្ឌលព័ត៌មាន​ស្ត្រី​កម្ពុជា

 មណ្ឌលព័ត៌មាន​ស្ត្រី​កម្ពុជា

វិទ្យុស្រ្តី FM ១០២ ត្រូវគេស្គាល់ថាជាវិទ្យុរបស់មជ្ឈមណ្ឌលព័ត៌មានស្រ្តី ដែលបានបង្កើតឡើងនៅឆ្នាំ១៩៩៨ ដោយមជ្ឈមណ្ឌលព័ត៌មានស្រ្តី ហើយផ្សាយជាផ្លូវការនៅក្នុងឆ្នាំ១៩៩៩។ មជ្ឈមណ្ឌលព័ត៌មានស្រ្តី ជាអង្គការមិនមែនរដ្ឋាភិបាល និងជាអង្គការមិនរកប្រាក់ចំណូល ដែលបង្កើតឡេីងដោយការចុះសម្រុងគ្នា រវាងស្រ្តី ៥នាក់ ដើម្បីលើកកម្ពស់ និងពង្រឹងលទ្ធភាពស្រ្តី។ វិទ្យុនេះជាស្ថានីយពេញនិយជាងគេ ក្នុងចំណោមយុវវ័យក្នុងប្រទេសកម្ពុជា [BBC Media Action, 2014, p.13] ហើយនិងអ្នកស្តាប់ទូទៅ [CMRD, 2015]. កម្មវិធីវិទ្យុនេះ ផ្តោតចម្បងលើបញ្ហាស្រ្តី [KAS, 2009]។ វាជាវិទ្យុដំបូង ក្នុងចំណោមស្ថានីយវិទ្យុ ដែលហ៊ានឲ្យម៉ោងផ្សាយទៅវិទ្យុសំឡេងសហរដ្ឋអាមេរិក និងវិទ្យុអាស៊ីសេរី ដែលរាជរដ្ឋាភិបាលមានការមិនពេញចិត្ត [LICADHO, 2008]។ ប៉ុន្តែ មុនការបោះឆ្នោតឆ្នាំ២០១៣ វិទ្យុនេះត្រូវបានផ្អាកការផ្សាយបីបួនថ្ងៃ ដោយសារសេចក្តីបញ្ជារបស់ក្រសួងព័ត៌មាន ដោយហាមវិទ្យុទាំងអស់កុំឲ្យម៉ោងផ្សាយ ឬផ្សាយពីកម្មវីធីផលិតរបស់អ្នកជំនួយបរទេស កំឡុងពេលយុទ្ធនាការបោះឆ្នោត។ វិទ្យុស្រ្តី ជាវិទ្យុដំបូងដែលផ្សាយ និងគ្រប់គ្រងដោយអង្គការមិនមែនរដ្ឋាភិបាល ដោយផ្តោតសំខាន់លើការផ្លាស់ប្តូរសង្គម លើបញ្ហាស្រ្តី និងមិនផ្តោតលើផ្នែកនយោបាយ [LICADHO, 2008]។ វិទ្យុនេះ ត្រូវបានគេជឿថា អាចសុំបានច្បាប់ពីក្រសួងព័ត៌មាន ជាគុណសម្បត្តិរបស់សហប្រធាន ទីវ សារាយេត ដែលធ្លាប់ធ្វើការនៅក្រសួង និងជាមិត្តនឹងរដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ [LICADHO, 2008]។ ដោយមានជំនួយពីម្ចាស់ជំនួយផ្សេងៗគ្នា វិទ្យុស្រ្តីក៏បានលក់ម៉ោងផ្សាយ ទៅឲ្យអង្គការផ្សេងដទៃទៀតផងដែរ។ ស្ថានីយនេះ ត្រូវគេចាត់ទុកថាជាវិទ្យុឯករាជ្យនៅកម្ពុជា ដោយអ្នករាយការណ៍ព័ត៌មាន តែងសរសេរបង្ហាញពីប្រភពព័ត៌មានច្បាស់លាស់ និងរាយការណ៍ដោយអព្យាក្រឹត លើរឿងរបស់វិទ្យុនេះ [TI Cambodia, 2014]។ វិទ្យុស្រ្តីក៏មានផ្សាយលើ [គេហទំព័រមជ្ឈមណ្ឌលព័ត៌មានស្រ្តី] ដែលតែងតែផ្សាយព័ត៌មានថ្មីៗ លើគេហទំព័រព័ត៌មាន និងគេហទំព័រទូរទស្សន៍លើអុីនធឺណេត។

ការពិតសំខាន់

ទម្រង់អាជីវកម្ម

សហគមន៍ (មិនរកប្រាក់កំរៃ)

ទម្រង់ច្បាប់

សហគមន៍ (មិនរកប្រាក់កំរៃ)

ផ្នែកអាជីវកម្ម

ការផ្សព្វផ្សាយ ស្តីពីសិទ្ធិមនុស្ស

ភាពជាម្ចាស់កម្មសិទ្ធិ

ម្ចាស់កម្មសិទ្ធិផ្ទាល់ខ្លួន

ទម្រង់ប្រព័ន្ធផ្សព្វផ្សាយ
Other Media Outlets

ស្ថាប័នវិទ្យុផ្សេងពីនេះ

មណ្ឌលព័ត៌មាន​ស្ត្រី​កម្ពុជា

សារព័ត៌មានអនឡាញផ្សេងពីនេះ

http://www.wmc.org.kh/

ការពិត

ព័ត៌មានទូទៅ

ឆ្នាំបង្កើត

1995

ស្ថាបនិក

អ្នកស្រី ជា ស៊ុនដាណែត

ទំនាក់ទំនង

No. 19A, St. 564, Sangkat Beoung Kak I, Khan Toul Kork, Phnom Penh, Cambodia (PHONE) 023 881 497 (MAIL) info@wmc.org.kh (WEB) www.wmc.org.kh

ព័ត៌មានស្តីពីហិរញ្ញវត្ថុ

ប្រាក់ចំណូល (ទិន្ន័យផ្នែកហិរញ្ញវត្ថុ/ស្រេចចិត្ត)

MD

ប្រតិបត្តិការប្រាក់ចំណេញ (ជា Mill. $)

MD

ការផ្សាយពាណិជ្ជកម្ម (ជា % នៃការឧបត្ថម្ភ)

MD

ការគ្រប់គ្រង

ក្រុមបុគ្គលមានឥទ្ធិពលផ្សេង + សម្ព័ន្ធក្រុមបុគ្គលមានឥទ្ធិពលផ្សេង

សហស្ថាបនិក៖ លោកស្រី ជា ស៊ុនដាណែត (នាយកផលិតកម្មវិទ្យុនៅឆ្នាំ១៩៩៥ និងនាយកប្រតិបត្តិរបស់ WMC សព្វថ្ងៃ)។ លោកស្រី យឹម ច័ន្ទដាវី (នាយកយុទ្ធនាការប្រព័ន្ធឃោសនានៅឆ្នាំ១៩៩៥) បច្ចុប្បន្ន រស់នៅអាមេរិក។ នុត រាសី (នាយកមាតិកាសំឡេងក្នុងឆ្នាំ១៩៩៥) ពេលនេះ រស់នៅសហរដ្ឋអាមេរិច។ សោម ខេមរា (នាយកនៃបណ្តាញទំនាក់ទំនងក្នុងឆ្នាំ១៩៩៥) ឥឡូវនេះ នាងបានចូលនិវត្តន៍ ហើយរស់នៅក្នុងប្រទេសកម្ពុជា)។ ទីវ សារាយេត (នាយកផ្នែកវីដេអូនៅឆ្នាំ១៩៩៥) ពេលនេះ នាងគឺជាអ្នកសារព័ត៌មានឯករាជ្យ។

ព័ត៌មានបន្ថែម

ប្រភព