This is an automatically generated PDF version of the online resource cambodia.mom-gmr.org/en/ retrieved on 2024/03/29 at 11:01
Global Media Registry (GMR) & Cambodian center for independant media - all rights reserved, published under Creative Commons Attribution-NoDerivatives 4.0 International License.
Cambodian center for independant media LOGO
Global Media Registry

មជ្ឈមណ្ឌលព័ត៌មាន​នគរ​វត្ត​

មជ្ឈមណ្ឌលព័ត៌មាន​នគរ​វត្ត​

មជ្ឈមណ្ឌលព័ត៌មាននគរវត្ត ត្រូវបានបង្កើតឡើងនៅខែកក្កដា ឆ្នាំ២០១០ ដោយលោកស្រី សៀង ចាន់ហេង ដែលជានាយកក្រុមហ៊ុនហេងអភិវឌ្ឍន៍ និងជាអតីតអ្នកផ្តល់ហិរញ្ញវត្ថុ ដល់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល របស់លោក សយ សុភាព។

លោកស្រី សៀង ចាន់ហេង បានចាត់តាំងកូនស្រីរបស់គាត់ ឈ្មោះ ឌឹម សុភាវី ជានិពន្ធនាយក​នៃ​មជ្ឈមណ្ឌល​ព័ត៌មាននគរវត្ត។ កាលពីមុន លោកស្រី ឌឹម សុភាវី គឺជានាយករងនៃមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល។រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញ៉ារីទ្ធ បានមាន​ប្រសាសន៍​ថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើឱ្យក្រសួងលោក ជួយគាំទ្រដល់មជ្ឈមណ្ឌលព័ត៌មាននគរវត្ត នៅពេលដែលវាចាប់ផ្តើមដំណើរការ។

នៅខែសីហា ឆ្នាំ២០១១ មជ្ឈមណ្ឌលនេះបានសម្ពោធរោងពុម្ពរបស់ខ្លួន ឈ្មោះក្រុងនរាយ៍។ នៅពេលនោះ លោក ទូច គង្គា ដែលជាជំនួយការម្នាក់របស់នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ត្រូវបានរាយការណ៍ ថាជានាយកនៃមជ្ឈមណ្ឌលនេះ។ ភរិយារបស់លោកគន់ គីម ឈ្មោះ កែកុល សោភា គឺជានាយករង។

លោកស្រី កែកុល សោភា ពេលនេះគឺជានាយកនៃមជ្ឈមណ្ឌលព័ត៌មាន​នគរ​វត្ត​ និងជាអ្នកកាន់អាជ្ញាប័ណ្ណ នៃក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយរបស់មជ្ឈមណ្ឌលនេះ។ បច្ចុប្បន្ន នគរវត្តដំណើរការកាសែតប្រចាំថ្ងៃ ឈ្មោះកាសែតនគរវត្ត និងទស្សនាវដ្ដីប្រចាំខែ ព្រមទាំងព័ត៌មានតាមអុីនធឺណិត។

ការពិតសំខាន់

ទម្រង់អាជីវកម្ម

ឯកជន

ទម្រង់ច្បាប់

ក្រុមហ៊ុន លីមីតធីត (Limited Company)

ផ្នែកអាជីវកម្ម

ការផ្សព្វផ្សាយ និងរោងពុម្ពផ្សាយ

ភាពជាម្ចាស់កម្មសិទ្ធិ

ម្ចាស់កម្មសិទ្ធិផ្ទាល់ខ្លួន

លោកស្រី កែកុល សោភា

លោកស្រី កែកុល សោភា គឺ​ជា​ភរិយា​របស់​លោក ទូច គង្គា ដែល​ជា​មន្ត្រីកងរាជអាវុធហត្ថលើ​ផ្ទៃ​ប្រទេស និង​ជា​ជំនួយ​ការ​របស់​លោកឧត្ដមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង​នៃ​កងយោធពល​ខេមរភូមិន្ទ​។

100%
ទម្រង់ប្រព័ន្ធផ្សព្វផ្សាយ
Other Media Outlets

សារព័ត៌មានបោះពុម្ពផ្សេងពីនេះ

កាសែតនគរវត្ត

ការពិត

ព័ត៌មានទូទៅ

ឆ្នាំបង្កើត

2010

ស្ថាបនិក

សៀង ចាន់ហេង - នាយកក្រុមហ៊ុនហេងអភិវឌ្ឍន៍ និងជាអតីតអ្នកផ្តល់ហិរញ្ញវត្ថុ ដល់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល របស់លោក សយ សុភាព។

ទំនាក់ទំនង

No 111, St. Rada, Tumnup Toek Village, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh, Cambodia (PHONE) 012 864 189 (MAIL) nokorwatnews@gmail.com (WEB) www.nokorwatnews.com

ព័ត៌មានបន្ថែម

ប្រភព