មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល

មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល

ក្រុមហ៊ុនមជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៩ ជាការវិនិយោគរួមគ្នា រវាងអ្នកកាសែត លោក សយ សុភាព និងលោកស្រី សៀង ចាន់ហេង ដែលជាម្ចាស់ក្រុមហ៊ុនហេងអភិវឌ្ឍន៍។ មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល ជាម្ចាស់កាសែតដើមអម្ពិល គេហទំព័រដើមអម្ពិល (ផ្តោតលើព័ត៌មាននយោបាយ) វិទ្យុដើមអម្ពិល និងទស្សនាវដ្តីមរកត។ ស្ថាបនិកជាអ្នកកាសែតចំនួនបីរូប នៅតែបន្តធ្វើការនៅមជ្ឈមណ្ឌលនេះ។ លោក នួន ចាន់មន្នី បច្ចុប្បន្នជានិពន្ធនាយករងនៃកាសែតដើមអម្ពិល លោក លឹម ចាន់វុត្ថា ជាអ្នកគ្រប់គ្រងទូទៅនៃមជ្ឈមណ្ឌលដើមអម្ពិល និងលោក សយ សុភាព ដែលជាប្អូនប្រុសរបស់លោក សយ សុភាព ជាអ្នកគ្រប់គ្រងវិទ្យុដើមអម្ពិល។

 

នៅខែតុលា ឆ្នាំ២០១០ កាសែតដើមអម្ពិល និងគ្រឹះស្ថានបោះពុម្ព និងវិទ្យុ ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារតែបញ្ហាហិរញ្ញវត្ថុ បន្ទាប់ពីលោកស្រី សៀង ចាន់ហេង ដែលជាអ្នកគាំទ្រផ្នែកហិរញ្ញវត្ថុ បានបញ្ឈប់ការគាំទ្រក្រុមមួយនេះ។ ទោះបីជាយ៉ាងណា កាសែតនៅតែបន្តការបោះពុម្ពរបស់ខ្លួន រហូតដល់ខែធ្នូ ឆ្នាំដដែល។ នៅខែមេសា ឆ្នាំ២០១១ ដើមអម្ពិលត្រូវបានបន្តការផ្សព្វផ្សាយរបស់ខ្លួន តាមរយៈវិទ្យុដើមអម្ពិល។ បន្ថែមលើ dap-news.com មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល បានបង្កើតសារព័ត៌មាន Fresh News Asia ក្នុងឆ្នាំ២០១២។

 

គេហទំព័រដើមអម្ពិល និងគេហទំព័រ Fresh News គឺសុទ្ធតែជាគេហទំព័រសារព័ត៌មាន ដែលកំពុងតែពេញនិយមបំផុត នៅក្នុងចំណោមគេហទំព័រផ្សេងទៀត នៅក្នុងប្រទេសកម្ពុជា (CMRD, ២០១៥)។ មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល ក៏ជាម្ចាស់នៃ Looking Today ជាទស្សនាវដ្តីតាមអុីនធឺណិត ដែលភាគច្រើនផ្តោតសំខាន់លើការកម្សាន្ត។ យោងតាមលោក សយ សុភា ដើមអម្ពិលជួលបុគ្គលិកចំនួនជិត ១០០ នាក់ ដែលមនុស្សចំនួន ៦០នាក់ ស្ថិតក្នុងការិយាល័យព័ត៌មាន។

 

ការពិតសំខាន់

ទម្រង់អាជីវកម្ម

ឯកជន

ទម្រង់ច្បាប់

ក្រុមហ៊ុន លីមីតធីត (Limited Company)

ផ្នែកអាជីវកម្ម

ប្រព័ន្ធផ្សព្វផ្សាយ និង កំសាន្ត

ភាពជាម្ចាស់កម្មសិទ្ធិ

ម្ចាស់កម្មសិទ្ធិផ្ទាល់ខ្លួន

ទម្រង់ប្រព័ន្ធផ្សព្វផ្សាយ
Other Media Outlets

សារព័ត៌មានបោះពុម្ពផ្សេងពីនេះ

សារព័ត៌មាន ដើមអម្ពិល

ស្ថាប័នវិទ្យុផ្សេងពីនេះ

វិទ្យុ ដើមអម្ពិល

សារព័ត៌មានអនឡាញផ្សេងពីនេះ

ការពិត

ព័ត៌មានទូទៅ

ឆ្នាំបង្កើត

2009

ស្ថាបនិក

លោក សយ សុភាព និងលោកស្រី សៀង ចាន់ហេង - លោក សយ សុភាព អ្នកកាសែត និងលោកស្រី សៀង ចាន់ហេង ម្ចាស់ក្រុមហ៊ុនហេងអភិវឌ្ឍន៍។ លោក សយ សុភាព ក៏ជាអ្នកបង្កើតកាសែតមនសិការខ្មែរ ជាមួយ លោក ដាំ សិដ្ឋ ។

បុគ្គលិក

100

ទំនាក់ទំនង

No 57A, St. 480, Sangkat Toul Tumpong II, Khan Chamkar Morn, Phnom Penh - (PHONE) 012 722 337 - (MAIL) soyvicheth@gmail.com - (WEB) www.dap-news.com

ព័ត៌មានស្តីពីហិរញ្ញវត្ថុ

ប្រាក់ចំណូល (ទិន្ន័យផ្នែកហិរញ្ញវត្ថុ/ស្រេចចិត្ត)

MD

ប្រតិបត្តិការប្រាក់ចំណេញ (ជា Mill. $)

MD

Advertising (in % of total funding)

MD

ការគ្រប់គ្រង

ក្រុមប្រឹក្សាប្រតិបត្តិ + សម្ព័ន្ធក្រុមប្រឹក្សាប្រតិបត្តិ

លោក លឹម ជាវត្ថា - អ្នកចាត់ការទូទៅ (សមាជិកឧបត្ថម្ភដល់ក្រុមព័ត៌មាន)

ព័ត៌មានបន្ថែម

ប្រភព