This is an automatically generated PDF version of the online resource cambodia.mom-gmr.org/en/ retrieved on 2024/04/20 at 00:55
Global Media Registry (GMR) & Cambodian center for independant media - all rights reserved, published under Creative Commons Attribution-NoDerivatives 4.0 International License.
Cambodian center for independant media LOGO
Global Media Registry

ប្រព័ន្ធផ្សព្វផ្សាយ​បង្កើត​ថ្មី

វិទ្យុទន្លេ- FM 102.5

វិទ្យុទន្លេ FM ត្រូវបានសម្ពោធការផ្សាយនៅឆ្នាំ២០០៥ នៅខេត្តសៀមរាប ដោយលោក ជិន ភារុំ ជាអ្នកជំនួញក្នុង​ស្រុក​មួយរូប ដែលជាអ្នកបង្កើតក្រុមហ៊ុនទំនាក់ទំនងសាធារណៈ​ ការផ្សាយ​ពាណិជ្ជកម្ម និងរៀបចំកម្មវិធីផ្សេងៗ។

 

វិទ្យុទន្លេ FM បានពង្រីកការផ្សាយ​របស់ខ្លួនមកដល់ភ្នំពេញ នៅឆ្នាំ២០០៨ ដល់​ខេត្ត​កំពង់ចាម នៅឆ្នាំ២០១៥ និងកំពុងរៀបចំ​ពង្រីកទៅដល់ខេត្តបាត់ដំបង។ ស្ថានីយនីមួយៗ មានក្រុមផលិត និងកម្មវិធីស្រដៀងៗគ្នា។ យោងតាមវិទ្យុទន្លេ FM វិទ្យុនេះ​គ្របដណ្តប់​ការផ្សាយបានទូទាំងប្រទេស។ បេីតាមម្ចាស់ស្ថានីយ វិទ្យុទន្លេ FM ផ្តោតការផ្សាយ​​ជា​សំខាន់លើការកម្សាន្ត តែក៏បានធ្វើការផ្សព្វផ្សាយកម្មវិធីសីលធម៌ អប់រំ ពាណិជ្ជកម្ម និងកសិកម្ម។

 

បន្ថែមពីនេះទៀត វិទ្យុទន្លេ FM ក៏បង្កើតកម្មវិធីព័ត៌មានផងដែរ រួមមានព័ត៌មានបង្កេីតខ្លួនឯង និងព័ត៌មានដែលដកស្រង់ចេញពីសារព័ត៌មានដទៃទៀត។ វិទ្យុនេះមានស្ថានីយនៅភ្នំពេញ ដោយការិយាល័យព័ត៌មាន​ មានអ្នកយកព័ត៌មានចំនួន ៥នាក់ និងជាកម្មសិទ្ធិ​របស់សម្ព័ន្ធក្រុមហ៊ុន​ទន្លេ ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួងពាណិជ្ជកម្ម តាំងពីឆ្នាំ២០០៥ ជាមួយនឹងសកម្មភាព​​រាប់ចាប់តាំងពីអចលនទ្រព្យ រហូតដល់ការ​ធ្វើ​ពាណិជ្ជកម្ម​ទូទៅ។

 

វិទ្យុទន្លេ FM ក៏អាចស្តាប់តាម​អុីនធឺណេតផងដែរ។ ការផលិតព័ត៌មាននយោបាយរបស់វិទ្យុទន្លេ FM នៅមានកម្រិត ហើយវិទ្យុនេះ មានវេទិកា​ផ្សព្វផ្សាយពាណិជ្ជកម្មឱ្យសម្ព័ន្ធក្រុមហ៊ុនទន្លេ។

ការពិតសំខាន់

ការគាំទ្រពីមិត្តអ្នកអាន

៤%

ប្រភេទនៃភាពជាម្ចាស់កម្មសិទ្ធិ

ឯកជន

លទ្ធភាព​ចែកចាយ

ទូទាំងប្រទេស

ប្រភេទមាតិកា

ឥតគិតថ្លៃ

ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ/ក្រុម

ក្រុមហ៊ុន​ទន្លេ​គ្រុប

ភាពជាម្ចាស់កម្មសិទ្ធិ

រចនាសម្ព័ភាពជាម្ចាស់កម្មសិទ្ធិ

Tonle - FM 102.5 is fully owned by Chin’s family and registered at the ministry of commerce as a private company under the name of Phearum’s wife, Chum Rachana, since 2005

ម្ចាស់កម្មសិទ្ធិផ្ទាល់ខ្លួន

ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ/ក្រុម
ការពិត

ព័ត៌មានទូទៅ

ឆ្នាំបង្កើត

2005

ស្ថាបនិក

លោក ជិន ភារុំ - លោក ជិន ភារុំ ជាអ្នកជំនួញក្នុង​ស្រុក​មួយរូប ដែលជាអ្នកបង្កើតក្រុមហ៊ុនទំនាក់ទំនងសាធារណៈ​ ការផ្សាយ​ពាណិជ្ជកម្ម និងរៀបចំកម្មវិធីផ្សេងៗ។

ទំនាក់ទំនង

No. 246 E1 E2, Preah Trasak Paem (St. 63), Sangkat Beong Kengkang I, Khan Chmakar Morn, Phnom Penh, Cambodia (PHONE) 023 222 484 (MAIL) ​fm102.5river@yahoo.com (WEB) www.tonlefm.com

ព័ត៌មានស្តីពីហិរញ្ញវត្ថុ

ប្រាក់ចំណូល (ជា Mill. $)

Missing Information

ប្រតិបត្តិការប្រាក់ចំណេញ (ជា Mill. $)

Missing Information

ការផ្សាយពាណិជ្ជកម្ម (ជា % នៃការឧបត្ថម្ភ)

Missing Information

ចំណែកទីផ្សារ

Missing Information

ព័ត៌មានបន្ថែម

ប្រភពនៃប្រវត្តិប្រព័ន្ធផ្សព្វផ្សាយ

ទិដ្ឋភាពប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា រាប់បញ្ចូលប្រព័ន្ធផ្សព្វផ្សាយថ្មីៗ យ៉ាងហោចណាស់ចំនួនពីរ គឺទូរទស្សន៍មួយ និងកាសែតមួយ។ ដោយសារតែស្ថានីយទូរទស្សន៍ និង​កាសែត​នេះ​ទើបចាប់​ផ្តើមសកម្មភាពផ្សាយ និង​បោះពុម្ព​របស់ខ្លួន នៅឆ្នាំ២០១៥នេះ គម្រោង​ MOM សម្រេចមិនបញ្ចូលស្ថាប័ន​ទាំង​ពីរ​នេះ​ ទៅ​ក្នុង​ចំណោម​ស្ថាប័ន​ដែល​ជាប់ពាក់ព័ន្ធបំផុត​ក្នុង​ការ​សិក្សានេះ​ទេ។ ដោយហេតុថា ប្រព័ន្ធផ្សព្វផ្សាយទាំងពីរ ទើបតែបង្កើតបានតិចជាងមួយឆ្នាំ ចំណែកទីផ្សារ​នៃ​ទស្សនិកជនដែល​យើង​មាន​ នៅមិនទាន់អាច​ប្រាប់​ពី​ប្រជាប្រិយភាព​នៃ​ស្ថាប័ន​ទាំង​ពីរ​នេះ​នៅ​ឡើយ​ទេ​។

យ៉ាងណាក្តី ជាការគួរឲ្យកត់សម្គាល់មួយ ដែលកំណើនរបស់ស្ថានីយថ្មីនេះ កំពុងមានសម្ទុះ​យ៉ាងខ្លាំង ហើយ​យុទ្ធសាស្ត្ររបស់គេ ក៏ហាក់មានភាពក្តៅគគុកជាងប្រព័ន្ធផ្សព្វផ្សាយមានស្រាប់ក្នុងទីផ្សារ។ ស្ថាប័ន​​ទាំងពីរ​នេះ កំពុងប្រមូលយកអ្នកយកព័ត៌មាន និងបុគ្គលិកការិយាល័យព័ត៌មានមានស្រាប់​ ដោយធ្វើ​ឲ្យមានការប្រកួតប្រជែងកាន់តែខ្លាំង ទាំងក្នុងវិស័យទូរទស្សន៍​ ទាំងវិស័យបោះពុម្ពផ្សាយ ដែលមានការប្រមូលផ្តុំខ្លាំងរួចស្រាប់ទៅហើយ។​