ប្រព័ន្ធផ្សព្វផ្សាយ​បង្កើត​ថ្មី

កាសែតឌឹខេមបូឌាដេលី

ឌឹខេមបូឌាដេលី គឺជាកាសែតប្រចាំថ្ងៃដំបូងគេបង្អស់នៅកម្ពុជា។ កាសែតនេះត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩២ ដោយអតីតអ្នករាយការណ៍ព័ត៌មាន ញូវិឃប្រចាំប្រទេសជប៉ុន គឺលោក បឺណាដ គ្រីសឺ។ ខណៈពេលដែលតួលេខនៃចំនួនបោះពុម្ពផ្សាយមានភាពខុសគ្នា រវាងចំនួន ៥០០០ ច្បាប់ ទៅ ៨០០០ ច្បាប់ ក្នុងមួយលេខ [KAS, 2009] កាសែតនេះបានបោះពុម្ពផ្សាយ ៦ថ្ងៃ ក្នុងមួយសប្តាហ៍។ បាវចនារបស់កាសែតនេះគឺ “រាល់ដំណឹងទាំងអស់គ្មានការភ័យខ្លាច ឬលម្អៀង” ជាកម្មសិទ្ធិរបស់ជនបរទេសមួយរយភាគរយ និងត្រូវគេស្គាល់ថាជាកាសែតឯករាជ្យមួយក្នុងប្រទេស។ កាសែតឌឹខេមបូឌាដេលី បានយកចិត្តទុកដាក់លើវិជ្ជាជីវៈក្នុងការរាយការណ៍ព័ត៌មាន ស្រដៀងនឹងកាសែតភ្នំពេញប៉ុស្តិ៍ដែរ។ តែទោះជាយ៉ាងណាក៏ដោយ ការចុះផ្សាយរបស់កាសែតនេះ មានអ្នកអានត្រឹមពីរបីពាន់នាក់ប៉ុណ្ណោះ ហើយកេរ្តិ៍ឈ្មោះរបស់កាសែតនេះ នៅមានកម្រិតនៅឡើយ [Oldag, 2015]។ ក្រៅពីកាសែតឌឹខេមបូឌាដេលី លោក បឺណាដ គ្រីសឺ (Bernard Krisher) បានគ្រប់គ្រងអង្គការមិនមែនរដ្ឋាភិបាលមួយ ដែលមានឈ្មោះថា ជំនួយពិភពលោកសម្រាប់ប្រទេសកម្ពុជា (NGO World Assistance for Cambodia) ដោយបានជួយកសាងសាលារៀនក្នុងប្រទេសកម្ពុជា។ អត្ថបទខ្លះក្នុងកាសែតនេះ ក៏បានចុះផ្សាយពីសកម្មភាពនេះផងដែរ។ កាសែតឌឹខេមបូឌាដេលី ក៏បានស្រង់យកអត្ថបទពីបណ្តាញសារព័ត៌មានពិភពលោក តាមរយៈការឧបត្ថម្ភ និងទិញព័ត៌មាន ដូចជា ពី រ៉យទឺ (Reuters) ញូវយ៉កថាម (The New York Times) វ៉ាស៊ីនតោនប៉ុស្តិ៍ (The Washington Post) ហើយកាសែតនេះ មានអ្នកយកព័ត៌មានជាជនជាតិខ្មែរ និងបរទេស។ ព័ត៌មានភាសាខ្មែរប្រចំាថ្ងៃ ត្រូវបានបកប្រែពីភាសាអង់គ្លេស។ ក្នុងឆ្នាំ២០០៧ កាសែតនេះ បានប្តឹងវិទ្យុអាស៊ីសេរី ពីបទរំលោភសិទ្ធិបោះពុម្ពផ្សាយ។ នៅក្នុងឆ្នាំ២០០៨ កាសែតនេះបានចាប់ផ្ដើមបោះពុម្ពទំព័របន្ថែម ដែលមានឈ្មោះថា ប៊ឺម៉ាដេលី (Burma Daily) ភ្ជាប់ជាមួយកាសែតរបស់ខ្លួន ដោយផ្តោតលើព័ត៌មាននៅប្រទេសមីយ៉ាន់ម៉ា ប៉ុន្តែក្រសួងព័ត៌មានបានរឹបអូស និងហាមមិនឲ្យផ្សាយ ដោយរដ្ឋាភិបាលលើកហេតុផលថា ការបោះពុម្ពទំព័របន្ថែមនេះ មិនមានច្បាប់អនុញ្ញាត និងធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងជាមួយប្រទេសមីយ៉ាន់ម៉ា។ នៅឆ្នាំ២០០៩ និពន្ធនាយក និងអ្នកកាសែតម្នាក់របស់កាសែតនេះ ត្រូវបានប្តឹងដោយសមាជិកគណបក្ស សម រង្ស៊ី ពីបទផ្សព្វផ្សាយព័ត៌មានមិនពិត លើអត្ថបទស្តីពីដំណើរការកាត់ក្តីលើតំណាងរាស្រ្តរបស់គណបក្សនេះ។

នៅថ្ងៃទី៤ខែកញ្ញាឆ្នាំ២០១៧ កាសែត ឌឹខេមបូឌាដេលី បានប្រកាសបិទជាលើកដំបូងរបស់ខ្លួន ក្នុងរយៈពេលដំណើរការ២៤ឆ្នាំនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីមានជំលោះលើការបង់ពន្ធ ប្រមាណជាង៦លាន៣សែនដុល្លារ។ នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន ឌឹខេមបូឌាដេលីបាននិយាយថា អំណាចដើម្បីបង់ពន្ធ គឺជាអំណាចដែលបានបំផ្លាញសេរីភាពសារព័ត៌មានរបស់កម្ពុជា។ សេចក្តីថ្លែងការណ៍បាននិយាយថា ការចោទប្រកាន់ថាជាចោរ គឺមិនមានមូលដ្ឋានគ្រឹះ និងជាការបង្ខូចកេរ្តិ៍ឈ្មោះ ហើយយុទ្ធនាការនៃការបែកធ្លាយនេះ គឺមិនមានវិជ្ជាជីវៈនិងខុសច្បាប់។

 

ការពិតសំខាន់

ការគាំទ្រពីមិត្តអ្នកអាន

២ %

ប្រភេទនៃភាពជាម្ចាស់កម្មសិទ្ធិ

ឯកជន

លទ្ធភាព​ចែកចាយ

ទូទាំងប្រទេស

ប្រភេទមាតិកា

លក់

ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ/ក្រុម

ឌឹខេមបូឌាដេលី

ភាពជាម្ចាស់កម្មសិទ្ធិ

ម្ចាស់កម្មសិទ្ធិផ្ទាល់ខ្លួន

ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ/ក្រុម
ការពិត

ព័ត៌មានទូទៅ

ឆ្នាំបង្កើត

1993

ស្ថាបនិក

បឺណាដ គ្រីសឺ​ (Bernard Krisher) - លោក Bernard Krisher មានអាយុ ៨៤ឆ្នាំ គឺជាអតីតអ្នកនាំពាក្យសារព័ត៌មាន Newsweek និងជាប្រធានការិយាល័យនៅប្រទេសជប៉ុន។ លោកកើតនៅក្នុងប្រទេសអាឡឺម៉ង់ និងបានរៀននៅសហរដ្ឋអាមេរិក បន្ទាប់បានរួចជីវិតពីរបបប្រល័យពូជសាសន៍ណាស៊ី ហើយគាត់បានមកទស

ទំនាក់ទំនង

No. 29, St. 84, Sangkat Sras Chak, Phnom Penh, Cambodia (PHONE) - 023 218 127/(+81-80-2033-2219) (MAIL) deborahkrishersteele@cambodiadaily.com (WEB) www.cambodiadaily.com

ព័ត៌មានស្តីពីហិរញ្ញវត្ថុ

ប្រាក់ចំណូល (ជា Mill. $)

Missing Data

ប្រតិបត្តិការប្រាក់ចំណេញ (ជា Mill. $)

Missing Data

ការផ្សាយពាណិជ្ជកម្ម (ជា % នៃការឧបត្ថម្ភ)

Missing Data

ចំណែកទីផ្សារ

Missing Data

ព័ត៌មានបន្ថែម

ប្រភពនៃប្រវត្តិប្រព័ន្ធផ្សព្វផ្សាយ

ទិដ្ឋភាពប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា រាប់បញ្ចូលប្រព័ន្ធផ្សព្វផ្សាយថ្មីៗ យ៉ាងហោចណាស់ចំនួនពីរ គឺទូរទស្សន៍មួយ និងកាសែតមួយ។ ដោយសារតែស្ថានីយទូរទស្សន៍ និង​កាសែត​នេះ​ទើបចាប់​ផ្តើមសកម្មភាពផ្សាយ និង​បោះពុម្ព​របស់ខ្លួន នៅឆ្នាំ២០១៥នេះ គម្រោង​ MOM សម្រេចមិនបញ្ចូលស្ថាប័ន​ទាំង​ពីរ​នេះ​ ទៅ​ក្នុង​ចំណោម​ស្ថាប័ន​ដែល​ជាប់ពាក់ព័ន្ធបំផុត​ក្នុង​ការ​សិក្សានេះ​ទេ។ ដោយហេតុថា ប្រព័ន្ធផ្សព្វផ្សាយទាំងពីរ ទើបតែបង្កើតបានតិចជាងមួយឆ្នាំ ចំណែកទីផ្សារ​នៃ​ទស្សនិកជនដែល​យើង​មាន​ នៅមិនទាន់អាច​ប្រាប់​ពី​ប្រជាប្រិយភាព​នៃ​ស្ថាប័ន​ទាំង​ពីរ​នេះ​នៅ​ឡើយ​ទេ​។

យ៉ាងណាក្តី ជាការគួរឲ្យកត់សម្គាល់មួយ ដែលកំណើនរបស់ស្ថានីយថ្មីនេះ កំពុងមានសម្ទុះ​យ៉ាងខ្លាំង ហើយ​យុទ្ធសាស្ត្ររបស់គេ ក៏ហាក់មានភាពក្តៅគគុកជាងប្រព័ន្ធផ្សព្វផ្សាយមានស្រាប់ក្នុងទីផ្សារ។ ស្ថាប័ន​​ទាំងពីរ​នេះ កំពុងប្រមូលយកអ្នកយកព័ត៌មាន និងបុគ្គលិកការិយាល័យព័ត៌មានមានស្រាប់​ ដោយធ្វើ​ឲ្យមានការប្រកួតប្រជែងកាន់តែខ្លាំង ទាំងក្នុងវិស័យទូរទស្សន៍​ ទាំងវិស័យបោះពុម្ពផ្សាយ ដែលមានការប្រមូលផ្តុំខ្លាំងរួចស្រាប់ទៅហើយ។​