ប្រព័ន្ធផ្សព្វផ្សាយ​បង្កើត​ថ្មី

កាសែតភ្នំពេញប៉ុស្តិ៍ (ជាភាសាខ្មែរ)

កាសែតភ្នំពេញប៉ុស្តិ៍ បានបង្កើតឡើងនៅខែកក្កដា ឆ្នាំ១៩៩២ ដែលមានចាងហ្វាងជនជាតិអាមេរិក និងនិពន្ធនាយក លោក ម៉ៃឃើល ហេយ៍ (Michael Hayes)។ ដំបូងឡើយ កាសែតនេះបានបោះពុម្ភផ្សាយរៀងរាល់ពីរសប្តាហ៍ម្តង ហើយបានកែប្រែជាកាសែតប្រចាំថ្ងៃ នៅឆ្នាំ២០០៨ បន្ទាប់ពីកាសែតនេះត្រូវបានលក់ទៅឲ្យអ្នកជំនួញជនជាតិអូស្ត្រាលី គឺលោក រ៉ូស ដាំងឃ្លី (Ross Dunkley) ដែលជាអ្នកបង្កើតក្រុមហ៊ុនប៉ុស្តិ៍មេឌា។ កាសែតភ្នំពេញប៉ុស្តិ៍ជាភាសាខ្មែរ បានសម្ពោធការចុះផ្សាយនៅឆ្នាំ២០០៩ ហើយនាពេលបច្ចុប្បន្ន កាសែតនេះ មានប្រជាប្រិយភាពជាងកាសែតភ្នំពេញប៉ុស្តិ៍ភាសាអង់គ្លេស [CMRD, 2015]។

មានការបោះពុម្ពចំនួន៣ផ្នែកគឺ៖ កាសែតភ្នំពេញប៉ុស្តិ៍ជាភាសាអង់គ្លេស ភាសាខ្មែរ និង Post Weekend (ដំណើរក្នុងឆ្នាំ២០១៤)។ គ្រប់ផ្នែកទាំងអស់ ត្រូវបានចុះបញ្ជីក្រោមក្រុមហ៊ុន Post Media Company Ltd.

កាសែតភ្នំពេញប៉ុស្តិ៍ជាភាសាអង់គ្លេស ត្រូវបានគេជឿថា ចំនួនចែកចាយមាន ២១ ៥៧០ ច្បាប់ក្នុងមួយថ្ងៃ ហើយក្នុងមួយច្បាប់ មានអ្នកអានចំនួន៤នាក់ (សរុបចំនួន ៨៦ ២៨០) ហើយកាសែតភ្នំពេញប៉ុស្តិ៍ជាភាសាខ្មែរ មានចំនួនចែកចាយមាន ២៩ ៧៥៤ច្បាប់ក្នុងមួយថ្ងៃ និងមានចំនួនអ្នកអានសរុបចំនួន១៧៨ ៥២៤។

កាសែតភ្នំពេញប៉ុស្តិ៍ នៅតែយកចិត្តទុកដាក់លើវិជ្ជាជីវៈ ក្នុងការរាយការណ៍ព័ត៌មាន ស្រដៀងនឹងកាសែតឌឹខេមបូឌាដេលី។ តែទោះជាយ៉ាងណាក៏ដោយ ការចុះផ្សាយរបស់កាសែតនេះ មានអ្នកអានត្រឹមពីរបីពាន់នាក់ប៉ុណ្ណោះ ដូច្នេះកេរ្តិ៍ឈ្នោះរបស់កាសែតនេះ នៅមានកម្រិតនៅឡើយក្នុងប្រទេស [Oldag, 2015]។

 

ការពិតសំខាន់

ការគាំទ្រពីមិត្តអ្នកអាន

៥ %

ប្រភេទនៃភាពជាម្ចាស់កម្មសិទ្ធិ

ឯកជន

លទ្ធភាព​ចែកចាយ

ទូទាំងប្រទេស

ប្រភេទមាតិកា

លក់

ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ/ក្រុម

ក្រុមហ៊ុនប៉ុស្តិ៍ប្រព័ន្ធផ្សព្វផ្សាយ (Post Media Co., Ltd)

ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ/ក្រុម
ការពិត

ព័ត៌មានទូទៅ

ឆ្នាំបង្កើត

1992

ស្ថាបនិក

លោក ម៉ៃឃើល ហេយ៍ (Michael Hayes)

នាយកប្រតិបត្តិ

លោក អេឡិច ឧត្តម ជាមន្រ្តីហិរញ្ញវត្ថុរបស់ប៉ុស្តិ៍មេឌា ដែលគាត់ជាមនុស្សបាននាំមកនូវកំណត់ត្រាដ៏រឹងមាំមួយ នៅក្នុងវិស័យហិរញ្ញវត្ថុអាស៊ីអាគ្នេយ៍។ មុនពេលចូលរួមជាមួយក្រុមហ៊ុននៅដើមឆ្នាំ២០១៥ លោកបានចំណាយពេលវេលាដ៏សំខាន់ក្នុងនាមជាទីប្រឹក្សាទីប្រឹក្សាវិនិយោគនិងជាអ្នកប្រ

ទំនាក់ទំនង

No. 888, corner of Sothearos (St. 3) & Sihanouk (St. 274), Phnom Penh Center, Building F, 8th Floor, Phnom Penh, Cambodia - (PHONE) 023 214 311 (MAIL) newsroom@phnompenhpost.com (WEB) www.postkhmer.com

ព័ត៌មានស្តីពីហិរញ្ញវត្ថុ

ប្រាក់ចំណូល (ជា Mill. $)

Missing Data

ប្រតិបត្តិការប្រាក់ចំណេញ (ជា Mill. $)

Missing Data

ការផ្សាយពាណិជ្ជកម្ម (ជា % នៃការឧបត្ថម្ភ)

Missing Data

ចំណែកទីផ្សារ

Missing Data

ព័ត៌មានបន្ថែម

មេតាដាតា

ចំនួនបោះពុម្ពផ្សាយ គឺបានមកពីកាសែតភ្នំពេញប៉ុស្តិ៍

ប្រភពនៃប្រវត្តិប្រព័ន្ធផ្សព្វផ្សាយ

ទិដ្ឋភាពប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា រាប់បញ្ចូលប្រព័ន្ធផ្សព្វផ្សាយថ្មីៗ យ៉ាងហោចណាស់ចំនួនពីរ គឺទូរទស្សន៍មួយ និងកាសែតមួយ។ ដោយសារតែស្ថានីយទូរទស្សន៍ និង​កាសែត​នេះ​ទើបចាប់​ផ្តើមសកម្មភាពផ្សាយ និង​បោះពុម្ព​របស់ខ្លួន នៅឆ្នាំ២០១៥នេះ គម្រោង​ MOM សម្រេចមិនបញ្ចូលស្ថាប័ន​ទាំង​ពីរ​នេះ​ ទៅ​ក្នុង​ចំណោម​ស្ថាប័ន​ដែល​ជាប់ពាក់ព័ន្ធបំផុត​ក្នុង​ការ​សិក្សានេះ​ទេ។ ដោយហេតុថា ប្រព័ន្ធផ្សព្វផ្សាយទាំងពីរ ទើបតែបង្កើតបានតិចជាងមួយឆ្នាំ ចំណែកទីផ្សារ​នៃ​ទស្សនិកជនដែល​យើង​មាន​ នៅមិនទាន់អាច​ប្រាប់​ពី​ប្រជាប្រិយភាព​នៃ​ស្ថាប័ន​ទាំង​ពីរ​នេះ​នៅ​ឡើយ​ទេ​។

យ៉ាងណាក្តី ជាការគួរឲ្យកត់សម្គាល់មួយ ដែលកំណើនរបស់ស្ថានីយថ្មីនេះ កំពុងមានសម្ទុះ​យ៉ាងខ្លាំង ហើយ​យុទ្ធសាស្ត្ររបស់គេ ក៏ហាក់មានភាពក្តៅគគុកជាងប្រព័ន្ធផ្សព្វផ្សាយមានស្រាប់ក្នុងទីផ្សារ។ ស្ថាប័ន​​ទាំងពីរ​នេះ កំពុងប្រមូលយកអ្នកយកព័ត៌មាន និងបុគ្គលិកការិយាល័យព័ត៌មានមានស្រាប់​ ដោយធ្វើ​ឲ្យមានការប្រកួតប្រជែងកាន់តែខ្លាំង ទាំងក្នុងវិស័យទូរទស្សន៍​ ទាំងវិស័យបោះពុម្ពផ្សាយ ដែលមានការប្រមូលផ្តុំខ្លាំងរួចស្រាប់ទៅហើយ។​