This is an automatically generated PDF version of the online resource cambodia.mom-gmr.org/en/ retrieved on 2024/03/28 at 14:32
Global Media Registry (GMR) & Cambodian center for independant media - all rights reserved, published under Creative Commons Attribution-NoDerivatives 4.0 International License.
Cambodian center for independant media LOGO
Global Media Registry

ប្រព័ន្ធផ្សព្វផ្សាយ​បង្កើត​ថ្មី

កាសែតនគរវត្តប្រចំាថ្ងៃ

កាសែតនគរវត្តប្រចំាថ្ងៃ បានបង្កើតឡើងឆ្នាំ២០១០ ដោយនាយឧត្តមសេនីយ៍ គន់ គីម ជាមេបញ្ជាការរងនៃកងកម្លាំងប្រដាប់អាវុធខេមរភូមិន្ទ និងលោក ទូច គង់ ជាប្រធានកាសែត។ នាយឧត្តមសេនីយ៍ គន់ គីម ជាអតីតអ្នកឧបត្ថម្ភមជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល ដែលជាសារព័ត៌មានចម្បងមួយនៅកម្ពុជា។ យោងតាមកាសែតមួយនេះ កាសែតជាង ៥០ ០០០ច្បាប់ ត្រូវបានបោះពុម្ពរៀងរាល់ថ្ងៃ ៦ថ្ងៃ ក្នុងមួយសប្តាហ៍ ហើយកាសែតជាង ១ ៣០០ច្បាប់ បានចែកចាយដោយមិនគិតថ្លៃក្នុងទីក្រុងភ្នំពេញ ទៅដល់ស្ថាប័នរាជរដ្ឋាភិបាល និងហាងកាហ្វេ។ កាសែតនេះ រាយការណ៍គ្រប់មាតិកាព័ត៌មាន ពីកីឡារហូតដល់ព័ត៌មានអន្តរជាតិ។ គេហទំព័រចម្បងរបស់វា (www.nokorwatnews.com) មានអ្នកទស្សនាពី ២០ ០០០ ទៅ ២៥ ០០០នាក់ ក្នុងមួយថ្ងៃ។ នេះ បើយោងតាមកាសែតនគរវត្តប្រចំាថ្ងៃ។ ក្នុងឆ្នាំ២០១១ កាសែតនេះ បានប្តឹងលោក សយ សុភាព ដែលជាស្ថាបនិកនៃមជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល លើករណីរំលោភបទឧក្រិដ្ឋលើកាសែតនេះ។ កាសែតនេះបានប្រកាសថា លោក សយ សុភាព បាននិយាយបង្អាប់ពីក្រមសីលធម៌ នៃការសរសេររបស់កាសែតនគរវត្ត។ កាសែតនគរវត្ត ជាកម្មសិទ្ធិរបស់ មជ្ឈមណ្ឌលសារព័ត៌មាននគរវត្ត ជាក្រុមហ៊ុនសម្ព័ន្ធដែលគ្រប់គ្រងទស្សនាវដ្តីនគរវត្ត ប្រចាំខែ។

ការពិតសំខាន់

ការគាំទ្រពីមិត្តអ្នកអាន

០,០២%

ប្រភេទនៃភាពជាម្ចាស់កម្មសិទ្ធិ

ឯកជន

លទ្ធភាព​ចែកចាយ

ទូទាំងប្រទេស

ប្រភេទមាតិកា

លក់

ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ/ក្រុម

មជ្ឈមណ្ឌលព័ត៌មាន​នគរ​វត្ត​

ភាពជាម្ចាស់កម្មសិទ្ធិ

ម្ចាស់កម្មសិទ្ធិផ្ទាល់ខ្លួន

ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ/ក្រុម
ការពិត

ព័ត៌មានទូទៅ

ឆ្នាំបង្កើត

2010

ស្ថាបនិក

នាយឧត្តមសេនីយ៍ គន់ គីម - នាយឧត្តមសេនីយ៍ គន់ គីម ជាមេបញ្ជាការរងនៃកងកម្លាំងប្រដាប់អាវុធខេមរភូមិន្ទ និងលោក ទូច គង់ ជាប្រធានកាសែត។ នាយឧត្តមសេនីយ៍ គន់ គីម ជាអតីតអ្នកឧបត្ថម្ភមជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល ដែលជាសារព័ត៌មានចម្បងមួយនៅកម្ពុជា។

និពន្ធនាយក

លោកស្រី ឌឹម សុភាវី - លោកស្រី ឌឹម សុភាវី គឺជា​កូនស្រី​របស់​លោកស្រី សៀង ចាន់ហេង។ កាលពីមុន លោកស្រី ឌឹម សុភាវី គឺជានាយករងនៃមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល។

ទំនាក់ទំនង

No 111, St. Rada, Tumnup Toek Village, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh, Cambodia (PHONE) 012 864 189 (MAIL) nokorwatnews@gmail.com (WEB) www.nokorwatnews.com

ព័ត៌មានស្តីពីហិរញ្ញវត្ថុ

ប្រាក់ចំណូល (ជា Mill. $)

Missing Data

ប្រតិបត្តិការប្រាក់ចំណេញ (ជា Mill. $)

Missing Data

ការផ្សាយពាណិជ្ជកម្ម (ជា % នៃការឧបត្ថម្ភ)

Missing Data

ចំណែកទីផ្សារ

Missing Data

ព័ត៌មានបន្ថែម

មេតាដាតា

The data was collected from the media itself and accuracy in numbers could not be verified by a third party study.

ប្រភពនៃប្រវត្តិប្រព័ន្ធផ្សព្វផ្សាយ

ទិដ្ឋភាពប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា រាប់បញ្ចូលប្រព័ន្ធផ្សព្វផ្សាយថ្មីៗ យ៉ាងហោចណាស់ចំនួនពីរ គឺទូរទស្សន៍មួយ និងកាសែតមួយ។ ដោយសារតែស្ថានីយទូរទស្សន៍ និង​កាសែត​នេះ​ទើបចាប់​ផ្តើមសកម្មភាពផ្សាយ និង​បោះពុម្ព​របស់ខ្លួន នៅឆ្នាំ២០១៥នេះ គម្រោង​ MOM សម្រេចមិនបញ្ចូលស្ថាប័ន​ទាំង​ពីរ​នេះ​ ទៅ​ក្នុង​ចំណោម​ស្ថាប័ន​ដែល​ជាប់ពាក់ព័ន្ធបំផុត​ក្នុង​ការ​សិក្សានេះ​ទេ។ ដោយហេតុថា ប្រព័ន្ធផ្សព្វផ្សាយទាំងពីរ ទើបតែបង្កើតបានតិចជាងមួយឆ្នាំ ចំណែកទីផ្សារ​នៃ​ទស្សនិកជនដែល​យើង​មាន​ នៅមិនទាន់អាច​ប្រាប់​ពី​ប្រជាប្រិយភាព​នៃ​ស្ថាប័ន​ទាំង​ពីរ​នេះ​នៅ​ឡើយ​ទេ​។

យ៉ាងណាក្តី ជាការគួរឲ្យកត់សម្គាល់មួយ ដែលកំណើនរបស់ស្ថានីយថ្មីនេះ កំពុងមានសម្ទុះ​យ៉ាងខ្លាំង ហើយ​យុទ្ធសាស្ត្ររបស់គេ ក៏ហាក់មានភាពក្តៅគគុកជាងប្រព័ន្ធផ្សព្វផ្សាយមានស្រាប់ក្នុងទីផ្សារ។ ស្ថាប័ន​​ទាំងពីរ​នេះ កំពុងប្រមូលយកអ្នកយកព័ត៌មាន និងបុគ្គលិកការិយាល័យព័ត៌មានមានស្រាប់​ ដោយធ្វើ​ឲ្យមានការប្រកួតប្រជែងកាន់តែខ្លាំង ទាំងក្នុងវិស័យទូរទស្សន៍​ ទាំងវិស័យបោះពុម្ពផ្សាយ ដែលមានការប្រមូលផ្តុំខ្លាំងរួចស្រាប់ទៅហើយ។​