This is an automatically generated PDF version of the online resource cambodia.mom-gmr.org/en/ retrieved on 2024/03/29 at 10:37
Global Media Registry (GMR) & Cambodian center for independant media - all rights reserved, published under Creative Commons Attribution-NoDerivatives 4.0 International License.
Cambodian center for independant media LOGO
Global Media Registry

ប្រព័ន្ធផ្សព្វផ្សាយ​បង្កើត​ថ្មី

កាសែតនគរធំ

យោងតាមសម្ព័ន្ធផ្សព្វផ្សាយអង្គរធំ កាសែតប្រចំាថ្ងៃនគរធំ បានបង្កើតឡើងនៅខែមិថុនា ឆ្នាំ២០១៣ ហើយបោះពុម្ព ៦ថ្ងៃ ក្នុងមួយសប្តាហ៍ ពីថ្ងៃអង្គារដល់ថ្ងៃអាទិត្យ។ នគរធំ បានចុះឈ្មោះនៅក្រសួងព័ត៌មាន ដោយបោះពុម្ពម្ដង ៣០០០ច្បាប់ ហើយក៏បានប្រកាស ការបោះពុម្ព ២ ៥០០ ទៅ ៣ ០០០ច្បាប់ ក្នុងមួយលេខ។ កាសែតនេះ ក៏មានគេហទំព័រលើអ៊ីនធឺណេត ផងដែរ (http://www.nokorthomdaily.com/) ដែលបានចាប់ផ្តើមដំណើរការក្នុងខែមករា ឆ្នំា២០១១។ នគរធំផ្តោតលើព័ត៌មានផ្សេងៗជាច្រើន ដូចជា សន្តិសុខសង្គម ព្រឹត្តិការណ៍សង្គម នយោបាយ សេដ្ឋកិច្ច សិល្បៈ និងវប្បធម៌ កីឡា សុខភាព និងសម្រស់ ការអប់រំ វិទ្យាសាស្រ្ត និងបច្ចេកទេស ទាំងនៅក្នុងស្រុក ទាំងក្រៅប្រទេស។ កាសែតនេះ មានជួលអ្នករាយការណ៍ព័ត៌មានម្នាក់ តាមខេត្តនីមួយៗ និងអ្នករាយការណ៍ព័ត៌មានម្នាក់ តាមខ័ណ្ឌនីមួយៗ ក្នុងទីក្រុងភ្នំពេញ។ កាសែតនេះ ជាកម្មសិទ្ធិរបស់សម្ព័ន្ធផ្សព្វផ្សាយអង្គរធំ។

 

 

ការពិតសំខាន់

ការគាំទ្រពីមិត្តអ្នកអាន

២ %

ប្រភេទនៃភាពជាម្ចាស់កម្មសិទ្ធិ

ឯកជន

លទ្ធភាព​ចែកចាយ

ទូទាំងប្រទេស

ប្រភេទមាតិកា

លក់

ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ/ក្រុម

សម្ព័ន្ធផ្សព្វផ្សាយអង្គរធំ

ភាពជាម្ចាស់កម្មសិទ្ធិ

ម្ចាស់កម្មសិទ្ធិផ្ទាល់ខ្លួន

ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ/ក្រុម
ការពិត

ព័ត៌មានទូទៅ

ឆ្នាំបង្កើត

2013

ទំនាក់ទំនង

No. B7 94, St. 107BT, Sangkat Boeung Tumpun, Khan Meanchey, Phnom Penh - (PHONE) 012 962 262 (WEB) www.nokorthomdaily.com

ព័ត៌មានស្តីពីហិរញ្ញវត្ថុ

ប្រាក់ចំណូល (ជា Mill. $)

Missing Data

ប្រតិបត្តិការប្រាក់ចំណេញ (ជា Mill. $)

Missing Data

ការផ្សាយពាណិជ្ជកម្ម (ជា % នៃការឧបត្ថម្ភ)

Missing Data

ចំណែកទីផ្សារ

Missing Data

ព័ត៌មានបន្ថែម

ប្រភពនៃប្រវត្តិប្រព័ន្ធផ្សព្វផ្សាយ

Email correspondance with Angkor Thom Media Group

ទិដ្ឋភាពប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា រាប់បញ្ចូលប្រព័ន្ធផ្សព្វផ្សាយថ្មីៗ យ៉ាងហោចណាស់ចំនួនពីរ គឺទូរទស្សន៍មួយ និងកាសែតមួយ។ ដោយសារតែស្ថានីយទូរទស្សន៍ និង​កាសែត​នេះ​ទើបចាប់​ផ្តើមសកម្មភាពផ្សាយ និង​បោះពុម្ព​របស់ខ្លួន នៅឆ្នាំ២០១៥នេះ គម្រោង​ MOM សម្រេចមិនបញ្ចូលស្ថាប័ន​ទាំង​ពីរ​នេះ​ ទៅ​ក្នុង​ចំណោម​ស្ថាប័ន​ដែល​ជាប់ពាក់ព័ន្ធបំផុត​ក្នុង​ការ​សិក្សានេះ​ទេ។ ដោយហេតុថា ប្រព័ន្ធផ្សព្វផ្សាយទាំងពីរ ទើបតែបង្កើតបានតិចជាងមួយឆ្នាំ ចំណែកទីផ្សារ​នៃ​ទស្សនិកជនដែល​យើង​មាន​ នៅមិនទាន់អាច​ប្រាប់​ពី​ប្រជាប្រិយភាព​នៃ​ស្ថាប័ន​ទាំង​ពីរ​នេះ​នៅ​ឡើយ​ទេ​។

យ៉ាងណាក្តី ជាការគួរឲ្យកត់សម្គាល់មួយ ដែលកំណើនរបស់ស្ថានីយថ្មីនេះ កំពុងមានសម្ទុះ​យ៉ាងខ្លាំង ហើយ​យុទ្ធសាស្ត្ររបស់គេ ក៏ហាក់មានភាពក្តៅគគុកជាងប្រព័ន្ធផ្សព្វផ្សាយមានស្រាប់ក្នុងទីផ្សារ។ ស្ថាប័ន​​ទាំងពីរ​នេះ កំពុងប្រមូលយកអ្នកយកព័ត៌មាន និងបុគ្គលិកការិយាល័យព័ត៌មានមានស្រាប់​ ដោយធ្វើ​ឲ្យមានការប្រកួតប្រជែងកាន់តែខ្លាំង ទាំងក្នុងវិស័យទូរទស្សន៍​ ទាំងវិស័យបោះពុម្ពផ្សាយ ដែលមានការប្រមូលផ្តុំខ្លាំងរួចស្រាប់ទៅហើយ។​