ប្រព័ន្ធផ្សព្វផ្សាយ​បង្កើត​ថ្មី

កាសែតមនសិការខ្មែរ

កាសែតមនសិការខ្មែរ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៤ ដោយសកម្មជននយោបាយគណបក្សប្រឆាំង គឺលោក ដាំ សិដ្ឋ ដែលជាអ្នកគាំទ្រគណបក្សសមរង្ស៊ី។ ក្នុងឆ្នាំ១៩៩៨ ក្រសួងព័ត៌មានបានប្រកាសឲ្យរោងពុម្ពឯកជន បញ្ឈប់ការបោះពុម្ពកាសែតមួយនេះ ដោយយោងថា លោកមិនមានច្បាប់អនុញ្ញាតក្នុងការបោះពុម្ព បន្ទាប់ពីរដ្ឋប្រហារឆ្នាំ១៩៩៧ ទម្លាក់ទ្រង់រណឫទ្ធិ។ ក្នុងឆ្នាំ២០០៨ កាសែតនេះបានប្រឈមមុខនឹងពាក្យបណ្ដឹងចំនួន ១៨ករណី របស់រដ្ឋាភិបាល ពីបទបង្ខូចកេរ្តិ៍ឈ្មោះ បទផ្សាយព័ត៌មានមិនពិត និងបទរំលោភសិទ្ធិឯកជន។ វាបានបណ្តាលឲ្យមានហានិភ័យ ដល់ការផ្សាយរបស់កាសែតនេះ បន្ទាប់ពីនិពន្ធនាយក លោក ដាំ សិដ្ឋ ផ្ញើលិខិតសុំទោសទៅកាន់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០០៩ ដោយសន្យាបញ្ឈប់ការបោះពុម្ពកាសែត ដើម្បីគេចផុតពីការប្ដឹងផ្ដល់។ កាសែតនេះ ត្រូវបានបោះពុម្ពផ្សាយឡើងវិញ ក្នុងឆ្នាំ២០១០ ហើយបានរងការគំរាមគំហែង និងរងការប្ដឹងម្តងទៀត បន្ទាប់ពីការចុះផ្សាយចោទប្រកាន់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថាបានប្រើកងកម្លាំងយោធាខុសច្បាប់ ក្នុងការរកសំឡេងឆ្នោត ក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៣។

កាសែតមនសិការខ្មែរ ក៏ជាស្ថាប័នកាសែតរបស់អ្នកយកព័ត៌មានសកម្មម្នាក់ គឺលោក ខឹម សំបូរ ដែលលោកបានធ្វើការនៅកាសែតនេះ ពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០០៨ មុនពេលលោកត្រូវបានបាញ់សម្លាប់ជាមួយកូនប្រុស បន្ទាប់ពីកាសែតនេះបានផ្សាយអត្ថបទរិះគន់បញ្ហាពុករលួយ។

 

ការពិតសំខាន់

ការគាំទ្រពីមិត្តអ្នកអាន

១%

ប្រភេទនៃភាពជាម្ចាស់កម្មសិទ្ធិ

ឯកជន

លទ្ធភាព​ចែកចាយ

ទូទាំងប្រទេស

ប្រភេទមាតិកា

លក់

ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ/ក្រុម

មនសិការខ្មែរ

ភាពជាម្ចាស់កម្មសិទ្ធិ

ម្ចាស់កម្មសិទ្ធិផ្ទាល់ខ្លួន

ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ/ក្រុម
ការពិត

ព័ត៌មានទូទៅ

ឆ្នាំបង្កើត

1994

ស្ថាបនិក

លោក ដាំ សិដ្ឋ - លោក ដាំ សិដ្ឋ ជាអ្នកគាំទ្រគណបក្សសមរង្ស៊ី

ទំនាក់ទំនង

ព័ត៌មានស្តីពីហិរញ្ញវត្ថុ

ប្រាក់ចំណូល (ជា Mill. $)

Missing Data

ប្រតិបត្តិការប្រាក់ចំណេញ (ជា Mill. $)

Missing Data

ការផ្សាយពាណិជ្ជកម្ម (ជា % នៃការឧបត្ថម្ភ)

Missing Data

ចំណែកទីផ្សារ

Missing Data

ទិដ្ឋភាពប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា រាប់បញ្ចូលប្រព័ន្ធផ្សព្វផ្សាយថ្មីៗ យ៉ាងហោចណាស់ចំនួនពីរ គឺទូរទស្សន៍មួយ និងកាសែតមួយ។ ដោយសារតែស្ថានីយទូរទស្សន៍ និង​កាសែត​នេះ​ទើបចាប់​ផ្តើមសកម្មភាពផ្សាយ និង​បោះពុម្ព​របស់ខ្លួន នៅឆ្នាំ២០១៥នេះ គម្រោង​ MOM សម្រេចមិនបញ្ចូលស្ថាប័ន​ទាំង​ពីរ​នេះ​ ទៅ​ក្នុង​ចំណោម​ស្ថាប័ន​ដែល​ជាប់ពាក់ព័ន្ធបំផុត​ក្នុង​ការ​សិក្សានេះ​ទេ។ ដោយហេតុថា ប្រព័ន្ធផ្សព្វផ្សាយទាំងពីរ ទើបតែបង្កើតបានតិចជាងមួយឆ្នាំ ចំណែកទីផ្សារ​នៃ​ទស្សនិកជនដែល​យើង​មាន​ នៅមិនទាន់អាច​ប្រាប់​ពី​ប្រជាប្រិយភាព​នៃ​ស្ថាប័ន​ទាំង​ពីរ​នេះ​នៅ​ឡើយ​ទេ​។

យ៉ាងណាក្តី ជាការគួរឲ្យកត់សម្គាល់មួយ ដែលកំណើនរបស់ស្ថានីយថ្មីនេះ កំពុងមានសម្ទុះ​យ៉ាងខ្លាំង ហើយ​យុទ្ធសាស្ត្ររបស់គេ ក៏ហាក់មានភាពក្តៅគគុកជាងប្រព័ន្ធផ្សព្វផ្សាយមានស្រាប់ក្នុងទីផ្សារ។ ស្ថាប័ន​​ទាំងពីរ​នេះ កំពុងប្រមូលយកអ្នកយកព័ត៌មាន និងបុគ្គលិកការិយាល័យព័ត៌មានមានស្រាប់​ ដោយធ្វើ​ឲ្យមានការប្រកួតប្រជែងកាន់តែខ្លាំង ទាំងក្នុងវិស័យទូរទស្សន៍​ ទាំងវិស័យបោះពុម្ពផ្សាយ ដែលមានការប្រមូលផ្តុំខ្លាំងរួចស្រាប់ទៅហើយ។​