This is an automatically generated PDF version of the online resource cambodia.mom-gmr.org/en/ retrieved on 2024/04/23 at 08:08
Global Media Registry (GMR) & Cambodian center for independant media - all rights reserved, published under Creative Commons Attribution-NoDerivatives 4.0 International License.
Cambodian center for independant media LOGO
Global Media Registry

ប្រព័ន្ធផ្សព្វផ្សាយ​បង្កើត​ថ្មី

កាសែតកោះសន្តិភាពប្រចាំថ្ងៃ

កាសែតប្រចាំថ្ងៃកោះសន្តិភាព ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៦៧ ដោយលោក ជូ ថានី ដែលជាអតីតគ្រូបង្រៀន។ នៅពេលជាមួយគ្នានេះដែរ លោក ថុង អ៊ុយប៉ាង ជាសិស្សម្នាក់ក្នុងចំណោមសិស្សរបស់លោក ជូ ថានី ត្រូវបានតែងតាំងជានិពន្ធនាយករង។ ប៉ុន្តែកាសែតនេះ ត្រូវបានផ្អាកនៅអំឡុងរបបខ្មែរក្រហម គឺមានតែប្រព័ន្ធផ្សព្វផ្សាយរដ្ឋប៉ុណ្ណោះត្រូវបានដំណើរការ។ បន្ទាប់ពីរយៈពេលជិត ២០ឆ្នាំ នៃការផ្អាក វាត្រូវបានគេអនុញ្ញាតឡើងវិញ នៅក្នុងឆ្នាំ១៩៩៣ ដោយក្រសួងព័ត៌មាន [Reang & Moeun, 2006] ដែលប្រគល់អាជ្ញាប័ណ្ណទៅឲ្យលោក អ៊ុយប៉ាង។ វាបានចេញផ្សាយ ជាលើកដំបូង ៣លេខ ក្នុងមួយសប្តាហ៍ និងបានក្លាយ ទៅការផ្សាយ រៀងរាល់ថ្ងៃ ជាថ្មីម្តងទៀត បន្ទាប់ពី ៦ខែនៃប្រតិបត្តិការ។ ចាប់ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០០៥ លោក អ៊ុងប៉ាង បានទទួលបន្ទុកនៃកិច្ចប្រជុំ និងប្រពន្ធរបស់លោក លោកស្រី យីន ផាន្នី ជាអ្នកគ្រប់គ្រង។ បច្ចុប្បន្ន លោក អ៊ុយប៉ាង នៅតែជាមនុស្សមួយរូប ដែលមានឥទ្ធិពលសម្រាប់កិច្ចប្រជុំ បើទោះបីជាលោកបានចាត់តាំងលោក ប៉ុល សារឿន ជាអតីតគ្រូបង្រៀនបឋមសិក្សា ដែលបានចូលប្រឡូកនៅក្នុងវិស័យព័ត៌មានកាសែតនេះ ក្នុងឆ្នាំ១៩៩៥ ឲ្យជំនួសដំណែងលោកក៏ដោយ។ ការគ្រប់គ្រងកាសែត ត្រូវបានផ្លាស់ប្តូរទៅឲ្យកូនស្រីលោក អ៊ុយប៉ាង និងលោកស្រី ផាន្នី គឺ ថុង សុវណ្ណរង្ស៊ី ដែលជាចាងហ្វាងបច្ចុប្បន្ន។ ស្វាមីរបស់លោកស្រី សុវណ្ណរង្ស៊ី លោក ជាហ្គារូដា បច្ចុប្បន្នគឺជាអ្នកគ្រប់គ្រងទូទៅ។ កោះសន្តិភាពដែលពាក់ព័ន្ធនឹងគណបក្សប្រជាជនកម្ពុជា មានអ្នករាយការណ៍ជាច្រើន ធ្វើជាមន្រ្តីបម្រើការឲ្យក្រសួងមហាផ្ទៃ ហើយកោះសន្តិភាព បានក្លាយទៅជាកាសែតដែលមានអ្នកអានច្រើនបំផុតនៅក្នុងប្រទេស ដោយសារតែដំណឹងថ្មីៗរបស់ខ្លួនលើរឿងឧក្រិដ្ឋកម្ម។ កាសែតនេះ ជាទូទៅមានរឿង «អំពីហិង្សា» នៅលើទំព័រមុខ ជាមួយនឹងរូបថតដែលបង្ហាញអំពីឈុតឆាកឧក្រិដ្ឋកម្ម និងគ្រោះថ្នាក់ចរាចរណ៍ (មូលនិធិខុនរ៉ាដ, ២០០៩)។ ទោះជាយ៉ាងណា លោក អ៊ុយប៉ាង បានអះអាងថា កាសែតរបស់លោកគឺ ឯករាជ្យ និងអព្យាក្រឹត និងមិនមាននិន្នាការនយោបាយទៅខាងណាមួយឡើយ។ នៅក្នុងឆ្នាំ២០១៣ លោក យិន ពិសិដ្ឋ ដែលបច្ចុប្បន្នគឺជានិពន្ធនាយករង បានអះអាថា កោះសន្តិភាពមិនបានទទួលការគាំទ្រពីរដ្ឋាភិបាល ឬអង្គការសង្គមស៊ីវិលនោះទេ។ ប្រាក់ចំណូលជាចម្បងនៃកាសែត បានមកពីការផ្សព្វផ្សាយពាណិជ្ជកម្ម និងការលក់កាសែត។ យោងតាម CRMD កោះសន្តិភាពគឺជាកាសែតប្រចាំថ្ងៃ ដែលពេញនិយមបំផុតនៅកម្ពុជា។ ទូរទស្សន៍កោះសន្តិភាព ឬ Koh TV ជាយីហោចុងក្រោយរបស់កោះសន្តិភាព ដែលកំពុងប្រើបណ្តាញសង្គមហ្វេសប៊ុក និងយូធូប ដែលជាបណ្តាញសំខាន់ ដើម្បីបម្រើទស្សនិកជន។

ការពិតសំខាន់

ការគាំទ្រពីមិត្តអ្នកអាន

២០ %

ប្រភេទនៃភាពជាម្ចាស់កម្មសិទ្ធិ

ឯកជន

លទ្ធភាព​ចែកចាយ

ទូទាំងប្រទេស

ប្រភេទមាតិកា

លក់

ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ/ក្រុម

ក្រុមហ៊ុនកោះសន្តិភាព ខូអិលធីឌី

ភាពជាម្ចាស់កម្មសិទ្ធិ

ម្ចាស់កម្មសិទ្ធិផ្ទាល់ខ្លួន

ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ/ក្រុម
ការពិត

ព័ត៌មានទូទៅ

ឆ្នាំបង្កើត

1967

ស្ថាបនិក

ជូ ថានី - ជូ ថានី ជាអតីតគ្រូបង្រៀន

ទំនាក់ទំនង

No. 240, Yothapol Khemarak Phoumin Blvd (St. 271), Anina Office & Apartment, 2nd Floor, Phnom Penh, Cambodia- (PHONE) 023 987 118 - (MAIL) info@kspg.com - (WEB) kohsantepheapdaily.com.kh

ព័ត៌មានស្តីពីហិរញ្ញវត្ថុ

ប្រាក់ចំណូល (ជា Mill. $)

Missing Data

ប្រតិបត្តិការប្រាក់ចំណេញ (ជា Mill. $)

Missing Data

ការផ្សាយពាណិជ្ជកម្ម (ជា % នៃការឧបត្ថម្ភ)

Missing Data

ចំណែកទីផ្សារ

Missing Data

ព័ត៌មានបន្ថែម

មេតាដាតា

Audience share from Nielsen's Consumer and Media View (Jan.-June 2016)

ប្រភពនៃប្រវត្តិប្រព័ន្ធផ្សព្វផ្សាយ

ទិដ្ឋភាពប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា រាប់បញ្ចូលប្រព័ន្ធផ្សព្វផ្សាយថ្មីៗ យ៉ាងហោចណាស់ចំនួនពីរ គឺទូរទស្សន៍មួយ និងកាសែតមួយ។ ដោយសារតែស្ថានីយទូរទស្សន៍ និង​កាសែត​នេះ​ទើបចាប់​ផ្តើមសកម្មភាពផ្សាយ និង​បោះពុម្ព​របស់ខ្លួន នៅឆ្នាំ២០១៥នេះ គម្រោង​ MOM សម្រេចមិនបញ្ចូលស្ថាប័ន​ទាំង​ពីរ​នេះ​ ទៅ​ក្នុង​ចំណោម​ស្ថាប័ន​ដែល​ជាប់ពាក់ព័ន្ធបំផុត​ក្នុង​ការ​សិក្សានេះ​ទេ។ ដោយហេតុថា ប្រព័ន្ធផ្សព្វផ្សាយទាំងពីរ ទើបតែបង្កើតបានតិចជាងមួយឆ្នាំ ចំណែកទីផ្សារ​នៃ​ទស្សនិកជនដែល​យើង​មាន​ នៅមិនទាន់អាច​ប្រាប់​ពី​ប្រជាប្រិយភាព​នៃ​ស្ថាប័ន​ទាំង​ពីរ​នេះ​នៅ​ឡើយ​ទេ​។

យ៉ាងណាក្តី ជាការគួរឲ្យកត់សម្គាល់មួយ ដែលកំណើនរបស់ស្ថានីយថ្មីនេះ កំពុងមានសម្ទុះ​យ៉ាងខ្លាំង ហើយ​យុទ្ធសាស្ត្ររបស់គេ ក៏ហាក់មានភាពក្តៅគគុកជាងប្រព័ន្ធផ្សព្វផ្សាយមានស្រាប់ក្នុងទីផ្សារ។ ស្ថាប័ន​​ទាំងពីរ​នេះ កំពុងប្រមូលយកអ្នកយកព័ត៌មាន និងបុគ្គលិកការិយាល័យព័ត៌មានមានស្រាប់​ ដោយធ្វើ​ឲ្យមានការប្រកួតប្រជែងកាន់តែខ្លាំង ទាំងក្នុងវិស័យទូរទស្សន៍​ ទាំងវិស័យបោះពុម្ពផ្សាយ ដែលមានការប្រមូលផ្តុំខ្លាំងរួចស្រាប់ទៅហើយ។​