This is an automatically generated PDF version of the online resource cambodia.mom-rsf.org/en/ retrieved on 2018/11/19 at 19:22
Reporters Without Borders (RSF) & Cambodian center for independant media - all rights reserved, published under Creative Commons Attribution-NoDerivatives 4.0 International License.
Cambodian center for independant media LOGO
Reporters without borders

ប្រព័ន្ធផ្សព្វផ្សាយ​បង្កើត​ថ្មី

វិទ្យុអេប៊ីស៊ីកម្ពុជា FM ១០៧.៥

វិទ្យុអេប៊ីស៊ីកម្ពុជា បង្កើតឡើងក្នុងឆ្នាំ២០០៨ ដោយលោក សេង ប៊ុនវ៉េង ដែលគេស្គាល់ជា​អាចារ្យ អេ ហើយជាអ្នករាយការណ៍គាំទ្រគណបក្សប្រជាជនកម្ពុជា។ វិទ្យុអេប៊ីស៊ីកម្ពុជា មានឈ្មោះល្បីលើការរាយការណ៍ព័ត៌មានទាន់ហេតុការណ៍ អំពីចរាចរណ៍លើដងផ្លូវ និងគ្រោះថ្នាក់ចរាចរណ៍។ វិទ្យុនេះយកព័ត៌មានដោយការទូរស័ព្ទចូលក្នុងកម្មវិធីវិទ្យុ និងរាយការណ៍ព័តមានពីសំណាកប្រជាជន ហើយធ្វើឲ្យវិទ្យុនេះមានឈ្មោះល្បី។ ប៉ុន្តែ វាក៏បង្កើតការភាន់ច្រឡំ នៅពេលព័ត៌មានមិនមានអ្នកបញ្ជាក់បន្ថែមពីលើ ក្នុងការរាយការណ៍។ លើពីនេះទៀត នៅក្នុងកំឡុងពេលយុទ្ធការបោះឆ្នោតឆ្នាំ២០១៣ លោក សេង ប៊ុនវ៉េង បានប្រើកម្មវិធីផ្សាយពេលព្រឹកផ្សាយទស្សន៍ទាយថា នឹងមានការធ្វើរដ្ឋប្រហារយោធា ប្រសិនបើគណបក្សសង្គ្រោះជាតិឈ្នះការបោះឆ្នោត។ មួយថ្ងៃបន្ទាប់មក និងបីថ្ងៃមុនពេលការបោះឆ្នោត កម្មវិធីទាំងអស់ លើកលែងតែកម្មវីធីតន្រ្តី ចម្រៀង និងការផ្សាយពាណិជ្ជកម្ម ត្រូវបានគេបិទការផ្សាយ [ដោយក្រសួងព័ត៌មាន បន្ទាប់ពីប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោត សុំឲ្យគាត់បញ្ឈប់ការផ្សាយ ពីការបញ្ចេញមតិ​ ដែលបង្កភាពចលាចលដល់សង្គម [WMC, 2013]។ លោក សេង ប៊ុនវ៉េង ត្រូវបានគេប្តឹងពីបទញុះញង់ ដោយគណបក្សប្រឆាំង សម្រាប់ការបញ្ចេញមតិបែបនេះ។ ទោះជាយ៉ាងណា តុលាការមិនទាន់បានចាត់វិធានការលើករណីនេះនៅឡើយទេ។ បន្ទាប់ពីការបោះឆ្នោត វិទ្យុអេប៊ីស៊ីបានចាប់ផ្តើមការផ្សាយឡើងវិញ ហើយចាប់ផ្សាយអំពាវនាវ នៅក្នុងទីក្រុងភ្នំពេញ គាំទ្រសម្តេច នរោត្តម សីហមុនី ឲ្យកោះហៅគណបក្សប្រឆាំងចូល ក្នុងការបើកកិច្ចប្រជុំសភាមាតិកាទី១ ក្នុងអាណត្តិទី៥។ នៅចុងឆ្នាំ២០១៣ លោក ប៊ុនវ៉េង បានប្រើវិទ្យុនេះ ជំរុញឲ្យសិស្សរាយការណ៍ពីគ្រូបង្រៀនណា ដែលនិយាយបញ្ហានយោបាយនៅក្នុងថ្នាក់។ វិទ្យុអេប៊ីស៊ី ជាវិទ្យុមានប្រជាប្រិយភាពជាងគេ សម្រាប់សាធារណជនទូទៅ [CMRD, 2015] និងក្នុងចំណោមយុវជនក្នុងប្រទេសកម្ពុជា។ [BBC Media Action, 2014, p.13].

ការពិតសំខាន់

ការគាំទ្រពីមិត្តអ្នកអាន

២៦ %

ប្រភេទនៃភាពជាម្ចាស់កម្មសិទ្ធិ

ឯកជន

លទ្ធភាព​ចែកចាយ

ទូទាំងប្រទេស

ប្រភេទមាតិកា

ឥតគិតថ្លៃ

ភាពជាម្ចាស់កម្មសិទ្ធិ

ម្ចាស់កម្មសិទ្ធិផ្ទាល់ខ្លួន

ការពិត

ព័ត៌មានទូទៅ

ឆ្នាំបង្កើត

2008

ស្ថាបនិក

លោក សេង ប៊ុនវ៉េង - លោក សេង ប៊ុនវ៉េង ធ្លាប់ជាម្ចាស់សាលាបង្រៀនបើកបរ២៣តុលា មុននឹងក្លាយជាម្ចាស់ស្ថានីយវិទ្យុ ABC នៅឆ្នាំ២០០៨។

ទំនាក់ទំនង

Street Tunup Teok 7 Makara, Prek Thloeng, Cambodia(PHONE) 012 231 010

ព័ត៌មានស្តីពីហិរញ្ញវត្ថុ

ប្រាក់ចំណូល (ជា Mill. $)

Missing Information

ប្រតិបត្តិការប្រាក់ចំណេញ (ជា Mill. $)

Missing Information

ការផ្សាយពាណិជ្ជកម្ម (ជា % នៃការឧបត្ថម្ភ)

Missing Information

ចំណែកទីផ្សារ

Missing Information

ទិដ្ឋភាពប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា រាប់បញ្ចូលប្រព័ន្ធផ្សព្វផ្សាយថ្មីៗ យ៉ាងហោចណាស់ចំនួនពីរ គឺទូរទស្សន៍មួយ និងកាសែតមួយ។ ដោយសារតែស្ថានីយទូរទស្សន៍ និង​កាសែត​នេះ​ទើបចាប់​ផ្តើមសកម្មភាពផ្សាយ និង​បោះពុម្ព​របស់ខ្លួន នៅឆ្នាំ២០១៥នេះ គម្រោង​ MOM សម្រេចមិនបញ្ចូលស្ថាប័ន​ទាំង​ពីរ​នេះ​ ទៅ​ក្នុង​ចំណោម​ស្ថាប័ន​ដែល​ជាប់ពាក់ព័ន្ធបំផុត​ក្នុង​ការ​សិក្សានេះ​ទេ។ ដោយហេតុថា ប្រព័ន្ធផ្សព្វផ្សាយទាំងពីរ ទើបតែបង្កើតបានតិចជាងមួយឆ្នាំ ចំណែកទីផ្សារ​នៃ​ទស្សនិកជនដែល​យើង​មាន​ នៅមិនទាន់អាច​ប្រាប់​ពី​ប្រជាប្រិយភាព​នៃ​ស្ថាប័ន​ទាំង​ពីរ​នេះ​នៅ​ឡើយ​ទេ​។

យ៉ាងណាក្តី ជាការគួរឲ្យកត់សម្គាល់មួយ ដែលកំណើនរបស់ស្ថានីយថ្មីនេះ កំពុងមានសម្ទុះ​យ៉ាងខ្លាំង ហើយ​យុទ្ធសាស្ត្ររបស់គេ ក៏ហាក់មានភាពក្តៅគគុកជាងប្រព័ន្ធផ្សព្វផ្សាយមានស្រាប់ក្នុងទីផ្សារ។ ស្ថាប័ន​​ទាំងពីរ​នេះ កំពុងប្រមូលយកអ្នកយកព័ត៌មាន និងបុគ្គលិកការិយាល័យព័ត៌មានមានស្រាប់​ ដោយធ្វើ​ឲ្យមានការប្រកួតប្រជែងកាន់តែខ្លាំង ទាំងក្នុងវិស័យទូរទស្សន៍​ ទាំងវិស័យបោះពុម្ពផ្សាយ ដែលមានការប្រមូលផ្តុំខ្លាំងរួចស្រាប់ទៅហើយ។​