This is an automatically generated PDF version of the online resource cambodia.mom-rsf.org/en/ retrieved on 2018/11/19 at 18:30
Reporters Without Borders (RSF) & Cambodian center for independant media - all rights reserved, published under Creative Commons Attribution-NoDerivatives 4.0 International License.
Cambodian center for independant media LOGO
Reporters without borders

នរណា​ជា​អ្នកទទួលខុសត្រូវ​ធ្វើ​បញ្ញត្តិតកម្ម​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​

​សព្វថ្ងៃនេះ​ មាន​ក្រសួង​រដ្ឋាភិបាល​ចំនួន​ពីរ​ ដែល​កំពុងតែ​មាន​ភារកិច្ច​ធ្វើ​បញ្ញត្តិកម្ម​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ ​រួមមាន ក្រសួង​ព័ត៌មាន​ គ្រប់គ្រង​ទៅ​លើ​ផ្នែក​ព័ត៌មាន ​និង​ខ្លឹមសារ រីឯ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍ ​(​តាម​បទបញ្ជា​របស់​រដ្ឋាភិបាល​)​ គ្រប់គ្រង​ទៅ​លើ​ផ្នែក​ទម្រង់​បច្ចេកទេស​។​

Ministry of Information

ក្រសួង​ព័ត៌មាន​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​១៩៩៦ ក៏​ប៉ុន្តែ​មកទល់​នឹង​ឆ្នាំ​១៩៩៩​ ទៅហើយ ទើប​មុខងារ ​និង​តួនាទី​របស់​ក្រសួង​នេះ​ ត្រូវបាន​តាក់តែងឡើង (​តំណ​ភ្ជាប់​ទៅកាន់ការវាយតម្លៃ​ផ្នែក​គតិយុត្តិ​, ២០១៥)​។ លោក​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បាន​ចូល​កាន់ដំណែង​នេះ​តាំងតែ​ពី​ឆ្នាំ​២០០៤​។ មុខងារ​ចម្បងៗ​របស់​ក្រសួង​ព័ត៌មាន​មាន​ដូចជា ការផ្ដល់ និង​បន្ត​អាជ្ញាប័ណ្ណ​គ្រឹះស្ថាន​ផ្សព្វផ្សាយ (​ទាំង​គ្រឹះស្ថាន​បោះពុម្ភផ្សាយ និង​ផ្សាយ​តាម​រលកធាតុអាកាស​) និង​គ្រប់គ្រង​ទៅ​លើ​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ទាំង​អស់ ក៏​ដូចជា​ពិនិត្យ​វិនិច្ឆ័យ​លើ​ព័ត៌មាន​ដែល​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត ទស្សនាវដ្ដី និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​អេឡិចត្រូនិច​នានា​។​

​ក្រសួង​ព័ត៌មាន​ ត្រូវ​ចែកចេញជា​ពីរ​ផ្នែក​ដើម្បី​គ្រប់គ្រង​ រួមមាន ផ្នែក​កណ្ដាល និង​ផ្នែក​មូលដ្ឋាន​។ ផ្នែក​កណ្ដាល មាន​នាយកដ្ឋាន​ចំណុះ​ចំនួន​ ៧​។ ប្រព័ន្ធ​ឃោសនា​សំឡេង​នានា​របស់​រដ្ឋ ក៏​ត្រូវបាន​គ្រប់គ្រង​ដោយ​ផ្ទាល់​ពី​សំណាក់​ក្រសួង​ព័ត៌មាន​ដែរ​៖

-​ ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា (AKP)៖ ជា​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​របស់​រដ្ឋ ដែល​ទទួល​កិច្ចការ ប្រមូល ចែកចាយ និង​ឃោសនា​ព័ត៌មាន​ទាំង​ក្នុង ទាំង​ក្រៅប្រទេស តាមរយៈ​ទំព័រ​ទស្សនាវដ្ដី​, កាសែត​, ព្រឹត្តិប័ត្រ​ព័ត៌មាន​, សៀវភៅ​, ឯកសារ​នានា ទាំង​តាមរយៈ​ការបោះពុម្ភផ្សាយ ទាំង​ផ្សព្វផ្សាយ​តាម​បែប​អេឡិចត្រូនិច​។​ល​។

-​ វិទ្យុជាតិ​កម្ពុជា (RNK)៖ ជា​វិទ្យុផ្សាយសំឡេង​ផ្លូវការ​របស់​រដ្ឋ ដែល​ទទួល​កិច្ចការ​ផ្សព្វផ្សាយ​សំឡេង​តាម​រលកធាតុអាកាស​ ទាំង​ជា​ភាសាជាតិ ទាំង​ជាភាសា​អន្តរជាតិ នូវ​ដំណឹង​ ព័ត៌មាន ក៏ដូចជា​កម្មវិធី​កម្សាន្ត​ជាច្រើន​ទៀត តាមរយៈ​ហ្វ្រេកង់ AM, FM និង SW​។ [​វា​មាន​ស្ថានីយផ្សាយ​បន្ត​ចំនួន ​១២ ​ក្នុង​ផ្ទៃ​ប្រទេស និង​មាន​នៅ​ទីក្រុង​ភ្នំពេញ​ចំនួន​ ២]​ ប៉ុន្តែភាព​ពេញ​និយម​របស់​វា​មាន​កម្រិត​ទាប (CMRD, ២០១៥​)។​

-​ ទូរទស្សន៍​ជាតិ​កម្ពុជា (TVK)៖ ជា​ទូរទស្សន៍​ផ្លូវការ​របស់​រដ្ឋ ដែល​ទទួល​កិច្ចការ​ផ្សព្វផ្សាយ​ព័ត៌មាន​គ្របដណ្ដប់​ទាំង​ក្នុងស្រុក ទាំង​ក្រៅ​ស្រុក​។ TVK មិន​ត្រូវ​បាន​រាប់បញ្ចូល​ក្នុង​ចំណោម​បណ្ដា​ទូរទស្សន៍ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដទៃទៀត ដែល​ត្រូវបាន​សិក្សា​ក្នុង​របាយការណ៍​នេះឡើយ​។

 
ក្រសួង​ព័ត៌មាន​ឆ្លងកាត់​បី​ជំហាន​មុននឹង​ឈាន​ទៅ​ដកហូត​អាជ្ញាប័ណ្ណ​៖
១. ព្រមាន​ម្ចាស់​ស្ថាប័ន​ដែល​ផ្សព្វផ្សាយ​ខ្លឹមសារ​មាន​លក្ខណៈ​ល្មើស និង​ស្នើសុំ​ឱ្យ​ដកចេញ​។​
២. ផ្ញើ​លិខិត​ផ្លូវការ​ជូន​ម្ចាស់​ស្ថាប័ន បើសិនជា​ការស្នើ​ព្រមាន​ឱ្យ​ដក​ចេញ​មិន​មាន​ប្រសិទ្ធភាព​។​
៣. ធ្វើការ​ដកហូត​អាជ្ញាប័ណ្ណ ប្រសិនបើ​ចំណាត់ការ​ទាំងពីរ​ខាងលើ​មិន​ត្រូវបាន​គោរព​។​
(​ប្រភព​៖ ក្រសួង​ព័ត៌មាន​)

 

 

Ministry of Posts and Telecommunications

ក្រសួង​ប្រៃសណីយ៍ ​និង​ទូរគមនាគមន៍ ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​១៩៩៦ ហើយ​មុខងារ ទម្រង់​ស្ថាប័ន និង​ទំនួល​ខុស​ត្រូវ​របស់​ក្រសួង​នេះ​ បាន​ផ្លាស់ប្ដូរ និង​វិវត្ត​ជា​បន្តបន្ទាប់ ​ឆ្លងកាត់​ពេលវេលា​ជាច្រើន​ឆ្នាំ​មកនេះ ជា​ពិសេស​ការងារ​ដែល​ទាក់ទង​នឹង​ការធ្វើ​បញ្ញត្តិកម្ម​ទៅលើ​ផ្នែក​ទូរគមនាគមន៍​។

លោក​រដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ចូល​​កាន់ដំណែង​នេះ​ក្នុង​ឆ្នាំ​២០១៣​។ ក្រសួង​ទទួល​បន្ទុក​ក្នុង​ការគ្រប់គ្រង ​មាន​វិសាលភាព​ទៅលើ​វិស័យ​ប្រៃសណីយ៍ ទូរគមនាគមន៍ និង​បច្ចេកវិទ្យាព័​ត៌មាន​ (ICT) ដែល​មាន​បេសកកម្ម​ក្នុង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកទេស​មួយ​ ដែល​ប្រកបដោយ​សុវត្ថិភាព និង​គួរឱ្យ​ទុកចិត្តបាន​។

Telecommunication Regulator

ដោយមានការលេចឡើង​នូវ​បណ្តាញ​សារព័ត៌មាន ​នៅ​ក្នុង​វិស័យ​ទូរគមនាគមន៍ រដ្ឋាភិបាល​កម្ពុជា​បាន​បង្កើតបញ្ញត្តិ​ករ​ទូរគមនាគមន៍​កម្ពុជា នៅ​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​២០១២​។ ក្នុងនាម​ជា​អាជ្ញាធរ​ឯករាជ្យ​មួយ បេសកកម្ម​របស់​បញ្ញត្តិ​ករ​នេះ​គឺ៖

•​ ​ដើម្បី​បាន​ដឹង​អំពី​តម្រូវការ​របស់​អតិថិជន​ ប្រតិបត្តិ​ករ​ អ្នកផ្តល់​សេវា និង​អ្នកផ្គត់ផ្គង់​។

•​ ដើម្បី​ឆ្លើយតប​ទៅ​នឹង​គំនិត​ផ្តួចផ្តើម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ដើម្បី​ធ្វើឱ្យ​មាន​ការរីកលូតលាស់​ក្នុង​វិស័យបច្ចេកវិទ្យាព័​ត៌មាន (ICT) សង្គម និង​ផលប្រយោជន៍​សេដ្ឋកិច្ច​។​

•​ ដើម្បី​លើកកម្ពស់​ចំណាត់ថ្នាក់​របស់​កម្ពុជា​ នៅក្នុង​ទីផ្សារបច្ចេកវិទ្យាព័​ត៌មានពិភពលោក​។

•​ ដើម្បី​ជំរុញ​បរិស្ថាន​គោលនយោបាយ​មួយ ជាមួយនឹង​ភាពស្មោះត្រង់ និង​តម្លាភាព ដើម្បី​ពង្រឹងវិស័យ​នេះ និង​លើកទឹកចិត្ត​ដល់​ការប្រកួតប្រជែង​ស្មោះត្រង់​។

​ក៏ប៉ុន្តែនៅ​មាន​កង្វះខាត​អាជ្ញាធរ ដើម្បី​ធ្វើ​ការត្រួតពិនិត្យ​មាតិកា និង​ដាក់ពិន័យ​។​

​ច្បាប់​ស្តីពី​បញ្ញត្តិ​ករ​ទូរគមនាគមន៍​ថ្មី​ឆ្នាំ​២០១៥

​នៅ​ខែ​តុលា ឆ្នាំ​២០១៥ រដ្ឋាភិបាល​បាន​អនុម័ត​សេចក្តីព្រាងច្បាប់ ​ពាក់ព័ន្ធ​នឹង​បញ្ញត្តិ​ករ​ទូរគមនាគមន៍​។ ខណៈ​ដែល​រចនាសម្ព័ន្ធ​ទូទៅ​ គឺ​នៅ​រក្សា​ដដែល​១ តួនាទី និង​អំណាច​របស់​ស្ថាប័ន​នេះ​ នឹង​ត្រូវ​បាន​ឱ្យនិយមន័យ​ដូចខាងក្រោម៖

•​ ​ស្ថាប័ន​នេះ​នឹង​ក្លាយទៅជា​ស្ថាប័ន​លក្ខន្តិកៈ​មួយ ​(​បង្កើតឡើង​ដោយ​ច្បាប់​លក្ខន្តិកៈ​) ជាមួយនឹងអំណាច​ខ្លាំង​ជាង​មុន ដើម្បី​ធ្វើការ​អន្តរាគ​មន៍​ក្នុងករណី​ល្មើស​ច្បាប់​ ដោយ​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​។ សមត្ថភាព​របស់​ស្ថាប័ន​នេះ គឺ​នៅ​មាន​ដែន​កំណត់​ចំពោះ​សារព័ត៌មាន​អេឡិចត្រូនិច និង​មិន​រាប់បញ្ចូល​វិស័យ​វិទ្យុ និង​ទូរទស្សន៍​នោះទេ ដែល​វិធាន​ច្បាប់​ស្ថិតនៅ​ក្រោម​ក្រសួង​ព័ត៌មាន​។​

•​ ខណៈ​​មក​ទល់​នឹង​ពេល​ឥឡូវ បញ្ញត្តិ​ករ​នេះ​អនុវត្ត​គោលនយោបាយ​ទូរគមនាគមន៍​ ចេញ​ដោយក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បញ្ញត្តិ​ករ​នេះ​នឹង​ទទួលបាន​នូវ​សមត្ថភាព​ ដើម្បី​ដាក់ចេញ​នូវផែនការ និង​យុទ្ធសាស្ត្រ ដើម្បី​គ្រប់គ្រង និង​លើកកម្ពស់​វិស័យ​គមនាគមន៍​ដោយ​ឯករាជ្យ​។​

•​ ស្ថាប័ន​នេះ​នឹង​មាន​សមត្ថភាព​អាច​ចេញ​អាជ្ញាប័ណ្ណ​បាន​។ ក្នុងករណីនេះ ការផ្ទេរសិទ្ធិ​លើ​អាជ្ញាប័ណ្ណ​ទូរគមនាគមន៍ ការធ្វើ​សន្តតិ​កម្ម ការច្របាច់បញ្ចូល​គ្នា​នៃ​ក្រុមហ៊ុន​ទូរគមនាគមន៍ នឹង​ត្រូវ​ទាមទារ​ឱ្យ​ធ្វើការ​ដាក់​ពាក្យ​ស្នើសុំ​ ទៅ​បញ្ញត្តិ​ករ​ទូរគមនាគមន៍​ឡើងវិញ​ សម្រាប់​ការអនុញ្ញាត​។​

•​ ស្ថាប័ន​នេះ​នឹង​មាន​អំណាច ដើម្បី​ធ្វើ​ការស៊ើបអង្កេត​អាជីវកម្ម​ខុសច្បាប់ ​ដែល​ផ្ទុយ​ពី​ក្រមសីលធម៌ ការប្រើប្រាស់​បច្ចេកវិទ្យា​បោក​បន្លំ គុណភាព​នៃ​ការផ្តល់​សេវា និង​ការប្រើប្រាស់​សម្ភារៈ​ទូរគមនាគមន៍នាំ​ចូល​ខុសច្បាប់ ដែល​ផ្ទុយ​ពី​ច្បាប់​ស្តី​ពី​បញ្ញត្តិ​ករ​ទូរគមនាគមន៍ និង​ច្បាប់​ពាក់ព័ន្ធ​ផ្សេងទៀត​។ យោង​តាម​សេចក្តីព្រាងច្បាប់​នេះ មាន​បទល្មើស​ចំនួន​ ៣១ (​ពី​មាត្រា​៧៧ ដល់​មាត្រា​១០៨)​។ ការដាក់ទោស​អាចជា​ទោស​ពិន័យ​រដ្ឋបាល​/​ទណ្ឌកម្ម​ ជាប់ពន្ធនាគា​រ​រហូតដល់​ ២០​ឆ្នាំ​។​

•​ ​ស្ថាប័ន​នេះ​នឹង​មាន​សមត្ថកិច្ច​ជ្រៀតជ្រែក និង​ដោះស្រាយ​ជម្លោះ ​រវាង​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​។ 


សម្គាល់: ១ក្នុងភាសាអង់គ្លេស ទោះបីជាឈ្មោះមិនមានការផ្លាស់ប្តូរក្តី នៅក្នុងភាសាខ្មែរឈ្មោះត្រូវបានប្តូរ ប៉ុន្តែនៅរក្សាអត្ថន័យដដែល (បញ្ញត្តិករទូរគមនាគមន៍ នឹងដូរទៅជានិយ័តករទូរគមនាគមន៍វិញ)។